Connect with us

ព័ត៌មានជាតិ

កិច្ចប្រជុំ​របស់​គណ​បញ្ជាការ​ឯកភាព​ខណ្ឌ​ច្បារអំពៅ​ លើកឡើង​ពី​បញ្ហា​សណ្ដាប់ធ្នាប់​​ជា​ចម្បង

បានផុស

នៅ

​​គណ​បញ្ជាការ​ ឯកភាព​ខ​ណ្ឌ​ច្បារអំពៅ ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៩​ ខែ​មករា​នេះ ​បាន​បើក​កិច្ចប្រជុំ​រួម​ក្រោម​អធិបតីភាព​លោក ចេង មុនី​រ៉ា អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​និង​ជា​ប្រធាន​គណ​បញ្ជាការ​ឯកភាព​ខណ្ឌ​ច្បារអំពៅ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សមាសភាព​ចូលរួម​មាន​លោក​អធិការ លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌ​លោក លោកស្រី អភិបាលរងខណ្ឌ លោកនាយក នាយករង​រដ្ឋបាល លោក លោកស្រី​ចៅសង្កាត់​និង​លោក​មេ​ប៉ុស្តិ៍​ព្រមទាំង​ស្មៀន​សង្កាត់​ទាំង​៨​។ លោក ចេង មុនី​រ៉ា បាន​មានប្រសាសន៍ថា​ រាល់ថ្ងៃនេះ ​បងប្អូន​អ្នក​ធ្វើដំណើ​តែង​នាំគ្នា​រអ៊ូរទាំ​ពី​បញ្ហា​កកស្ទះ​ចរាចរណ៍ ពិសេស​លើ​កំណាត់​ផ្លូវជាតិ​លេខ​១​។

​លោក​ប្រធាន​គណបញ្ជាការ​ឯកភាព​ខណ្ឌ​បន្ត​ថា ​ដូច្នេះ​កម្លាំង​គណបញ្ជាការ​ឯកភាព​យើង​ត្រូវ​ភ្ញាក់​ពី​ព្រលឹម​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​និង​សម្រួល​ចរាចរណ៍​តាម​ដង​ផ្លូវ​ ដោយ​ពុំ​ចាំ​មានការ​បញ្ជា​បាន​ចុះ​ធ្វើ​នោះ​ទេ​។ ​ចំពោះ​វិធានការណ៍​ចំពោះ​មុខ​វិញ ​គឺ​សមត្ថកិច្ច​និង​អាជ្ញាធរ​ត្រូវ​ណែនាំ​ដល់​ម្ចាស់​អាជីវកម្ម​ ដែល​មាន​ទីតាំង​ស្ថិតនៅតាម​ដង​ផ្លូវ​ជាតិ​លេខ​១​ សូម​ឲ្យ​រៀប​ចំណតរថយន្ត​ឲ្យ​បាន​ត្រឹមត្រូវ ចៀសវាង​មក​ឈប់​សំចត​លើ​ផ្លូវ​បង្ក​ឲ្យ​កកស្ទះ​ចរាចរណ៍​។​ បើ​ម្ចាស់​អាជីវកម្ម​មិន​គោរព​តាម​ការណែនាំ​ គឺ​ត្រូវ​ស្ទូច​រថយន្ត​យក​ទៅ​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ដើម្បី​ឲ្យ​រាងចាល​។​ ព្រោះ​សព្វថ្ងៃនេះ ​អស់​ពាក្យ​នឹង​និយាយ​អង្វរ​ក​ត​ទៅទៀត​ទេ​។​

​ក្នុង​កិច្ចប្រជុំ​នេះ​ដែរ​ លោក​ចេង មុនី​រ៉ា បាន​ជំរុញ​ឲ្យ​កម្លាំង​គណបញ្ជាការ​ឯកភាព​ យើង​ត្រូវ​សហ​ការណ៍​គ្នា​ចុះ​អនុវត្ត​ការងារ​ឲ្យ​ទទួល​បាន​ជោគជ័យ ​ក្នុងនាម​អង្គភាព​តែមួយ​៕

អត្ថបទ៖ ន​រា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

សេតវិមាន៖ លោក ត្រាំ នឹង​នៅ​តែ​បន្ត​ដាក់​ពន្ធ​លើ​កាណាដា និង​ម៉ិកស៊ិក ចាប់​ពី​ខែ​កុម្ភៈ

ព័ត៌មានជាតិ៧ នាទីutes មុន

ក្រសួងឧស្សាហកម្ម ត្រៀមចាត់វិធានការបុរេសកម្ម ដើម្បីដោះស្រាយបញ្ហាទឹកនារដូវប្រាំងខាងមុខ

ព័ត៌មានជាតិ១៧ នាទីutes មុន

ក្រុមទ្រទ្រង់សុខភាពភូមិ ឃុំកាចូន ជួបប្រជុំគ្នា ដើម្បីជំរុញដល់ការជួយស្ត្រី និងកុមារ ខ្វះអាហារូបត្ថម្ភ

ព័ត៌មានជាតិ២៨ នាទីutes មុន

ក្រសួងមហាផ្ទៃប្រកាសប្រមូលឯកសារនានាទាក់ទងនឹងប្រវត្តិនគរបាល

សេដ្ឋកិច្ច២៩ នាទីutes មុន

ជប៉ុនស្នើឱ្យអនុវត្តលើគំនិតផ្ដួចផ្ដើមទីផ្សារសញ្ញាប័ណ្ណអាស៊ាន+៣ សំដៅអភិវឌ្ឍទីផ្សារមូលបត្រ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អគ្គីភ័យ​លេប​ត្របាក់​ផ្ទះ​ឈើ​តម្លៃ​ជិត ៣ លាន​ដុល្លារ​ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅ​ខេត្ត​ Lop Buri ប្រទេសថៃ

ព័ត៌មានជាតិ២០ ម៉ោង មុន

គណៈសង្ឃនាយកចាត់ទុកមនោគមវិជ្ជារបស់សមាគមទេវ សក្ខី ភគវន្ត ធ្វើឱ្យមានភាពច្របូកច្របល់ដល់កិច្ចបដិបត្តិសាសនា

ព័ត៌មានជាតិ២៤ ម៉ោង មុន

អ្នកនាំពាក្យ ពន្យល់មូលហេតុពីការផ្អាកប្រឡងសិស្សពូកែក្នុងឆ្នាំសិក្សា ២០២៤-២០២៥

សន្តិសុខសង្គម២១ ម៉ោង មុន

ដុតទៀនធូបសែនចូលឆ្នាំចិន ចាក់សោរទុកចោលក្លាយជាអគ្គិភ័យឆេះផ្អើលអ្នកជិតខាង

Sokha Hotels

ព័ត៌មានពេញនិយម