Connect with us

ព័ត៌មានជាតិ

អភិបាលរាជធានី ណែនាំអាជ្ញាធរ រៀបចំសណ្ដាប់ធ្នាប់ និងអនាម័យបរិស្ថាន ជុំវិញវិមានរដ្ឋសភា ឲ្យបានស្អាត មុនថ្ងៃទី ២១ សីហា

បានផុស

នៅ

អភិបាល​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង បាន​ណែនាំ​អាជ្ញាធរ​ខណ្ឌ​ចំការមន រៀបចំ​សណ្ដាប់ធ្នាប់ និង​អនាម័យ​បរិស្ថាន ឲ្យ​បាន​ល្អ​ប្រសើរ នៅ​ជុំវិញ​វិមាន​រដ្ឋសភា ខណៈ​ដែល​កិច្ច​ប្រជុំ​សភា នឹង​ឈាន​ចូល​មកដល់​នៅ​ថ្ងៃ​ទី ២១ សីហា ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ណែនាំ​នេះ​បាន​ធ្វើ​ឡើង ខណៈ​ដែល​លោក​ដឹកនាំ​មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​ខណ្ឌ​ចំការមន ចុះ​ពិនិត្យ​មើល​ការ​រៀបចំ​សណ្ដាប់ធ្នាប់​របៀបរៀបរយ​នៅ​ជុំវិញ​វិមាន​រដ្ឋសភា ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី ​១៦ ខែ​សីហា ឆ្នាំ ២០២៣ នេះ។

លោក ឃួង ស្រេង ខណៈ នៃ​ការ​ចុះ​ពិនិត្យ​នោះ បាន​ធ្វើការ​ណែនាំ​ថា សម្រាប់​អាជ្ញាធរ​ខណ្ឌ​ចំការមន ដែល​ជា​ម្ចាស់​មូលដ្ឋាន ត្រូវ​ត្រៀម​រៀបចំ​សណ្ដាប់ធ្នាប់​របៀបរៀបរយ និង​អនាម័យ​បរិស្ថាន នៅ​ជុំវិញ​វិមាន​រដ្ឋសភា ឲ្យ​បាន​ស្អាត ដោយ​ចាប់ផ្ដើម​អនុវត្ត​ចាប់ពី​ពេលនេះ​តទៅ ព្រោះថា កិច្ចប្រជុំ​សភា និង​ការ​ស្បថ​ចូលកាន់​តំណែង​សម្រាប់​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២១ និង ២២ សីហា នេះ​ហើយ។

គួរ​បញ្ជាក់​ថា ក្នុង​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ​នៅ​សាលា​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី ១៤ សីហា កន្លង​មក​នេះ លោក ឃួង ស្រេង ក៏បាន​ធ្វើការ​ណែនាំ​រួច​ម្ដង​ហើយ​ដែរ ដោយ​ជំរុញ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ដែល​មាន​រដ្ឋសភា និង​បរម​រាជវាំង​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ត្រូវតែ​រៀបចំ​សណ្ដាប់ធ្នាប់ អនាម័យ​បរិស្ថាន ឲ្យ​បាន​ល្អ​ជាមួយ​នឹង​ការ​រក្សា​ឲ្យ​បាន​នូវ​សន្តិសុខ​ខ្ពស់​បំផុត នៅ​ទីតាំង​ទាំង ២ នេះ សម្រាប់​ថ្ងៃ​ទី ២១ និង ២២ សីហា ខាងមុខនេះ៕

អត្ថបទ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម