ព័ត៌មានជាតិ
ពលរដ្ឋគាំទ្រគណបក្សប្រជាជនដោយសារបក្សសំបូរធនធានមនុស្សងាយស្រួលក្នុងការអភិវឌ្ឍប្រទេសប្រកបដោយចិរភាព
ត្បូងឃ្មុំ ៖ លោក ស៊ាន ឡេង ប្រធានគណៈកម្មាធិការគណបក្សខេត្តថ្លែងតោតសរសើរដល់សមាជិកបក្ស ក្រុមការងារបក្សទាំង៧ស្រុក/ក្រុង ដែលបានបំពេញភារកិច្ចរបស់ខ្លួនបានល្អ បានបញ្ជ្រាបគោលនយោបាយរបស់បក្ស បម្រើ ដោះស្រាយបញ្ហាសព្វបែបយ៉ាងជូនប្រជាពលរដ្ឋដល់គ្រប់មូលដ្ឋានក្នុងខេត្ត រហូតទទួលបានសម្លេងគាំទ្រ១០០ភាគរយ ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣នេះ លទ្ធផលជ័យជំនះជាប្រវត្តិសាស្ត្រ ដូច្នេះសមាជិកបក្សទាំងអស់ត្រូវរក្សាតំណែងនេះឲ្យគង់វង្ស ត្រូវធ្វើបន្តទៀតដើម្បីផ្តល់នូវសន្តិភាព និងការអភិវឌ្ឍឲ្យរីកចម្រើនទ្វេដងជូនប្រជាពលរដ្ឋរបស់យើងបន្តថែមទៀត។

ថ្លែងនៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ នៅមន្ទីរគណបក្សខេត្ត (សាលប្រជុំ”ខ” ជាន់ទី២)។ លោកពាង ណារិទ្ធ អភិបាលរងខេត្តបានថ្លែងបញ្ជាក់ថា ក្នុងខែកក្កដា ឆ្នាំ២០២៣នេះ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បានខិតខំប្រឹងប្រែងរួមគ្នាថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ធានាបាននូវសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងក្របខណ្ឌទូទាំងខេត្តបានល្អប្រសើរ ជាពិសេសក្នុងពេលយុទ្ធនាការឃោសនា និងការឆ្នោតជ្រើស រើសតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នាពេលកន្លងមក ព្រមទាំងពង្រឹងបាននូវកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរ និងកងកម្លាំង មានសមត្ថកិច្ច នៃប្រទេសជិតខាង ដែលជាការផ្តល់ឱកាសឲ្យមានការអភិវឌ្ឍនៅតាមព្រំដែន និងការអភិវឌ្ឍ លើគ្រប់វិស័យនៅទូទាំងខេត្ត។

ពិសេសរចនាសម្ព័ន្ធអង្គការចាត់តាំងគណបក្សគ្រប់ថ្នាក់ បានរៀបចំត្រឹមត្រូវ និងបានពង្រឹងសមត្ថភាពយល់ដឹងក្នុងការអនុវត្តការងារបានច្បាស់លាស់។ ការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ សម្រេចបានជោគជ័យ ដោយលទ្ធផលបោះឆ្នោត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គណបក្សប្រជាជនកម្ពុជា ទទួលបាន ៣៣៤.៨៩៧សម្លេង ស្មើនឹង ៨៥,២១ភាគរយ។ ក្រុមការងារ និងគណបក្សគ្រប់ថ្នាក់ បានធ្វើសកម្មភាពចិញ្ចឹមចលនាមហាជន និងរៀបចំឃោសនាបោះឆ្នោតយ៉ាងផុលផុស នៅឯគ្រប់មូលដ្ឋាន ។ ប្រជាពលរដ្ឋច្រើនលើសលប់ នៅតែមានជំនឿជឿជាក់ និងបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជាព្រមទាំងគាំទ្រ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

លោក ស៊ាន ឡេង ប្រធានគណៈកម្មាធិការគណបក្សខេត្តបានថ្លែងថា ការលើកទិសដៅភារកិច្ចការងារប្រចាំ ខែសីហា ឆ្នាំ២០២៣ ត្រូវបន្តពង្រឹងថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ឲ្យមានភាពរឹងដោយជំរុញឲ្យមានការចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពជាប់មិនដាច់នឹងមានប្រសិទ្ធភាពខ្ពស់បំផុត។ បន្តជំរុញ ការដោះស្រាយតាមសំណូមពររបស់ប្រជាពលរដ្ឋ នៅឯមូលដ្ឋាន ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ភ្លើង ទឹក មន្ទីរពេទ្យ និងសាលារៀន។ បន្តជំរុញផលិតភាពកសិកម្ម ស្របតាមបច្ចេកទេសកសិកម្មថ្មី ធនទៅនឹងការប្រែប្រួលអាកាសធាតុ លើកកម្ពស់ទាំងបរិមាណ និងគុណភាព សុវត្ថិភាព ធានាសន្តិសុខស្បៀង និងឆ្លើយតបតាមតម្រូវការទីផ្សារ ។ បន្តផ្សព្វផ្សាយអំពីការអនុវត្តគោលនយោបាយគាំពារសង្គម ឲ្យបានស្របតាមផែនការស្តារសេដ្ឋកិច្ចឡើងវិញ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន៕
អត្ថបទ៖ ស៊ាក ឡេង


-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង