Connect with us

ព័ត៌មានជាតិ

​ប្រកាស​ផ្លាស់ប្តូរ​ប្រធាន​មន្ទីរ​ដែនដី​ថ្មី​ខេត្ត​ក្រចេះ

បានផុស

នៅ

កាល​ពី​ម្សិលមិញនេះ ខេត្ត​ក្រចេះ​មាន​រៀបចំពិធី​​​ប្រកាស​ចូល​កាន់​មុខ​តំណែង​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​សុរិយោដី​​ខេត្ត​ក្រចេះ​ថ្មី​ជំនួស​លោក កៅ ម៉ាឌីឡែន ដែល​ត្រូវ​បាន​តែងតាំង​ជា​អនុ​ប្រធាន​នាយកដ្ឋាន​ស្រាវជ្រាវ​និង​អភិវឌ្ឍ​នៃ​មន្ទីរ​ពិសោធន៍​ជាតិ​សំណង់​។

លោក ឆាន់ សាផាន រដ្ឋលេខាធិការ​ប្រចាំការ ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​បាន​គូស​បញ្ជាក់​ថា ការផ្លាស់ប្តូរ​មន្ត្រី​ជារឿង​ធម្មតា​ទៅតាម​ការ​ចាត់តាំង​របស់​ក្រសួងក៏ដូចជា​ស្ថាប័ន​នីមួយៗ។

ថ្លែងក្នុង​ឱកាស​នោះ លោក​ ឆាន់ សាផាន ​បាន​វាយ​តម្លៃ​និង​កោតសរសើរ​ចំពោះ​លោក កៅ ម៉ាឌីឡែន ប្រធាន​មន្ទីរ​ចាស់​ដែល​បាន​បំពេញ​តួនាទី​ភារកិច្ច​និង​ដឹក​នាំ​មន្រ្តី​ក្រោម​ឱវាទ​ក្នុង​វិស័យ​ដីធ្លី​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ស្មារតី​ទំនួល​ខុស​ត្រូវ​ខ្ពស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កៅ ម៉ាឌីឡែន អតីតប្រធាន​មន្ទីររៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​ និង​សុរិយោដី​​ខេត្ត​ក្រចេះ

លោក កៅ ម៉ាឌីឡែន បាន​រំលេច​ពី​ការងារ​រៀបចំ​ដែនដី​និង​នគរូបនីយកម្ម​ ដោយ​កន្លង​ទៅ​មន្ទីរ​បាន​បញ្ចប់​ការ​ធ្វើ​សេចក្ដី​ពង្រាង​ចុងក្រោយ​ផែនការ​រៀបចំ​ដែនដី និង​ប្លង់​គោល​ប្រើប្រាស់​ដី​ខេត្ត​ក្រចេះ​សម្រាប់​ចក្ខុវិស័យ​ឆ្នាំ​២០៤០។ បាន​អនុម័ត​ប្លង់​គោល​ទី​ប្រជុំ​ជន​នៃ​ស្រុក​អូរគ្រៀង​សែនជ័យ សម្រាប់​ចក្ខុវិស័យ​ឆ្នាំ​២០៤០ និង​បាន​ពិនិត្យ​ស្នើ​សុំ​កែ​តម្រូវ​ប្លង់​គោល​ក្រុង​ក្រចេះ​ សម្រាប់​ចក្ខុវិស័យ​ឆ្នាំ​២០៤០។

ដោយឡែក​ការងារ​ចុះ​បញ្ជី​ដីធ្លី​ជា​ប្រព័ន្ធ​ មន្ទីរបាន​ចុះ​វាស់វែង​និង​បិទ​ផ្សាយ​បាន​ចំនួន​ ៤ ៤២៧ ក្បាលដី​ ក្នុង​នោះ​ចែក​ប័ណ្ណ​បាន​ចំនួន ១ ០៤៩ បណ្ណ។

លោក អ៊ូ សុបុណ្ណកា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​សុរិយោដី​​ថ្មី​ខេត្ត​ក្រចេះ

លោក អ៊ូ សុបុណ្ណកា ក្រោយ​ទទួល​បាន​ការ​តែងតាំង​ជា​ប្រធានមន្ទីររៀបចំដែនដីថ្មី​ខេត្តក្រចេះ ​បាន​ប្រកាស​ប្តេជ្ញាចិត្តក្នុងបំពេញតួនាទីភារកិច្ចប្រកបដោយមនសិកាវិជ្ជាជីវៈ និងការទទួលខុសត្រូវ និង​បន្ត​ខិតខំកៀរគរចំណូលឲ្យបានតាមផែនការ​។

លោកអះអាងថា​នឹង​បន្ត​អនុវត្តនិងដឹកនាំការងារជំនាញទាំងលើការងារចុះបញ្ជីដីធ្លី ការកសាងផែនការប្រើប្រាស់ដីធ្លី ជាពិសេសការងារសម្របសម្រួលនិង​ដោះស្រាយទំនាស់ដីធ្លី ដើម្បី​​បម្រើឲ្យឧត្ដមប្រយោជន៍ជាតិនិងប្រជាជន៕

អត្ថបទ៖ លី រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម