ព័ត៌មានជាតិ
អាងអភិរក្សទំនប់វារីអគ្គីសនីសេសានក្រោម២ត្រូវបានរដ្ឋបាលជលផលលែងត្រីមេពូជ និងកូនត្រីជាង៧ ម៉ឺនក្បាល
អាងអភិរក្សទំនប់វារីអគ្គិសនីសេសានក្រោមពីរត្រូវបានរដ្ឋបាលជលផលលែង ត្រីមេពូជ និងកូនត្រីចំនូន១២ប្រភេទ សរុបចំនួនជាង៧ម៉ឺនក្បាល ដើម្បីឱ្យវាបន្តពូជសម្បូរបែបឡើងវិញសម្រាប់បម្រើសេចក្តីត្រូវការដល់ប្រជាពលរដ្ឋយើងរស់នៅតំបន់នេះ។

លោក ទំ នីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបានបញ្ជាក់ថា៖ ក្នុងពិធីលែងត្រីមេពូជនិងកូនត្រីនៅថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០២៣នេះ ក្រោមការរៀបចំឡើង ដោយរដ្ឋបាលជលផលថ្នាក់ជាតិ សហការជាមួយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែងនេះជាលើកទី៤ហើយក្នុងការលែងត្រីនៅតំបន់នេះ។
លោក ស្រី សំវិចិត្រ ប្រធានខណ្ឌជលផលស្ទឹងត្រែងបានបញ្ជាក់ថា៖ ចំនួនត្រីដែលយើងបានលែងពេលនេះមាន ជាង៧ម៉ឺនកូន និងត្រីមេពូជ១០០គីឡូក្រាមចំនួន១២ប្រភេទ ធ្វើជានិមិត្តរូប ដើម្បីបង្ហាញដល់ប្រជាពលរដ្ឋឱ្យពួកគាត់បង្កើនការភ្ញាក់រលឹក និងនាំគ្នាចូលរួមថែរក្សាធនធានមច្ឆជាតិដែលយើងមានស្រាប់ផង ចេះថែរក្សាធនធានមច្ឆជាតិ ហើយចេះធ្វើនេសាទឲ្យបានត្រឹមត្រូវតាមច្បាប់ផង។

លោកបន្តថា៖ ការងារអភិរក្សធនធានមច្ឆជាតិនៅតំបន់នេះ ខណ្ឌជលផលបានរៀបចំឱ្យមានឆ្មាំនិងប្រជាសហគមន៍នេសាទប្រចាំការនៅទីស្នាក់ការ នៅភូមិសាស្ត្រខាងលើ ចម្ងាយពីទំបន់វារីប្រមាណជិត១០គីឡូម៉ែត្រ និងប្រគល់សម្ភារៈសម្រាប់ធ្វើប្រតិបត្តិការបង្ក្រាប់បទល្មើសផងដែរ។
លោក ទី ស៊ីថាន់ ប្រជាប្រជាពលរដ្ឋរស់នៅភូមិស្រែគរបានគាំទ្រដល់មន្ត្រីខណ្ឌជលផល និងអាជ្ញាធរនៅក្នុងស្រុកសេសានតែងតែយកចិត្តទុកដាក់ជំរុញឱ្យប្រជាសហគមន៍បង្កើនការអភិរក្សក្នុងរដូវបិទនេសាទ ហើយប្រជាពលរដ្ឋយើងក៍ត្រូវភ្ញាក់រលឹកគោរពច្បាប់ជលផលទាំងអស់គ្នា ទើបធនធានមច្ឆជាតិមានភាពសម្បូរបែបសម្រាប់បម្រើសេចក្តីត្រូវការរបស់យើង។

សូមបញ្ចាក់ថា៖ កូនត្រីនិងត្រីមេពូជចំនួនជាង៧ម៉ឺនក្បាលនេះរួមមាន៖ ត្រីក្រុះ ត្រីឆ្ពិន ត្រីច្រកែង ត្រីព្រួលបាយ ត្រីកាហែត្រីក្រឡង់ ត្រីក្អែក ត្រីរៀល ត្រីឆ្លាំង ត្រីពោ ត្រីព្រលូង និងត្រីប្រាយកទៅលែងដើម្បីបង្ហាញពីការអភិវឌ្ឍផ្នែកវារីវប្បកម្ម នៅខេត្តស្ទឹងត្រែងទៅថ្ងៃអនាគត៕



អត្ថបទ៖ ងិនលីម

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ