ព័ត៌មានជាតិ
ក្រសួងសង្គមកិច្ច សាទរសកម្មភាពរបស់អង្គការម៉ារីណុល ដែលបានចូលរួមការពារសិទ្ធិកុមារនៅកម្ពុជា
លោក អ៊ុច គឹមនី បានថ្លែងនូវការសាទរចំពោះសកម្មភាពរបស់អង្គការម៉ារីណុល បានចូលរួមជាមួយក្រសួងសង្គមកិច្ចក្នុងការការពារសិទ្ធិទប់ស្កាត់អំពើឧក្រិដ្ឋកម្មលើកុមាររួមនឹងការជួយបណ្តុះបណ្តាលកុមារនៅកម្ពុជា ដោយធ្វើការសហការជាមួយនគរបាលជាតិកម្ពុជា ផងដែរ។

លើសពីនេះទៀត បានផ្ដល់វគ្គបណ្តុះបណ្ដាល និងបង្កើតឱកាសសម្រាប់កិច្ចសហប្រតិបត្តិការនិងផ្លាស់ប្ដូរជំនាញអន្តរជាតិ។ លោកអ៊ុច គឹមនី ថ្លែងបែបនេះ ខណៈពេលចុះពិនិត្យ និងវាយតម្លៃបន្តគម្រោងកម្មវិធីអង្គការម៉ារីណុលកម្ពុជានាល្ងាចម្សិលមិញនេះ។
តំណាងអង្គការបានបង្ហាញថា តួនាទីរបស់អង្គការម៉ារីណុល បានចូលរួមប្រយុទ្ធប្រឆាំងរាល់ឧក្រិដ្ឋកម្មធ្ងន់ធ្ងរលើកុមាដោយធ្វើការសហការជាមួយនគរបាលជាតិកម្ពុជាដើម្បីស៊ើបអង្កេត ទប់ស្កាត់ និងរារាំងឧក្រិដ្ឋកម្ម ដែលបានប្រព្រឹត្តលើកុមារ ផ្ដល់វគ្គបណ្តុះបណ្ដាល និងបង្កើតឱកាសសម្រាប់កិច្ចសហប្រតិបត្តិការនិងផ្លាស់ប្ដូរជំនាញអន្តរជាតិ។


ជាមួយគ្នានេះដែរ ក៏បានផ្ដល់ជំនួយវេជ្ជសាស្ត្រ តំណាងផ្នែកច្បាប់ និងផ្គត់ផ្គង់ស្បៀងអាហារ និងសេវាសុខុមាលភាពផ្សេងៗដល់កុមាររងគ្រោះនិងគ្រួសាររបស់គេ។ ការជួយបន្ទុកចំណាយទាំងនេះពីគ្រួសាររបស់គេ គឺមិនត្រឹមតែបានជួយពួកគេក្នុងពេលលំបាកប៉ុណ្ណោះទេ តែក៏បានលើកទឹកចិត្តពួកគេឡើងវិញនិងអោយពួកគេរាយការណ៍ពីបទល្មើស ដូចជាបទល្មើសផ្លូវភេទ និងបទល្មើសផ្សេងៗទៀត ផងដែរ៕
អត្ថបទ៖ វិមាន

-
សន្តិសុខសង្គម១៩ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?