Connect with us

ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ប្រកាសបិទសិប្បកម្ម លីង កិន និងវេចខ្ចប់តែ “ហ៊ឺបខ្មែរ Herb Khmer»

បានផុស

នៅ

ក្រសួងសុខាភិបាល ប្រកាសបិទសិប្បកម្ម លីង កិន និងវេចខ្ចប់តែ “ហ៊ឺបខ្មែរ Herb Khmer» និងមិនអនុញ្ញាតឱ្យប្រើប្រាស់ផលិតផល ឈោ្មះម្សៅកន្ទួតព្រៃអាយុវែង (AMLA GINGER & CURCUMIN) ព្រោះមានផ្ទុកសារធាតុ Betamethasone និង Meloxicam ដែលប៉ះពាល់ដល់សុខភាព។

យោងតាមការវិភាគគុណភាពនៅមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល នៃក្រសួងសុខាភិបាល បានបញ្ជាក់លទ្ធផលថា ផលិតផលម្សៅកន្ទួតពអាយុវែង (AMLA GINGER & CURCUMIN) មានទម្ងន់១២០ក្រាម ក្នុងមួយដបកែវដែលបានផ្សព្វផ្សាយលក់តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកឈ្មោះ កន្ទួតព្រៃសុខភាព មានដាក់សារធាតុ Betamethasone និង Meloxicam ដែលនាំឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព របស់អ្នកប្រើប្រាស់។ នេះបើតាមសេក្តីប្រកាសរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានោះ ក្រសួងសុខាភិបាល បានសហការជាមួយក្រសួង-ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ បិទសិប្បកម្ម លីង កិន និងវេចខ្ចប់តែ «ហ៊ឺបខ្មែរ Herb Khmer» ដែលមានអាសយដ្ឋាន ផ្លូវបេតុង ភូមិថ្មគោល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ព្រមទាំងប្រមូលផលិតផលខាងលើយកទៅកម្ទេចចោល និងចាត់វិធានការតាមផ្លូវច្បាប់ ដែលបានផលិតមិនត្រឹមត្រូវតាម លក្ខណៈបច្ចេកទេស មិនមានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល និងគណនីហ្វេសប៊ុកឈ្មោះ – កន្ទួតព្រៃសុខភាព ដែលកំពុងផ្សព្វផ្សាយលក់ផលិតផលឈ្មោះ ម្សៅកន្ទួតព្រៃអាយុវែង (AMLA GINGER & CURCUMIN)។ ទន្ទឹមនោះ ក្រសួងសុខាភិបាល ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់បញ្ឈប់ការប្រើប្រាស់ផលិតផលខាងលើនេះជាបន្ទាន់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៥ វិនាទី មុន

សេចក្ដីជូនដំណឹង ស្ដីពីការអញ្ជើញចូលរួមពិគ្រោះថ្លៃការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងប្រេងរំអិល ប្រចាំឆ្នាំ២០២៥

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

រុស្ស៊ី ចង្អុលចំមុខអង់គ្លេស ថា ជាមេនាំសង្គ្រាមធំជាងគេបំផុត

ស្រុកបាទី
សន្តិសុខសង្គម១១ នាទីutes មុន

ពលរដ្ឋក្នុងមូលដ្ឋានស្រុកបាទីកំពុងព្រួយបារម្ភពីសុវត្ថិភាពក្រោយករណីចោរកម្មកើតឡើងញឹកញាប់

ព័ត៌មានជាតិ១៧ នាទីutes មុន

ជួបទូតរុស្ស៊ី សម្ដេច ហ៊ុន សែន បង្ហាញក្ដីសង្ឃឹមថា សង្គ្រាមនៅអ៊ុយក្រែន នឹងអាចឈានដល់តុចរចាបញ្ចប់ឆាប់ៗ

ព័ត៌មានជាតិ២០ នាទីutes មុន

អ្នកនាំពាក្យការងារ ៖ ជនមានពិការភាពប្រមាណ ១ ម៉ឺននាក់ កំពុងបម្រើការងារនៅតាមក្រសួង ស្ថាប័នរដ្ឋ និងឯកជននានា

Sokha Hotels

ព័ត៌មានពេញនិយម