Connect with us

ព័ត៌មានជាតិ

ក្រសួង ស្ថាប័ន និងកន្លែងសំខាន់ៗ តម្រូវឱ្យរៀបចំលម្អ អបអរបុណ្យភ្ជុំបិណ្ឌ

បានផុស

នៅ

គ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត តម្រូវ​ឱ្យតុបតែងលម្អដោយទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក និងបំភ្លឺភ្លើងពណ៌ ក្នុងឱកាស​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ និង​បុណ្យ​កឋិនទាន ដែលនឹងខិតជិតមក​ដល់​នា​ពេលខាង​មុខនេះ។ ចំណែកឯមន្ទីរធម្មការ និង​សាសនារាជធានី-ខេត្ត ត្រូវរម្លឹក​គ្រប់វត្តអារាម ឱ្យរៀបចំសម្អាត​​បូជនីយដ្ឋាន ស្កូប កន្លែងតម្កល់អដ្ឋិធាតុ​បងប្អូន​ជនរួមជាតិ ដែលបានបាត់បង់ជីវិតក្នុងរបបប្រល័យ​ពូជសាសន៍។ នេះបើយោងតាមផែនការណែនាំ ស្តីពី​ការរៀបចំបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន របស់គណៈកម្មការ​រៀប​ចំបុណ្យ ជាតិ-អន្តរជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បីរៀបចំបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន ឱ្យប្រព្រឹត្តទៅស្របតាមទំនៀមទម្លាប់ប្រពៃណី ព្រះពុទ្ធសាសនា គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ណែនាំឱ្យគ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្ត ត្រូវផ្សព្វផ្សាយអំពីខ្លឹមសារបុណ្យទាំងពីរ ខាងលើឱ្យបានជ្រួតជ្រាបទូលំទូលាយ និងបំផុសលើកទឹកចិត្ត បង្កលក្ខណៈ​ងាយ​ស្រួល​ជូនមន្ត្រីរាជការ​ក្រោមឱវាទ បានចូលរួមបំពេញកុសលជាប្រពៃណី នៅតាមវត្តអារាម ឬនៅក្នុងអង្គភាពរបស់ខ្លួន ព្រមទាំងបានជួបជុំឪពុកម្តាយ បងប្អូន ជីដូនជីតា តាមបំណងប្រាថ្នា។

ទន្ទឹមនេះ ត្រូវតុបតែងលម្អដោយទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក និងបំភ្លឺភ្លើងពណ៌ តាមក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ រោងចក្រ សហគ្រាស សាលារៀន តាមសួនច្បារទីសាធារណៈ និងតាមគេហដ្ឋានប្រជាពលរដ្ឋ។

ចំពោះ ក្រសួងធម្មការ និងសាសនា ត្រូវធ្វើសេចក្តីណែនាំលម្អិតជូនគ្រប់មន្ទីរធម្មការ និងសាសនា រាជធានី-ខេត្ត យកចិត្តទុកដាក់រៀបចំពិធីបុណ្យ និងរម្លឹកគ្រប់វត្តអារាម ឱ្យរៀបចំសម្អាតបូជនីយដ្ឋាន ស្កូប កន្លែងតម្កល់អដ្ឋិធាតុ បងប្អូនជនរួមជាតិ ដែលបានបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ និងតុបតែងលម្អ ដោយបំភ្លឺភ្លើងពណ៌ លើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ និង បដាពាក្យស្លោក។

ក្រៅ​ពី​នេះ គណៈកម្មការ​រៀប​ចំបុណ្យជាតិ-អន្តរជាតិ ក៏បានស្នើដល់ស្ថាប័នពាក់ព័ន្ធ​មួយ​ចំនួន​ទៀតរួមមាន ក្រសួង​ព័ត៌មាន ឱ្យជួយផ្សព្វផ្សាយពីប្រវត្តិខ្លឹមសារ និងសកម្មភាពនៃពិធីបុណ្យប្រពៃណី ឱ្យបានទូលំទូលាយ។ ស្នើឱ្យ ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ ណែនាំដល់អង្គភាពក្រោមឱវាទឱ្យសហការ ការពាររក្សាសន្តិសុខ របៀបរៀបរយ សណ្តាប់​ធ្នាប់សង្គម និងចរាចរណ៍ ក្នុងឱកាសពិធីបុណ្យ និងអំពាវនាវគ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន អង្គភាព ឱ្យចូលរួមជួយឧបត្ថម្ភអំណោយជាសម្ភារថវិកា ដល់អ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យនានា និងចាស់ជរាគ្មានទីពឹង៕

អត្ថបទ៖ សុធាវី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៣ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម