Connect with us

ព័ត៌មានជាតិ

ប្រទេសនៅអាស៊ីកណ្ដាល​មួយ​ ចង់ភ្ជាប់ជើង​ហោះហើរ​ជាមួយកម្ពុជា​ឱ្យបានមុនគេ

បានផុស

នៅ

ក្នុង​ជំនួប​ជា​មួយ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​នា​រសៀល​ថ្ងៃ​ទី​១៤ ខែ​សីហា នេះ ឯកអគ្គរដ្ឋទូត​តួកម៉េនីស្ថាន​ប្រចាំ​កម្ពុជា​ដែល​មាន​និវេសនដ្ឋាន​នៅ​ប្រទេស​ម៉ាឡេស៊ី​ ​បាន​បង្ហាញ​ពី​គោល​បំណង​ភ្ជាប់​ជើង​ហោះហើរ​ជា​មួយ​កម្ពុជា​ឱ្យ​បាន​មុន​គេ ក្នុង​ចំណោម​ប្រទេស​នៅ​តំបន់​អាស៊ី​កណ្ដាល ព្រម​ទាំងចង់​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់​តែ​រឹង​មាំដើម្បី​ជំរុញ​រំហូរ​ទេសចរ​ទៅវិញ​ទៅមក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ មូហាំម៉េតនីយ៉ះ ម៉ាស្សាឡូវ ឯក​អគ្គរដ្ឋទូតតួកម៉េនីស្ថានបាន​លើកឡើង​ថា រដ្ឋាភិបាល​តួកម៉េនីស្ថាន​មាន​​បំណង​ចង់​ភ្ជាប់​ជើង​ហោះ​ហើរ​ត្រង់​ពី​ប្រទេស​ខ្លួន​មក​ខេត្ត​សៀមរាប ដែល​ជា​គោលដៅ​ទេសចរណ៍​ដ៏​សំខាន់​ក្នុង​តំបន់​អាស៊ាន ដើម្បី​ឱ្យ​ភ្ញៀវ​ទេសចរ​នៅ​ប្រទេស​តួកម៉េនីស្ថាន និង​ភ្ញៀវ​ទេសចរ​ប្រទេស​ជុំវិញ​បាន​មក​ទស្សនា​ខេត្ត​សៀមរាប តំបន់​រមណីយដ្ឋាន​អង្គរ​ដែល​ជា​តំបន់​បេតិកភណ្ឌ ពិភពលោក ក៏​ដូច​ជា​ទូទាំង​ប្រទេស​កម្ពុជា​ផងដែរ។

បន្ទាប់​ពី​បាន​មើល​ឃើញ​នៅ​កត្តា​សក្ដានុពល​អំពី​វិស័យ​ទេសចរណ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​ លោក​ មូហាំម៉េតនីយ៉ះ ម៉ាស្សាឡូវ ក៏មាន​គោល​បំណង​ចង់​ពង្រឹង​ទំនាក់ទំនង​ជា​មួយ​កម្ពុជា​លើ​វិស័យ​ទេសចរណ៍​នេះ​ឱ្យ​កាន់​តែ​រឹងមាំ​ឡើង និង​ដើម្បី​ជំរុញ​រំហូរ​ទេសចរ​ទៅវិញ​ទៅមក និង​ទេសចរ​ប្រទេស​ទី៣។

ជាក់ស្ដែង​ លោក​ក៏​បាន​លើក​ជា​សំណើ​ឱ្យ​មាន​ការ​រៀប​ចំ​ព្រឹត្តិការណ៍​ទេសចរណ៍​នៅ​ប្រទេស​កម្ពុជា និង​នៅ​ប្រទេស​តួកម៉េនីស្ថាន ក្នុង​ហេតុ​ផល​មួយ​​ផ្សព្វផ្សាយ​ពី​សក្ដានុពល​ទេសចរណ៍ គោលដៅ​ទេសចរណ៍​រវាង​ប្រទេស​ទាំង​ពីរ​ទៅ​កាន់​ប្រតិបត្តិករ​ទេសចរណ៍ ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ​ជាតិ-អន្តរជាតិ​បន្ថែម​ទៀត​។

នៅ​ក្នុង​សប្ដាហ៍​នេះ​ដែរ ​ឯកអគ្គ​រដ្ឋទូត​តួកម៉េនីស្ថាន​ក៏​នឹង​ទៅ​ទស្សនកិច្ច​នៅ​តំបន់​រមណីយ​ដ្ឋានអង្គរ ខេត្ត​សៀមរាប ដើម្បី​ស្វែង​យល់​ពី​សក្ដានុពល​ទេសចរណ៍​បន្ថែម​។

ជា​ការ​ឆ្លើយ​តប រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​បាន​បង្ហាញ​នូវ​ការ​គាំ​ទ្រ​ពេញ​ទំហឹង​ចំពោះ​គោល​បំណង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​ និង​ផ្ដល់​​ជា​យោបល់​ឱ្យ​មាន​ការ​រៀប​ចំ​អនុស្សរណៈ​នៃ​ការ​យោគ​យល់​គ្នា​រវាង​ភាគី​កម្ពុជា និង​ភាគី​តួកម៉េនីស្ថាន ដើម្បី​ជា​ផែនទី​បង្ហាញ​ផ្លូវ​មួយ​សម្រាប់​អនុវត្ត​ផែនការ​​សកម្មភាព​ដែល​ពាក់ព័ន្ធ​កិច្ច សហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍ និង​​ជា​សក្ខីភាព​ដ៏​រឹងមាំ​នៃ​ចំណង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​រវាង​​ប្រទេស​ទាំង​ពីរ។

លោក ថោង ខុន រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍​ក៏​បាន​ចង្អុល​បង្ហាញ​បន្ថែម​ដល់​ឯកអគ្គរដ្ឋទូត​តួកម៉េនីស្ថាន​នៅ​ប្រទេស​កម្ពុជា ពី​សក្ដានុពល​នៃ​វិស័យ​ទេសចរណ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​កត្តា​សុខ​សន្តិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍ​នៅ​ប្រទេស​កម្ពុជា​នា​ពេល​​បច្ចុប្បន្ន​។

លោក​រដ្ឋមន្រ្តី​បានបង្ហាញ​ថា ត្រឹម​​រយៈ​ពេលតែ ៧ ​ខែ​ ដើម​ឆ្នាំ ​២០២៣ កម្ពុជា​ទទួល​ទេសចរ​អន្តរ​ជាតិ​ជាង ៣.០៤​លាន​នាក់​។

គួរ​ជម្រាប​ថា តួកម៉េនីស្ថានជា​ប្រទេស​មួយ​ក្នុង​ចំណោម​ក្រុម​ប្រទេស​នៅ​តំបន់​អាស៊ី​កណ្ដាលទាំង ៥ (កាហ្សាក់ស្ថាន កៀរ​ហ្ស៉ីស៊ីស្ថាន តាជី​គីស្ថាន តួកម៉េនី​ស្ថាន និង​អ៊ូបេគីស្ថាន) ដែល​ក្រុម​ប្រទេស​នៅ​តំបន់​អាស៊ី​កណ្ដាល​ទាំង​ ៥ នេះ នៅ​​មិនទាន់​មាន​ប្រទេស​ណា​ភ្ជាប់​ជើង​ហោះ​ហើរ​ត្រង់​មក​កាន់​កម្ពុជា​នៅ​ឡើយ​ទេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១១ នាទីutes មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៣៧ នាទីutes មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៥០ នាទីutes មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ២ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ បញ្ជូនទ័ព ១ ០០០នាក់ទៅជួយមីយ៉ាន់ម៉ា ទោះប្រទេសខ្លួន ក៏រងគ្រោះខ្លាំងដោយរញ្ជួយដី

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៩ ម៉ោង មុន

សូមប្រយ័ត្ន! កម្ពុជា នឹងមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី១មេសា

Sokha Hotels

ព័ត៌មានពេញនិយម