ព័ត៌មានជាតិ
ដំណាំទំពាំងបារាំង អាចប្រមូលផលបានច្រើនឆ្នាំ និងមានទីផ្សារល្អនៅកម្ពុជា
ទំពាំងបារាំង ជាដំណាំបន្លែមួយប្រភេទដែលមានអាយុកាលដាំដុះវែង អាចចាប់ផ្តើមប្រមូលផលក្រោយពីដាំដុះបាន ៥-៦ខែ និងអាចបន្តប្រមូលផលបានដល់អាយុ ១៥-២០ឆ្នាំ។ បន្លែទំពាំងបារាំង ភាគច្រើនមានដាំដុះនៅខេត្តមួយចំនួនដូចជា ប៉ៃលិន បាត់ដំបង ត្បូងឃ្មុំ កំពង់ឆ្នាំង និងខេត្តតាកែវ។

អ្នកស្រី លឹម សុភាព កសិករដាំដំណាំទំពាំងបារាំង បានលើកឡើងថា អ្នកស្រី បានចំណាយលើការដាំដុះទំពាំងបារាំងលើផ្ទៃដី ២ ៤០០ម៉ែតក្រឡា ក្នុងដើមទុនប្រហែល ៩ ២១០ ០០០រៀល លើការរៀបប្រព័ន្ធស្រោចស្រព សម្ភារៈ កម្លាំងពលកម្ម និងជីជាដើម។
កសិករដែលបានដាំដុះបន្លែទំពាំងបារាំង បានអះអាងដូច្នេះថា «កាលពីមុនដំបូងពេលគេមិនទាន់ស្គាល់រាងពិបាកលក់ តែមកដល់បច្ចុប្បន្នបន្លែទំពាំងមានទីផ្សារល្អ ងាយស្រួលលក់ និងមានតម្លៃថ្លៃ ទំពាំងមួយគីឡូក្រាមមានតម្លៃចាប់ពី ១១ ០០០ទៅ ១៣ ០០០រៀល អាស្រ័យទៅតាមរដូវកាល»។

បើតាមមន្ទីរកសិកម្ម ដីដែលល្អសម្រាប់ការដាំដុះដំណាំនេះ ត្រូវតែជាដីដែលមិនជាំទឹក ដោយសារវាមិនត្រូវការសារធាតុចិញ្ចឹមច្រើនដូចដំណាំផ្សេងៗទៀតទេ ហើយធន់នឹងអាកាសធាតុរាំងស្ងួត ប៉ុន្តែវាទាមទារការថែទាំយកចិត្តទុកដាក់ខ្ពស់ ប្រើប្រាស់កម្លាំងពលកម្មច្រើនសម្រាប់សម្អាតស្មៅជាប្រចាំ ស្រោចស្រព និងការប្រមូលផលពន្លករៀងរាល់ថ្ងៃ មិនអាចទុកពន្លកទំពាំងឱ្យចាស់បានទេត្រូវដកចេញពីគុម្ព។
សម្រាប់ការដាំដុះលក្ខណៈអាជីវកម្ម ដំណាំនេះត្រូវការផ្ទៃដីដាំដុះធំជាងដំណាំបន្លែទូទៅ ព្រោះហេតុថា ក្នុងមួយគុម្ពអាចប្រមូលផលបានត្រឹម ១-៥ដើមក្នុងមួយដង ហើយត្រូវចំណាយដើមទុនច្រើនសម្រាប់ការដាំដុះដំបូង។

សូមបញ្ជាក់ថា បន្លែទំពាំងបារាំងជាប្រភពដ៏អស្ចារ្យនៃវីតាមីន ជាតិរ៉ែ និងប្រូតេអ៊ីនសំខាន់ៗ ហើយទំពាំងបារាំងមានបរិមាណកាឡូរីទាបបំផុត ដែលមិនមានកូលេស្តេរ៉ុលហើយមានជាតិសូដ្យូមទាបផងដែរ។ វាក៏ជាប្រភពសំបូរទៅដោយជាតិសរសៃចំណីដែលចាំបាច់សម្រាប់រាងកាយ៕
អត្ថបទ៖ ផល ធារិត (ក្រសួងកសិកម្ម)




-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ