ព័ត៌មានជាតិ
APP របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មិនទាន់ទទួលបានពាក្យបណ្ដឹងណាមួយនៅឡើយទេ
ក្នុងរយៈពេលជាង ១ខែ បន្ទាប់ពីបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កម្មវិធីអេឡិកត្រូនិករបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC APP) មក គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មិនទាន់ទទួលបានពាក្យបណ្ដឹងណាមួយ នៅឡើយទេ។
កាលពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៣កន្លងទៅនេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កម្មវិធីអេឡិកត្រូនិករបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC APP) ក្រោមអធិបតីភាពលោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។
គំនិតផ្ដួចផ្ដើម នៃការបង្កើតកម្មវិធីនេះ គឺក្នុងគោលបំណង ១. ផ្ដល់នូវព័ត៌មានអំពីសិទ្ធិមនុស្សឲ្យបាន ទូលំទូលាយ និងឆាប់រហ័ស។ ២. កាត់បន្ថយនូវបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ក្នុងការមកដាក់ពាក្យបណ្ដឹងពីការរំលោភបំពានសិទ្ធិមនុស្ស។ ការដាក់ពាក្យបណ្តឹងតាមកម្មវិធីទូរស័ព្ទនេះ អាចភ្ជាប់មកជាមួយនូវរូបភាព សំឡេង និងវីដេអូ ហើយរាល់ពាក្យបណ្តឹងទាំងអស់ នឹងត្រូវបានរក្សាការសម្ងាត់។
លោក កត្តា អ៊ន សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ១៧ ខែសីហានេះថា មកដល់ពេលនេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មិនទាន់មានបណ្តឹងណាមួយនោះទេ តែមានអ្នកចូលមើលក្នុងកម្មវិធីជារៀងរាល់ថ្ងៃ។
លោក កត្តា អ៊ន បានបញ្ជាក់ថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានផ្សព្វផ្សាយកម្មវិធីអេឡិកត្រូនិកនេះជាបណ្តើរៗ តាមរយៈការផ្សព្វផ្សាយសិទ្ធិមនុស្ស និងមានគម្រោងផ្សព្ចផ្សាយបន្ថែមទៀតដល់សាធារណៈជន។
លោក កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងក្នុងពិធីដាក់ឲ្យប្រើប្រាស់កម្មវិធីនេះថា ការបង្កើតឲ្យមាននូវកម្មវិធីអេឡិកត្រូនិក របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា គឺជាការវិវឌ្ឍក្នុងជំហានថ្មីមួយទៀតនាយុគ្គសម័យឌីជីថល ក្នុងគោលដៅជំរុញឲ្យមានការគោរព ការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សនៅកម្ពុជា ឲ្យកាន់តែប្រសើរឡើងថែមទៀត។
លោកថា ការបង្កើតកម្មវិធីអេឡិកត្រូនិកនេះ ក៏ជាការចូលរួមចំណែកមួយផ្នែក ជាមួយរាជរដ្ឋាភិបាលដែលកំពុងធ្វើបដិវត្ត ន៍ត្តកម្មឌីជីថល ដោយបានដាក់ចេញនូវគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ដែលផ្ដោតលើចក្ខុវិស័យ “ការកសាងរដ្ឋាភិបាលឌីជីថល ដើម្បីលើកកម្ពស់គុណភាពជីវិត និងទំនុកចិត្តប្រជាពលរដ្ឋ តាមរយៈការបម្រើសេវាសាធារណៈ ឲ្យកាន់តែល្អប្រសើរ”៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២២ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ