Connect with us

ព័ត៌មានជាតិ

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបើកកិច្ចប្រជុំប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតសម្រាប់ឆ្នាំ២០២៤នៅព្រឹកនេះ

បានផុស

នៅ

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលមានត្រីភាគី គឺភាគីរាជរដ្ឋាភិបាល ភាគីសហជីពតំណាងកម្មករនិយោជិត និងភាគីនិយោជកបានបើកកិច្ចប្រជុំអាណត្តិទី៣ លើកទី១ ស្តីពីការកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ
និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣នេះ នៅសាលប្រជុំជាន់ទី៦ អគារ “ក” នៃទីស្តីការក្រសួងការងារ ក្រោមអធិបតីភាពលោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមកម្មវិធីនៃកិច្ចប្រជុំបានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំក៏មានអានប្រកាសស្តីពីការតែងតាំងសមជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៣សម្រាប់ឆ្នាំ២០២៣-២០២៤ ប្រកាសសមាសភាពអនុប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៣បង្ហាញអំពីបច្ចុប្បន្នភាពសដ្ឋកិច្ចនិងលក្ខណវិនិច្ឆ័យសម្រាប់ប្រាក់ឈ្នួលអប្បបរមានិងពិ
ណិត្យនិងចុះហត្ថលេខលើសេចក្តីថ្លែងការរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាផងដែរ។

រាជរដ្ឋាភិបាលបានចេញសេចក្តីប្រកាសកំណត់ប្រាក់ឈ្មួលសម្រាប់កម្មករនិយោជិតនៅឆ្នាំ២០១៣ដោយមានការចូលរួមពីភាគីរដ្ឋាភិបាលតំណាងដោយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ភាគីនិយោជក និងភាគីសហជីពតំណាងកម្មករនិយោជិត។

ចាប់តាំងពីឆ្នាំ២០១៣មក ប្រាក់ឈ្មួលកម្មករបានដំឡើងជាបន្តបន្ទាប់ដូចជាឆ្នាំ២០១៤ ដំឡើងដល់១០០ដុល្លារឆ្នាំ២០១៥ ដំឡើងដល់១២៨ដុល្លារ ឆ្នាំ២០១៦ដំឡើងដល់១៤០ ដុល្លារឆ្នាំ២០១៧ដំឡើងដល់១៥៣ដុល្លារ ឆ្នាំ២០១៨ដំឡើងដល់​១៧០ដុល្លារឆ្នាំ២០១៩ដំឡើងដល់១៨២ដុល្លារ ឆ្នាំ២០២០ដំឡើងដល់១៩៩០ដុល្លារឆ្នាំ២០២១ដំឡើងដល់​១៩៩២ក្នុងកំឡុងរាតត្បាតកូវីដ១៩ ឆ្នាំ២០២២ ដំឡើងដល់១៩៤ដុល្លារ និងឆ្នាំ២០២៣ដំឡើងដល់២០០ដុល្លារក្នុង១ខែ។

ប្រាក់ឈ្នួល២០០ដុល្លារនេះដោយមិនគិតពីប្រាក់អត្ថប្រយោជន៍ផ្សេងទៀតដែលកម្មករនិយោជិតធ្លាប់ទទួលបានកន្លងមក
ត្រូវបានរក្សាទុកនៅដដែលមានដូចជា ប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅចំនួន៧ដុល្លារអាមេរិក ក្នុងមួយខ,ប្រាក់រង្វាន់ធ្វើការទៀងទាត់ចំនួន១០ដុល្លារអាមេរិក ក្នុងមួយខែ,ប្រាកថ្លៃបាយសម្រាប់ការធ្វើការងារបន្ថែម ម៉ោងដោយស្ម័គ្រចិត្តចំនួន ២០០០រៀលក្នុងមួយថ្ងៃ ឬការទទួលបានបាយមួយពេលដោយឥតគិតថ្ល,និងប្រាក់រង្វាន់អតីតភាពការងារចាប់ពី២ ដល់ ១១ដុល្លារអាមេរិកក្នុងមួយខែសម្រាប់កម្មករ និយោជិតដែលបានធ្វើការចាប់ពីឆ្នាំទី២ដល់ឆ្នាំទី១១៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ៣២ នាទីutes មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

ព័ត៌មានជាតិ៦ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ១០ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ១១ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ១០ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ៦ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

Sokha Hotels

ព័ត៌មានពេញនិយម