ព័ត៌មានជាតិ
ពន្ធដារ កែសម្រួលអត្រាអាករពិសេសលើផលិតផលភេសជ្ជៈគ្មានជាតិសុរាផលិតក្នុងស្រុក
អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្ដីប្រកាសស្តីពីការកែសម្រួលលអត្រាពន្ធគយ អត្រាអាករពិសេស និងអត្រាអាករ នាំចេញលើមុខទំនិញមួយចំនួន ដល់សហគ្រាសផលិតភេសជ្ជៈគ្មានជាតិសុរាទាំងអស់នៅកម្ពុជា។

បើតាមអគ្គនាយកពន្ធដារ ជូនដំណឹងនៅថ្ងៃទី ១៦ ខែ សីហា បានឱ្យដឹងថា ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ តទៅ អត្រាអាករពិសេសលើភេសជ្ជៈគ្មានជាតិសុរាដែលផលិត និងផ្គត់ផ្គង់ក្នុងស្រុក ត្រូវបានកែសម្រួល និងកំណត់ ១៥ ភាគរយ ទៅលើភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ ហើយ ៥ ភាគរយ ទៅលើភេសជ្ជៈគ្មានជាតិសុរាមួយចំនួនរួមមាន ភេសជ្ជៈដែលមានបន្ថែមជាតិទឹកដោះគោ ឆ្លងកាត់កំដៅអ៊ុលត្រាខ្ពស់, ទឹកសណ្តែក, ភេសជ្ជៈមានមូលដ្ឋានពីទឹកដូង, ភេសជ្ជៈមានមូលដ្ឋានពីកាហ្វេ ឬភេសជ្ជៈដែលបន្ថែមរសជាតិកាហ្វ និងភេសជ្ជៈគ្មានឧស្ម័នសម្រាប់ពិសាភ្លាមៗ ដោយពុំចាំបាច់ពង្រាវ ជាដើម។
ដោយឡែក ១០ ភាគរយ ផ្សេងទៀត លើភេសជ្ជៈគ្មានជាតិសុរាក្រៅពីភេសជ្ជៈដែលបានកំណត់ក្នុងចំណុចទី១ និងទី២ ខាងលើ។
ចំពោះមូលដ្ឋានគិតអាករពិសេស ត្រូវអនុវត្តស្របតាមខ្លឹមសារប្រកាសលេខ០១២ សហវ.ប្រក ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ស្តីពីការកែសម្រួលការកំណត់មូលដ្ឋានគិតអាករពិសេស លើមុខទំនិញមួយចំនួន ដែលផលិតក្នុងស្រុក ដូចដែលបាននិងកំពុងអនុវត្តនាពេលបច្ចុប្បន្ន៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ