ព័ត៌មានជាតិ
អតីតពលករខ្មែរម្នាក់ ដាំឈូកជប៉ុនយកមើម មានទីផ្សារល្អនៅកម្ពុជា ចំណូលខ្ទង់ម៉ឺនដុល្លារ
អតីតពលករខ្មែរ លោក ឡុង គន្ធា បានចាប់ផ្តើមដាំឈូកជប៉ុនយកមើម នៅកម្ពុជា អំឡុងឆ្នាំ ២០១៩ ក្រោយពីលោកបានបញ្ចប់ការងារជាពលករ និងបាននាំយកបច្ចេកទេសដាំនេះ មកពីប្រទេសជប៉ុន។

ការសម្រេចចិត្តដាំមើមឈូកជប៉ុននៅកម្ពុជា ដោយលោកមើលឃើញពីសក្តានុពលទីផ្សារ និងគុណសម្បត្តិនៃមើមឈូកមួយប្រភេទនេះ អាចយកទៅកែច្នែជាធ្វើម្ហូបអាហារបានជាច្រើនមុខ និងជួយដល់សុខភាពផងដែរ។
ថ្លែងប្រាប់កម្ពុជាកម្ពុជាថ្មី លោក ឡុង គន្ធា បានលើកឡើងថា «ខ្ញុំធ្លាប់ធ្វើជាពលករនៅជប៉ុនអស់រយៈពេល ៧ឆ្នាំ ក្រោយត្រឡប់មកមាតុភូមិកំណើតវិញក្នុងឆ្នាំ ២០១៩ ខ្ញុំក៏ចាប់ផ្ដើមសាកល្បងដាំ និងបង្កាត់ពូជមើមឈូកដោយខ្លួនឯង តាមជំនាញ និងបច្ចេកទេសពីជប៉ុន»។
មកទល់សព្វថ្ងៃនេះ លោក ឡុង គន្ធា បានក្លាយជាម្ចាស់កសិដ្ឋានមើមឈូក ខេ ធី ដែលកំពុងជោគជ័យក្នុងការដាំមើមឈូក និងបន្តពង្រីកផ្ទៃដីដាំដុះបានប្រមាណ ២ ហិចតា នៅភូមិព្រៃចំការ ឃុំស្មោងខាងត្បូង ខេត្តព្រៃវែង ដោយទទួលបានទិន្នផលក្នុងមួយហិចតា បានប្រមាណ ១៥ តោន ទៅ ២៥ តោន។
ម្ចាស់កសិដ្ឋានរូបនេះ បានឱ្យដឹងបន្ថែមទៀតថា ជាមធ្យមនៅក្នុងមួយថ្ងៃសម្រាប់ការផ្គត់ផ្គង់ ប្រហែលជាង ៥០ គីឡូក្រាម ក្នុង ១ គីឡូក្រាមមានតម្លៃ ១ម៉ឺនរៀល ដោយអាចផ្តល់ចំណូលដល់លោកចន្លោះពី ៥០ម៉ឺន ទៅ ១លានរៀល។ បើតាមលោក គន្ធា មើមឈូកនេះ ជាប្រភេទបន្លែធម្មជាតិម្យ៉ាង ដែលមានរសជាតិឆ្ងាញ់ និងអាចយកទៅកែច្នៃធ្វើជាម្ហូបបានជាច្រើនទម្រង់ដូចជា ស្ងោរស៊ុប ឆា បំពង ជាពិសេសអាចយកក្រឡុកធ្វើភេជ្ជៈបានផងដែរ។

ចំពោះការដាំដុះមើមឈូកជប៉ុននេះ មានការលំបាកខ្លះដែរ ជាពិសេសទៅលើបញ្ហាប្រភពទឹក។ ។ ដំណាំនេះ អាចប្រមូលផលបានក្នុងមួយហិចតា ចន្លោះពី ៣ម៉ឺន ទៅ ៤ម៉ឺនដុល្លារ។
ជុំវិញបច្ចេកទេសនៃការដាំមើមឈូកនេះ លោក គន្ធា ស្វាគមន៍ចំពោះប្រជាកសិករណាដែលមានបំណងចង់ចេះ និងរៀនចំណេះដឹងនៃការដាំដុះ លោកនឹងចែករំលែកជូនដោយមិនគិតថ្លៃ ដើម្បីរួមចំណែកក្នុងការបង្កើតប្រាក់ចំណូល និងមុខរបរ ជាពិសេសចូលរួមអភិវឌ្ឍវិស័យកសិកម្មកម្ពុជាផងដែរ។
សូមបញ្ជាក់ថា មើមឈូកជប៉ុននេះ ជាបន្លែមួយប្រភេទ ដែលជួយដល់សុខភាព សម្បូរជាតិវីតាមីន និងសារធាតុរ៉ែ ដូចជា ពពួកវីតាមីន B វីតាមីន C ជាតិសរសៃ Fiber ជាតិដែក ស្ពាន់ ស័ង្កសី ម៉ាញ៉េស្យូម ម៉ង់ហ្គាណែស និងកាលស្យូមជាដើម។
អត្ថបទ៖ ផល ធារិត

-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត