Connect with us

ព័ត៌មានជាតិ

ក្រសួងបរិស្ថាន រៀបចំទីលានទុកដាក់សំរាម សំណល់រឹង កម្រិតស្តង់ដា នៅខេត្តកណ្ដាល

បានផុស

នៅ

ក្រសួងបរិស្ថាន បានរៀបចំទីលានទុកដាក់សំរាម សំណល់រឹង កម្រិតស្តង់ដាមួយកន្លែងដែលស្ថិតនៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើទួលព្រិច មានទីតាំងផ្លូវជាតិលេខ៥១ ឃុំទួលព្រេច ស្រុកអង្គស្នួល ខេត្តកណ្តាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងពិធីផ្សព្វផ្សាយ និងដាំកូនឈើនៅទីតាំង “គម្រោងអភិវឌ្ឍទីលានទុកដាក់សំរាម សំណល់រឹង ចុងក្រោយកម្រិតតំបន់ប្រកបដោយអនាម័យ សម្រាប់រាជធានីភ្នំពេញ” នាថ្ងៃទី១៦ ខែសីហានេះ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានឱ្យដឹងថា ទីលានមួយនេះ ជាកន្លែងប្រមូល និងទុកដាក់ សំរាម សំណល់រឹង ដែលមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ មិនបង្កផលប៉ះពាល់ដល់សុខភាពសាធារណៈ និងអនាម័យបរិស្ថាន។

លោករដ្ឋមន្ត្រីបានបន្តថា រាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យសាងសង់ទីលានទុកដាក់សំរាម សំណល់រឹងខ្នាតតំបន់មួយនេះ បម្រើឱ្យការគ្រប់គ្រងសំណល់ សំរាម របស់រាជធានីភ្នំពេញ និងតាមបណ្ដាក្រុង ស្រុក មួយចំនួន នៃខេត្តកំពង់ស្ពឺ និងខេត្តកណ្ដាល ខណៈទីលានដែលមានបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ក៏បានសាងសង់រួចហើយដែរនៅតាមបណ្ដាខេត្ត ក្រុង មួយចំនួនដូចជា ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តកំពង់ធំ ខេត្តស្វាយរៀង។

គួរបញ្ជាក់ថា “គម្រោងអភិវឌ្ឍទីលានទុកដាក់សំរាម សំណល់រឹង ចុងក្រោយកម្រិតតំបន់ប្រកបដោយអនាម័យ សម្រាប់រាជធានីភ្នំពេញ” មានហេដ្ឋចនាសម្ព័ន្ធរួមមាន  អគារសម្រាប់ប្រតិបត្តិការ អគារបុគ្គលិក អគាររោងជាង ឃ្លាំង ចំណតមធ្យោបាយ  ស្ថានីយថ្លឹង ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ប្រព័ន្ធទឹកភ្លៀង  អគារកំប៉ុស្ត អគារសម្រាប់ញែកសំណល់  រណ្តៅចាក់សំណល់ដែលមានការសាងសង់ចែកជា ៥ដំណាក់កាល ដោយក្នុងមួយដំណាក់កាលមានពី ៣-៤រណ្ដៅ មាន ជម្រៅពី ៣-៥ម៉ែត្រ ដែលគ្រោងប្រើប្រាស់បានរយៈពេលសរុប ២០ឆ្នាំ ប្រព័ន្ធប្រមូល និងប្រព្រឹត្តិកម្មទឹកសម្អុយ ប្រព័ន្ឋប្រមូលឧស្ម័នទីលាន តំបន់ទ្រនាប់ដែលមានការដាំដើមឈើ (គគីរ ឈើទាល អាកាស្យា) និងដីបម្រុងទុកសម្រាប់ហេដ្ឋរចនាសម្ព័ន្ធផ្សេងទៀត៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម