ព័ត៌មានជាតិ
ដំណាំស្រូវប្រជាកសិករក្នុងស្រុកចំនួន ២ ក្នុងខេត្តបាត់ដំបងប្រឈមខ្វះទឹកស្រោចស្រព
ដំណាំស្រូវរបស់ប្រជាកសិករក្នុងស្រុកមោងឫស្សី និងស្រុកគាស់ក្រឡខេត្តបាត់ដំបង បានប្រឈមការខ្វះទឹកស្រោចស្រពបណ្តាលឲ្យខូចខាតមួយចំនួន។
ប្រជាកសិករក្នុងស្រុកមោងឫស្សីដែលដីស្រែនៅឆ្ងាយពីប្រភពទឹក បានដាំប្រភេទស្រូវធ្ងន់ដែលពឹងផ្អែកលើទឹកភ្លៀងបើតំបន់នោះគ្មានភ្លៀងគឺត្រូវខូចខាតទាំងស្រុង។

ពលរដ្ឋឈ្មោះ ថាន ក្នុងចំណោមកសិករផ្សេងទៀតបានបញ្ជាក់ប្រាប់កម្ពុជាថ្មីនៅព្រឹកថ្ងៃទី១៦ ខែសីហានេះថា “ស្រូវខ្ញុំក៏ខូចដែរកាលពីឆ្នាំកន្លងទៅ ព្រោះខ្ញុំបានដាំប្រភេទស្រូវធ្ងន់គឺពឹងផ្នែកតែលើទឹកភ្លៀងប៉ុណ្ណោះ ព្រោះតែតំបន់នោះវាឆ្ងាយពីប្រព័ន្ធប្រឡាយទឹកពេក”។
កសិកររូបនេះបញ្ជាក់ថា ក្រោយពីអំណោយទឹកភ្លៀងមិនទៀងទាត់ គាត់ក៏ឈប់ធ្វើស្រូវអាស្រ័យមេឃបន្តទៀត ហើយដាក់ដាំដំណាំហូបផ្លែផ្សេងៗជំនួសវិញ ប៉ុន្តែក៏បន្តធ្វើស្រែណាដែលមិននៅឆ្ងាយពីប្រភពទឹកពេក ហើយក៏បានប្រមូលផលម្តងរួចហើយដែរគឺប្រភេទស្រូវស្រាល។

មន្ត្រីនៃមន្ទីរកសិកម្មខេត្ត លោក ហេង សិទ្ធ បានលើកឡើងថា ជាធម្មតានៅតាមបណ្តាស្រុកមួយចំនួនប្រជាកសិករប្រកបរបរកសិកម្ម តែងតែមានតំបន់ខ្លះបានដាំប្រភេទស្រូវធ្ងន់ គឺពឹងផ្អែកតែលើទឹកភ្លៀងប៉ុណ្ណោះ ដោយសារតែវានៅឆ្ងាយដាច់ពីប្រព័ន្ធទឹក។
បញ្ហាដែលមានការបង្ហោះតាមបណ្តាញសង្គម ធ្វើការចោទទៅលើអាជ្ញាធរឬមន្ត្រីពាក់ព័ន្ធមិនជាការពិតនោះទេ ព្រោះវិស័យកសិកម្មនេះរាជរដ្ឋាភិបាលជំរុញឲ្យមន្ត្រីថ្នាក់មូលដ្ឋានយកចិត្តទុកដាក់ណាស់។ តែនៅតំបន់ខ្លះស្ថិតនៅដាច់ឆ្ងាយមិនអាចមានប្រព័ន្ធបញ្ជូនទឹកទៅដល់ផុតពីដែនប្រព័ន្ធធារាសាស្ត្រ។
លោកបញ្ជាក់ថា “ខ្ញុំទទួលស្គាល់ថា វាពិតជាមានខូចខាតចឹងហើយបើទឹកភ្លៀងមិនធ្លាក់យូរថ្ងៃនៅតំបន់នោះ ហើយសម្រាប់ប្រជាកសិករ ដែលបានធ្វើនៅជិតនិងមិនឆ្ងាយពេកពីប្រព័ន្ធទឹក គឺពួកគាត់បានប្រមូលផលម្តងរួចហើយ គឺប្រភេទស្រូវស្រាល។
លោកថា នៅក្នុងស្រុកមោងឬស្សីគិតពីតំបន់ធ្វើស្រែពឹងលើទឹកភ្លៀង បានខូចខាតប្រហែលជា ៣ មុឺនហិកតា។ ចំណែកស្រុកគាស់ក្រឡ គឺជាតំបន់ដីកើយទោះមានប្រឡាយក៏រុញទឹកឡើងមិនរួចដែរ គឺប្រឡាយនោះសម្រាប់តែផ្ទុកទឹកភ្លៀងប៉ុណ្ណោះ ហើយការខូចខាតវាមានចំនួនប្រហែលជាង ៣ ពាន់ហិកតា៕
អត្ថបទ៖ សៅ សារិទ្ធ

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?