ព័ត៌មានជាតិ
លោក ខៀវ កាញារីទ្ធ៖ នេត្រ ភក្ត្រា ពូកែបណ្តុះបណ្តាល អាចដឹកនាំក្រសួងព័ត៌មានកាន់តែរីកចម្រើន
លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នឹងទៅកាន់តួនាទីថ្មីនៅរដ្ឋសភាជាតិ ក្នុងអាណត្តិទី៧នេះ។ ចំណែករដ្ឋមន្រ្តីក្រសួងព័ត៌មានថ្មី ដែលមកជំនួសតួនាទីរបស់លោក ខៀវ កាញារីទ្ធ នោះគឺ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន។

លោក ខៀវ កាញារីទ្ធ បានលើកឡើងជុំវិញសមាសភាពរដ្ឋមន្រ្តីថ្មីថា លោក នេត្រ ភក្រ្តា គឺជាអតីតអ្នកសារព័ត៌មាន ដូច្នេះ ការមកកាន់តំណែងជារដ្ឋមន្រ្តីក្រសួងព័ត៌មាននៅអាណត្តិនេះ ត្រូវនឹងជំនាញរបស់លោក។ បើតាមលោក ខៀវ កាញារីទ្ធ បានបញ្ជាក់ថា នៅថ្ងៃពុធ ទី ១៦ សីហានេះ លោកមានជំនួបជាមួយលោក នេត្រ ភក្រ្តា ដើម្បីបង្ហាញការងារមួយចំនួន និងណែនាំមន្ត្រីអគ្គនាយកទាំងអស់ឱ្យស្គាល់គ្នាជាមុន។

លោកបានគូសបញ្ជាក់ថា លោក នេត្រ ភក្រ្តា គឺជាបុគ្គលដែលមានសមត្ថភាព និងពូកែ។ លោក នេត្រ ភក្ត្រា មានបទពិសោធន៍ច្រើន ក្នុងវិស័យសារព័ត៌មាន មានជំនាញជាអ្នកនាំពាក្យ និងជាអ្នកផ្តល់ចំណេះដឹងដ៏ចំណានផងដែរ។
លោក ខៀវ កាញារីទ្ធ សង្ឃឹមថា រដ្ឋមន្រ្តីក្រសួងព័ត៌មានថ្មី នឹងមានការកែទម្រង់របៀបដឹកនាំថ្មី ដើម្បីឱ្យស្ថាបនមួយនេះ រីកចម្រើនបន្ថែមទៀត។ លោករដ្ឋមន្រ្តីលើកឡើងបែបនេះ នៅក្នុងជំនួបសម្តែងការគួរសមជាមួយក្រុមការងារសារព័ត៌មានកម្ពុជាថ្មី កាលថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០២៣។
សូមរម្លឹកថា ក្រោយបែករបបប៉ុលពត នៅឆ្នាំ ១៩៧៩ លោក ខៀវ កាញារីទ្ធ ចាប់ផ្តើមអាជីពការងារជានិពន្ធនាយកកាសែត។ ជាច្រើនឆ្នាំក្រោយមក លោកបានក្លាយជាទីប្រឹក្សានាយករដ្ឋមន្រ្តី មន្រ្តីក្រសួងព័ត៌មាន និងទទួលតំណែងជារដ្ឋមន្រ្តីក្រសួងព័ត៌មាននៅឆ្នាំ ២០០៤។
ជារដ្ឋមន្រ្តីដ៏លេចធ្លោមួយរូប ក្រៅពីក្នុងឆាកនយោយបាយ លោកក៏ជារដ្ឋមន្រ្តីសកម្មនៅលើបណ្តាញសង្គម ដែលលោកតែងតែចែករំលែកព័ត៌មានពីសង្គម និងការកម្សាន្តផ្សេងៗ៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល