Connect with us

ព័ត៌មានជាតិ

ការចរចាប្រាក់ឈ្នួលឆ្នាំ២០២៤ រំពឹងថា នឹងធ្វើឱ្យគ្រប់ភាគីរីករាយ​ទាំងអស់គ្នា

បានផុស

នៅ

ឧកញ៉ាបណ្ឌិត ណាង សុធី ជាអនុប្រធាន តំណាងអង្គការវិជ្ជាជីវៈរបស់និយោជកសង្ឃឹមថា ការចចារប្រាក់ឈ្នួល អប្បបរមាស ម្រាប់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផល ធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៤ នឹងធ្វើឱ្យគ្រប់ភាគីទាំងអស់អាចនឹងរីករាយទាំងអស់គ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៣ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឧកញ៉ាបណ្ឌិត ណាង សុធី បានបន្តថា ការពិភាក្សាលើប្រាក់ឈ្នួលមានភាពចាស់ទុំហើយទាំងភាគីរដ្ឋាភិបាល ភាគីនិយោជក និងភាគីនិយោជិត គឺបានប្តេជ្ញាចិត្ត ដោយបន្តប្រពៃណីពិភាក្សាទៅតាមបទពិសោធន៍ កន្លងមកបន្ត ជាមួយរដ្ឋមន្ត្រីថ្មី នាយករដ្ឋមន្ត្រីថ្មី ខំធ្វើយ៉ាងណាឱ្យការពិភាក្សាឱ្យបានល្អ​ និងរលូនតម្លាភាព ដើម្បីទទួល បានផល ប្រយោជន៍ពីគ្រប់ភាគី។

ឧកញ៉ាបណ្ឌិត ណាង សុធី បានបន្តទៀតថា« ការកំណត់ប្រាក់ឈ្នួលថ្មីឆ្នាំ២០២៤ គឺឈរលើកត្តាបច្ចេកទេសសង្គម កត្តាវិទ្យាសាស្ត្រ និងយកតួលេខមួយណា ដើម្បីឱ្យមានសុខដុមរមណីយកម្មទាំងបីភាគី រដ្ឋាភិបាលសប្បាយ នាយករដ្ឋ មន្ត្រីថ្មីគាំទ្រ ភាគីនិយោជកស្វាគមន៍អនុវត្តបាន និងកម្មករនិយោជិតក៏សប្បាយរីក។

ឧកញ៉ាបណ្ឌិត ណាង សុធី សង្ឃឹមថា«ភាពចាស់ទុំនៃភាគីទាំងបីជាមួយនឹងប្រមុខរដ្ឋាភិបាលថ្មីប្រហែល ជាស្រួលអាច​នឹងរីករាយទាំងអស់គ្នា។យើងនឹងគាំទ្រនយករដ្ឋមន្ត្រីថ្មីរបស់យើងឱ្យដំណើរការដោយសុខដុមរមនាពិសេស​វិស័យកាត់​ដេរវាយនភណ្ឌកំពុងក្តោបសេដ្ឋកិច្ចសំខាន់របស់ខ្មែរ»។

លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានមានប្រសាសន៍ថា ភាគីនីមួយៗនៅ​មិនទាន់បានកំណត់ជំហតួលេខណាមួយអំពីប្រាក់ឈ្នួលអប្បបរមាននៅឡើយទេ។ប៉ុន្តែយើងបានកំណត់ថ្ងៃជួប​ប្រជុំ​រួចហើយ។

លោករដ្ឋមន្ត្រីបានបន្តថាចំពោះការសម្រេចនៃតំឡើងប្រាក់ឈ្មួលប៉ុន្មាននោះកំណត់ដោយរាជរដ្ឋាភិបាលថ្មីដឹកនាំដោយរាជរដ្ឋាភិបាលនីតិកាលទី៧ ដែលនឹងឈានចូលមកដល់នៅថ្ងៃទី ២២សីហាខាងមុខនេះ។

យ៉ាងណាក៏ដោយ លោក រដ្ឋមន្ត្រី បន្តថា គ្រប់ភាគីរំពឹងទុកចង់ឱ្យមានការតំឡើងជូនដល់កម្មករនិយោជិតប៉ុន្តែយើង​ក៏ត្រូវពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយដែរអ្វីដែលជាផលប្រយោជន៍ដ៏ល្អរបស់យើងគឺត្រូវបន្តនិរន្តរភាពនៃការងារជារឿងសំខាន់ ។ ប៉ុន្តែយើងរង់ចាំការសម្រេចរបស់ក្រុមប្រឹក្សាប្រាក់ឈ្នួលនាពេលខាងមុខ។

ចំណែក លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជាបានមានប្រសាសន៍ថា ការពិភាក្សាប្រាក់ឈ្នួលឆ្នាំនេះ មានចំណុចខ្លះល្អ និងចំណុចមិនល្អខ្លះ ។ ចំណុចល្អគឺកម្ពុជាមានសក្តានុពលនៅឡើយ ការចំណាយរបស់​និយោជកនៅទាប  ប្រាក់ឈ្នួលនៅមិនទាន់ខ្ពស់ជាងគេនៅឡើយទេនៅក្នុងតំបន់និងផលិតភាពការងារនៅខ្ពស់។

រីឯចំណុចមិនល្អមានរោងចក្រសហគ្រាសខ្លះបិទនិងព្យួរការងារ។ ប៉ុន្តែបានបង្កើតថ្មីច្រើនដែរ។

លោកបានបន្តទៀតថា ភាគីសហជីពឃើញថា នៅមានឱកាសដំឡើងប្រាក់ឈ្នួលបន្ថែមទៀតបានដោយសារ​ការចំណេញ​របស់និយោជកមានប្រមាណ២៩,៣៨% ឬស្មើទៅនឹង៥០០ទៅ៨០០លានដុល្លារ ពោលគឺអាចមាន​លទ្ធភាពទៅរួច។

លោកបានបញ្ជាក់ថា« អាណត្តិមុន ឯកឧត្តមរដ្ឋមន្ត្រីអ៊ិតសំហេងនិងសម្តេចនាយករដ្ឋមន្ត្រីជាអ្នកសម្រេចអាកាត់តែ​អាណត្តិថ្មីនេះឯកឧត្តមហេងសួរនិងឯកឧត្តម ហ៊ុន ម៉ាណែត ជាអ្នកសម្រេច។ សង្ឃឹមថាឯកឧត្តមហេងសួរនិងឯកឧត្តម ហ៊ុន ម៉ាណែត អាណត្តិចង់បង្ហាញស្នាដៃអ្វីខ្លះគឺយើងរង់ចាំមើលទាំងអស់គ្នា​អាចនឹងល្អមើលជាងឆ្នាំមុន​ក្នុងការ​ពិភាក្សាគ្នា»។

នៅក្នុងកិច្ចក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៣ បានសម្រេច នឹងរៀបចំកិច្ចប្រជុំបន្ទាប់ នៅព្រឹកថ្ងៃទី២៨ ខែសីហា, ថ្ងៃទី៤, ថ្ងៃទី១១, ថ្ងៃទី១៨, ថ្ងៃទី២៥ ខែកញ្ញា និងថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣។

គួរបញ្ជាក់ថា នៅក្នុង ២០២៣នេះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ​សម្លៀក​បំពាក់ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប គឺមានចំនួន២០០ដុល្លារក្នុងមួយខែ ហើយ ប្រសិនបើបូក និងប្រាក់អត្ថប្រយោជន៍ផ្សេងៗបន្ថែម កម្មករនិយោជិតម្នាក់អាចទទួលបានប្រាក់ឈ្នួល ចន្លោះពី ២១៧ ទៅ ២២៨ដុល្លារអាម៉េរិកក្នុងមួយខែ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម