ព័ត៌មានជាតិ
តើអ្វីជាផលិតកម្មស្បៀង សន្និធិស្បៀង និងការនាំចេញស្បៀង?
ពាក្យថា ផលិកម្មមានន័យថា ការបង្កើតផល ការធ្វើឱ្យបានផល ការបង្ហាញឬបញ្ចេញផលឱ្យឃើញជាក់ស្តែង អំពើដែលនាំឱ្យបានសម្រេចផល។

ស្បៀងមានន័យថា គ្រឿងបរិភោគចិញ្ជឹមជីវិតក្នុងការដើរផ្លូវឆ្ងាយ ជួនកាលអាចហៅថា គ្រឿងចិញ្ចឹមជីវិតជាប្រក្រតីថា ស្បៀងក៏មាន។
ពាក្យថាសន្និធិ មានន័យថា ការសន្សំទុក ការសំចៃទុក ឬការទុកសំចៃ ពាក្យនេះប្រើពេញនិយមសម្រាប់ព្រះសង្ឃពុទ្ធសាសនា ទាក់ទង់ការឆាន់របស់ជាសន្និធិការកៈត្រូវអាបត្តិបាចិត្តិយជាដើម។
ជាការពិតណាស់តម្លៃស្រូវនៅកម្ពជា ត្រូវបានឡើងថ្លៃប្រមាណ ២០% ខណ:អង្ករនៅលើទីផ្សារកើនឡើង៥%វិញ ព្រោះថានេះជាការប្រែប្រួលទីផ្សារតែងតែកើតមាន។
ក្រសូងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាននិងកំពុងត្រៀមស្បៀង១លានតោន ក្នុងមួយឆ្នាំដើម្បីបំពេញតម្រូវការទីផ្សាររបស់បរទេស ដោយកន្លងមកយុទ្ធសាស្ត្រនេះមិនទាន់បានសម្រេចនៅឡើយ ដូច្នេះត្រូវរង់ចាំនាយករដ្ឋមន្ត្រីថ្មីនីតិកាលទី៧នេះ សហប្រតិបត្តិការជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទដើម្បីសម្រេចផែនការនេះ ក្នុងការជំរុញសេដ្ឋកិច្ចជាតិ ជួយដល់ប្រជាកសិករក្នុងស្រុកឱ្យមានទីផ្សារស្រូវអង្ករមានតម្លៃខ្ពស់ផងដែរ។
ស្របពេលបរទេសកំពុងចូលមកចែចូវកម្ពុជា ទៅនិងគុណភាព សោភ័ណភាពស្រូវអង្ករកម្ពុជាជាច្រើនក្នុងនីតិកាលទី៧នៃការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ខាងមុខនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរិះរកមធ្យោបាយ និងយុទ្ធសាស្ត្រទីផ្សារងាយស្រួលសម្រាប់ផលិតកម្មស្បៀង សន្និធិស្បៀង និងការនាំចេញស្បៀងក្នុងពេលឆាប់ៗ ដើម្បីប្រជាកសិករក្នុងស្រុកមានទីផ្សារខ្ពស់៕
ប្រភព៖ Yoeun Sochearth

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក