ព័ត៌មានជាតិ
ម្ចាស់ហាង ៖ បច្ចុប្បន្នអតិថិជនមានតម្រូវការទូរសព្ទមួយទឹក ច្រើនជាងទូរសព្ទថ្មី
មុខរបរជាជាងជួសជុលទូរសព្ទ និងលក់ទូរសព្ទដៃទំនើបក្នុងរាជធានីភ្នំពេញបច្ចុប្បន្ននេះ ហាក់សម្បូរទៅដោយតូប និងហាងធំៗជាច្រើន ពិសេសនៅតាមផ្សារទីប្រជុំជននានា ស្ទើរតែគ្រប់តំបន់ទាំងអស់ក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្តនានា។ បើតាមម្ចាស់ហាង និងតូបលក់ទូរសព្ទមួយចំនួន បានប្រាប់ថា នាពេលបច្ចុប្បន្ននេះ អតិថិជនមានតម្រូវការទូរសព្ទមួយទឹក ច្រើនជាងទូរសព្ទថ្មី។

លោក សុខ នីម ម្ចាស់ហាងលក់ទូរសព្ទដៃ និងជួសជុលផ្សារទួលសង្កែ បានប្រាប់សារព័ត៌មានកម្ពុជាថ្មីថា បច្ចុប្បន្ននេះ ការជួសជុលទូរសព្ទដៃនៅហាងរបស់លោក គឺមានភ្ញៀវយកមកឲ្យជួសជុលបានច្រើនគួរសមដែរ។ ចំណែកការលក់ទូរសព្ទដៃវិញ ភាគច្រើនដាច់បានតែទូរសព្ទមួយទឹកៗ ច្រើនជាងការលក់ទូរសព្ទថ្មី។

លោកបន្ថែមទៀតថា សរុបមកជាប្រចាំថ្ងៃ លោកអាចជួសជុលទូរសព្ទបានចន្លោះពី ៥ គ្រឿង ទៅ ៨ គ្រឿង។ រីឯការលក់ទូរសព្ទទៀតសោត បានចន្លោះពី ៤ គ្រឿង ទៅ ៥ គ្រឿង ក្នុងមួយថ្ងៃ។ លោក សុខ ងីម បញ្ជាក់ថា សរុបជាប្រចាំថ្ងៃ លោកអាចទទួលបានប្រាក់ចំណូលពីការជួសជុល និងលក់ទូរសព្ទ បានចន្លោះពី ៤០ ដុល្លារ ទៅ ៥០ ដុល្លារជារៀងរាល់ថ្ងៃ។

ចំណែកលោក សារឿន ប៊ុនណា ជាងជួសជុលទូរសព្ទដៃនៅផ្សារសាំហាន់ ក៏បានប្រាប់សារព័ត៌មានកម្ពុជាថ្មីដែរថា លោកបើកតូបជួសជុលទូរសព្ទដៃ បានរយៈពេល ៣ ឆ្នាំមកហើយ នៅចំណុចផ្សារសាំហាន់នេះ។ ជារៀងរាល់ថ្ងៃ លោកទទួលបានភ្ញៀវមកជួសជុលទូរសព្ទ បានចំនួនពី ៨ គ្រឿង ទៅ ១០ គ្រឿង។

ក្រៅពីនេះ មានដូចជាភ្ញៀវយកទូរសព្ទមកអ៊ុតស្គ្រីន បន្ថែមផងទៀតទៀតដែរ។ លោកបន្តទៀតថា ការលក់ទូរសព្ទវិញ កន្លែងរបស់លោកមានតែទូរសព្ទដៃមួយទឹកៗ ដែលនាំចូលមកពីប្រទេសចិន និងវៀតណាម។ ជាក់ស្ដែងការលក់ គឺបានតែចំនួនបន្តិចបន្តួចប៉ុននោះ។
លោក សារឿន ប៊ុនណា បានប្រាប់ទៀតថា គួបផ្សំទាំងការលក់ទូរសព្ទដៃមួយទឹក និងការជួសជុល ជាមធ្យម លោកអាចទទួលបានប្រាក់ចំណូលចន្លោះពី ៥០ ដុល្លារ ទៅ ៦០ ដុល្លារ ជារៀងរាល់ថ្ងៃ។
រីឯលោក ហេង ហៅគ័ង ម្ចាស់ហាងលក់ទូរសព្ទដៃ និងជួសជុលទូរសព្ទមានបទពិសោធន៍ជាង ២០ឆ្នាំ ក៏បានឲ្យកម្ពុជាថ្មីដឹងថា សម្រាប់ពេលបច្ចុប្បន្ននេះ ទីផ្សារជួសជុល និងការលក់ទូរសព្ទដៃទំនើបៗ មានការប្រកួតប្រជែងគ្នាខ្លាំងណាស់។ លោកសង្កត់ធ្ងន់ថា ពីមុនការជួសជុល និងលក់ មានតែយកនៅហាងផ្ទាល់នោះទេ។
ចំណែកបច្ចុប្បន្ននេះ ការជួសជុល និងលក់ទូរសព្ទ ហាក់ដូចជា ដណ្ដើមទីផ្សារគ្នា ដូចជា៖ ការទទួលជួសជុល និងលក់ ប្ដូរមកផ្សព្វផ្សាយតាមអនឡាញទៅវិញ។ លោកបន្ថែមថា ដោយសារកត្តាទាំងនេះហើយទើបធ្វើឲ្យលោក ប្ដូរពីលក់ទូរសព្ទដៃមកជួសជុលទូរសព្ទវិញ ព្រោះមិនសូវចំណាយដើមទុនច្រើន ដូចជា ការបើកហាងលក់ទូរសព្ទដៃទំនើប រយៈពេលកន្លងមក៕
អត្ថបទ៖ សួស សិត

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ