ព័ត៌មានជាតិ
លោក កើត ឆែ ណែនាំមន្ត្រីចំណុះរដ្ឋបាលរាជធានី ត្រូវមានឥរិយាបថ បម្រើសេវាល្អ រហ័ស
លោក កើត ឆែ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ណែនាំដល់មន្ត្រីចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញ ទាំងអស់ត្រូវមានឥរិយាបថល្អ និងបម្រើសេវាជូនប្រជាពលរដ្ឋឱ្យកាន់តែល្អ និងទាន់ពេលវេលា សំដៅធ្វើយ៉ាងណាឱ្យពួកគាត់ជឿទុកចិត្តមកលើមន្ត្រីរដ្ឋបាលរាជធានី។

ការណែនាំនេះធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣នេះ ខណៈលោក អញ្ជើញជាតំណាង លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងវគ្គបណ្តុះបណ្តាល ស្ដីពី “ការបណ្ដុះផ្នត់គំនិត និងឥរិយាបថវិជ្ជមានរបស់បុគ្គលិកក្នុងការបំពេញការងារ” នៅសាលារាជធានីភ្នំពេញ។

លោក កើត ឆែ មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះ គឺជាការចែករំលែកអំពីវិធីសាស្ត្រ នៃការបណ្ដុះផ្នត់គំនិតវិជ្ជមាន ក្នុងទីកន្លែងបំពេញការងារ ជូនដល់ បុគ្គលិក-មន្ត្រីរាជការទាំងអស់ ឱ្យខិតខំបំពេញតួនាទី-ភារកិច្ចរបស់ខ្លួន កាន់តែល្អប្រសើរឡើងៗ សក្តិសមជា ប្រតិបត្តិករសេវាសាធារណៈ និងជាមន្ត្រី ពោរពេញដោយគុណសម្បត្តិ ចំនួន៤យ៉ាង គឺ ឆន្ទៈម្ចាស់ការ ភក្តីភាព មនសិការ វិជ្ជាជីវៈ និងវប្បធម៌សេវាសាធារណៈ។

អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ មានប្រសាសន៍បន្តថា តាមរយៈវគ្គបណ្តុះបណ្តាលនេះ លោករំពឹងថា សិក្ខាកាមនឹងទទួលបាននូវធាតុចូលបន្ថែមអំពីវិធីសាស្ត្រ និង របៀបរបបនៃការគ្រប់គ្រងអង្គភាព និងបុគ្គលិក-មន្ត្រីរាជការ ក្រោមឱវាទ សំដៅធ្វើធានានូវប្រសិទ្ធភាពការងារ និងសុខដុមនីយកម្ម ក្នុងអង្គភាព។ វគ្គបណ្តុះបណ្តាលនេះ នឹងរួមចំណែកផ្តល់ជូនបុគ្គលិក-មន្ត្រីរាជការទាំងអស់ នូវអានុភាព ថាមពល ភាពស្វាហាប់ គំនិតវិជ្ជមាន និងឆន្ទៈខ្ពស់ ក្នុងការបំពេញការងាររបស់ខ្លួន ព្រោះ បុគ្គលិក-មន្ត្រីរាជការ គឺជាកោសិការបស់ស្ថាប័ន និងទ្រទ្រង់ដង្ហើម ស្ថាប័ន ឱ្យដំណើរការទៅប្រកបដោយចីរភាព ស្ថិរភាព និងនិរន្តរភាព។

លោក កើត ឆែ មានប្រសាសន៍បន្ថែមថា សា្ថប័នមួយដំណើរការទៅបាន លុះត្រាតែថ្នាក់ដឹកនាំ ជាបុគ្គលដែលមានសមត្ថភាព សុខភាព និងព្រហ្មវិហារធម៌ រីឯបុគ្គលិក ត្រូវជាបុគ្គលដែលមានចំណេះដឹង ជំនាញ ខិតខំតស៊ូ សំភីការងារ និងត្រូវគោរពនូវរាល់អនុសាសន៍ និង ការណែនាំរបស់ថ្នាក់ដឹកនាំ នោះទើបយើងអាចទទួលបាននូវ “សុខដុមនីយកម្ម”។ លោកសូមឱ្យមន្ត្រីដែលទទួលការផ្តល់សេវា ត្រូវតែមានលក្ខណៈទន់ភ្លន់ចំពោះប្រជាពលរដ្ឋ នៅពេលពួកគាត់មកទទួលសេវា ហើយការផ្តល់សេវានេះ ត្រូវតែលឿន ដើម្បីឱ្យពួកគាត់ជឿទុកចិត្តមកលើមន្ត្រីរដ្ឋបាលរាជធានី៕
អត្ថបទ៖ ស្រីរ័ត្ន



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ