Connect with us

ព័ត៌មានជាតិ

រដ្ឋបាល​រាជធានី បើក​កិច្ច​ប្រជុំ​រក​ដំណោះស្រាយ​ជូនពលរដ្ឋ ដើម្បី​ត្រៀម​រៀបចំ​វេទិកា​តាម​ខណ្ឌ​ទាំង​១៤

បានផុស

នៅ

ភ្នំពេញ​ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​១៦ សីហា​នេះ បាន​បើក​កិច្ចប្រជុំ​មួយ​ដើម្បី​ពិនិត្យ ពិភាក្សា​រក​ដំណោះស្រាយ សំណើ​និង​សំណូមពរ ប្រជាពលរដ្ឋ​នៅ​ក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​កាលពី​ឆ្នាំ​២០២២ និង​ដើម្បី​ត្រៀម​រៀបចំ​វេទិកា នៅតាម​ខណ្ឌ​ទាំង​១៤​ក្នុង​ឆ្នាំ​២០២៣​ខាងមុខនេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំ​នេះ​ធ្វើឡើង នៅ​សាលា​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព លោក​កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ ដោយមាន​ការចូលរួម​ពី​មន្ត្រី​រដ្ឋបាល​និង​សមាជិក​ក្រុមប្រឹក្សា​រាជធានី​។

លោក កើត ឆែ បាន​មានប្រសាសន៍​លើកឡើង​ថា កិច្ចប្រជុំ​នេះ​មាន​គោលបំណង ដើម្បី​ពិនិត្យ ពិភាក្សា​រក​ដំណោះស្រាយ​រាល់​សំណើ​និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ​នៅក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​កាលពី​ឆ្នាំ​២០២២​កន្លងមក និង​ដើម្បី​ត្រៀម​រៀបចំ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​នៅ​តាម​ខណ្ឌ​ទាំង​១៤​ក្នុង​ឆ្នាំ​២០២៣​ខាងមុខនេះ។

លោក កើត ឆែ ក្នុង​ឱកាស​នោះ ក៏បាន​ផ្តាំ​ផ្ញើ​ឱ្យ​នាយក​រដ្ឋបាល និង​អ្នកពាក់ព័ន្ធ ព​ន្លឿ​ន​ការដោះស្រាយ រាល់​សំណើ​និង​សំណូមពរ​ស្របច្បាប់​របស់​ប្រជាពលរដ្ឋ​ដែល​នៅ​សេ​សល់​ឱ្យ​អស់។

លោកស្រី ដោ សម្ផស្ស នាយិកា​ទីចាត់ការ​រ​រដ្ឋបាល បាន​ឱ្យ​ដឹង​ថា ការរៀបចំ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​នៅតាម​ខណ្ឌ​ទាំង​១៤​ក្នុង​ឆ្នាំ​២០២២ កន្លងទៅ​យើង​ទទួល​បាន​នូវ​សំណួរ សំណើ និង​សំណូមពរ​សរុប​ចំនួន ១០៨៨​បញ្ហា ក្នុងនោះ​បញ្ហា​ដែល​បានលើកឡើង ផ្ទាល់​មាត់​មាន​ចំនួន​២១៨​បញ្ហា ដែល​គណៈ​អភិបាល និង​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​ជំនាញ បាន​ដោះស្រាយ​ដោយ​ផ្ទាល់ រួចហើយ​នៅ​ក្នុង​វេទិកា និង​សំនួរ សំណើ សំណូមពរ​ជា​លាយលក្ខណ៍អក្សរ​សរុប​ចំនួន​៨៧០​បញ្ហា ដែល​គណៈ​អភិបាល ទទួល​យកមក​ពិនិត្យ និង​ដោះស្រាយ​តាម​នីតិវិធី​។

លោកស្រី​បន្ត​ថា តាម​ស្មារតី​នៃ​អង្គប្រជុំ​កាលពី​ថ្ងៃ​ទី​០៥ ខែមេសា ឆ្នាំ​២០២៣ យើង​បាន​សំរឹទ្ធិសម្រាំង​កាត់ចោល​នូវ​សំនួរ សំណើ សំណូមពរ​ណា ដែល​មិន​សមស្រប ឬ​ជាន់គ្នា​មក​នៅ ត្រឹម​៧៦១​បញ្ហា និង​បាន​បញ្ជូន​ទៅ​គណៈ​អភិបាលខណ្ឌ​ទាំង​១៤ មន្ទីរ អង្គភាព​ពាក់ព័ន្ធ ទាំងអស់ ដើម្បី​ធ្វើការ​ឆ្លើយ​បំភ្លឺ​ចំពោះ​សំណួរ សំណើ សំណូមពរ​ទាំង​៧៦១ សម្រាប់​ឆ្លើយតប​ជូន​ប្រជាពលរដ្ឋ​វិញ​ក្នុងនោះ បាន​ដោះស្រាយ​រួច​ចំនួន ៣៧៨​បញ្ហា មិនទាន់បាន​ដោះស្រាយ​ចំនួន​១៨៤​បញ្ហា និង​បានដាក់​បញ្ចូល​ទៅ​ក្នុង​កម្មវិធី​វិនិយោគ​៣​ឆ្នាំ​រំកិល​របស់​រាជធានី ខណ្ឌ និង​សង្កាត់ បាន​ចំនួន​១៩៩​បញ្ហា៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ២ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម