ព័ត៌មានជាតិ
មន្ត្រីជំនាញកសិកម្មចុះចាក់វ៉ាក់សាំងបង្ការជំងឺសារទឹកគោ-ក្របីនៅស្រុកបាធាយ
មន្ត្រីជំនាញកសិកម្ម បន្តចុះផ្សព្វផ្សាយដល់ប្រជាកសិករ និងចាក់វ៉ាក់សាំងបង្ការជំងឺសារទឹកដល់សត្វគោ ក្របី របស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកបាធាយ ខេត្តកំពង់ចាម។
នៅព្រឹកថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៣ លោក នង ម៉េងហ៊ាង ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញ នៃការិយាល័យ សហការជាមួយអាជ្ញាធរស្រុក និងមន្ត្រី ការិយាល័យ ធនធានធម្មជាតិ និងបរិស្ថានស្រុក បន្តចុះផ្សព្វផ្សាយដល់ប្រជាកសិករ និងចាក់វ៉ាក់សាំងបង្ការជំងឺសារទឹក ដល់សត្វគោ ក្របី របស់បងប្អូនប្រជាពលរដ្ឋនៅភូមិស្វាយព្រៃ ឃុំសណ្តែក ស្រុកបាធាយ។

ក្នុងឱកាសនេះដែរ លោក នង ម៉េងហ៊ាង ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម ក៍បានជំរុញដល់ប្រជាកសិករ ដែលចិញ្ចឹមសត្វគោក្របីទាំងអស់ ត្រូវយកចិត្តទុកដាក់មើលថែរទាំ និងមកទទួលវ៉ាក់សាំងបង្ការជម្ងឺសារទឹក និងជម្ងឺផ្សេងៗទៀត ពីមន្ត្រីជំនាញ ហើយប្រសិនបើមានករណីណាកើតឡើងគួរឲ្យកត់សម្គាល់ សូមរាយការណ៍មកមន្ត្រីជំនាញ ឬភ្នាក់ងារសុខភាពសត្វភូមិ ដើម្បីតាមដាន និងពិនិត្យព្យាបាលលើសត្វគោក្របីរបស់បងប្អូន។
លោកប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បន្ថែមទៀតថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជម្ងឺសារទឹកនេះ ក្នុងមួយព្រឹក បានសត្វចំនួន២៩៣ក្បាល ក្នុងនោះ គោ ៦៤ក្បាល និងក្របី ២២៧ក្បាល។

ការចាក់ថ្នាំការពារជម្ងឺសត្វគោក្របី នៅតាមភូមិឃុំ ស្រុកនេះ ក្នុងន័យលើកស្ទួយសុខមាលភាពសុខភាពសត្វ សម្រាប់ក្រុមគ្រួសារបានចិញ្ចឹម រួមមាន គោ ក្របី ត្រូវមើលថែរទាំឲ្យបានល្អប្រសើរ និងទប់ស្កាត់ការផ្ទុះជម្ងឺឆ្លង ដែលបណ្តាលឲ្យបាត់បង់ថវិកា ពេលវេលាជាដើម។
លោក នង ម៉េងហៀង ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម ក៏បានអំពាវនាវដល់ប្រជាកសិករគ្រប់រូប ដែលបានចិញ្ចឹមសត្វគោក្របី ត្រូវយកមកចាក់ថ្នាំការពារជម្ងឺឆ្លង ដូចជា៖ ជំងឺអ៊ុតក្តាម សារទឹក ឲ្យបានគ្រប់ៗគ្នា ពីព្រោះថា យើងមានមន្ត្រីជំនាញចុះពិនិត្យព្យាបាល និងចែកជូនថ្នាំ ដោយឥតគិតថ្លៃផងដែរ៕



អត្ថបទ៖ ឡេក ចាន់ពេជ្រ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង