ព័ត៌មានជាតិ
កម្មវិធីបើកសម្ពោធជាផ្លូវការសមាជិកកាតខ្មៅព្រីនស៍ Prince Black Card
កម្មវិធីបើកសម្ពោធជាផ្លូវការសមាជិកកាតខ្មៅព្រីនស៍” ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធមនៅក្នុងគម្រោង ព្រីនស៍ វ័ន ត្រូពិកា។

នៅក្នុងកម្មវិធី ប្រធានគម្រោង ព្រីនស៍ វ័ន ត្រូពិកា បានលើកឡើងថា ការអភិវឌ្ឍរបស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប គឺមិនអាចកាត់ផ្តាច់ពីការជឿទុកចិត្ត និងការគាំទ្ររបស់អ្នកទាំងអស់គ្នាបានឡើយ។ ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត សូមថ្លែងអំណរគុណចំពោះការជឿទុកចិត្ត និងការគាំទ្រនេះ។ ដើម្បីបម្រើសេវាកម្មជូនអតិថិជនឲ្យកាន់តែប្រសើរ ក៏ដូចជាបទពិសោធន៍សេវាកម្មពិសេសផ្ដាច់មុខ ក្រុមហ៊ុន ព្រីនស៍ គ្រុប សូមផ្តល់ជូនកាតខ្មៅព្រីនស៍ (Prince Black Card) សម្រាប់ម្ចាស់ផ្ទះទាំងអស់របស់យើង។

អតិថិជនដែលទិញផ្ទះក្នុងគម្រោងរបស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងក្លាយជាសមាជិកPrince Black Card របស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប។ អ្នកកាន់ Prince Black Card អាចទទួលបានសិទ្ធិចូលប្រើប្រាស់និងការបញ្ចុះតម្លៃពិសេស ដែលគ្របដណ្តប់លើសេវាកម្មជាច្រើន ដូចជា ការធ្វើដំណើរ សណ្ឋាគារលំដាប់ផ្កាយ ការហាត់ប្រាណនៅ Noble Sport Center និងការកម្សាន្ត។ល។ ក្នុងនោះ រួមមានការបញ្ចុះតម្លៃ 15% លើការទិញសំបុត្រ economy class របស់អាកាសចរណ៍ខេមបូឌា អ៊ែរវ៉េ និងសណ្ឋាគារព្រីនស៍ ថាមស៍ ហូថេល ការបញ្ចុះតម្លៃ 20% នៅមជ្ឈមណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័រ និង LM CAR ការបញ្ចុះតម្លៃពិសេសនៅផ្នែកអាហារ ក្លឹបវាយកូនគោល កន្លែងហាត់ប្រាណផ្ទាល់ខ្លួន ការជិះទូកកម្សាន្ត KTV និងការបង់ថ្លៃសេវាគ្រប់គ្រងអចលនទ្រព្យ ថ្លៃសេវាធានារ៉ាប់រងលំនៅឋាន។ល។ ជីវិតរស់នៅល្អប្រសើរស្ថិតជាមួយ Prince Black Card។

នៅពេលអនាគត ព្រីនស៍ គ្រុបនឹងបន្តផ្តល់ជូនអត្ថប្រយោជន៍ជាច្រើន ដោយធ្វើការចាប់ដៃជាមួយដៃគូល្អៗ បន្តពង្រីកវិសាលភាពអាជីវកម្ម លើកកម្ពស់គុណភាពផលិតផល និងសេវាកម្មរបស់ខ្លួន ដើម្បីធ្វើឲ្យអតិថិជនទាំងអស់ទទួលបាននូវបទពិសោធន៍ជីវិតរស់នៅកាន់តែទូលំទូលាយ ប្រកបដោយវិជ្ជាជីវៈ និងថ្លៃថ្នូរ។
ព្រីនស៍គ្រុប អន្តរជាតិ · ការរួមបញ្ចូលសមត្ថភាព និងមនោសញ្ចេតនា
ព្រីនស៍ គ្រុប បានចូលរួមយ៉ាងស៊ីជម្រៅក្នុងប្រទេសកម្ពុជាអស់រយៈពេល 8 ឆ្នាំមកហើយ ហើយបានសាងសង់គម្រោងអគារនិមិត្តសញ្ញាប្រចាំតំបន់ជាច្រើន។ ព្រីនស៍ គ្រុបជាអ្នកដឹកនាំ ជាអ្នកអនុវត្ត និងអ្នកត្រួសត្រាយផ្លូវនៃគម្រោងក្នុងវិស័យជាច្រើន។ មិនត្រឹមតែប៉ុណ្ណោះ ព្រីនស៍ គ្រុប ក៏ជាក្រុមហ៊ុនអចលនទ្រព្យដ៏ពេញនិយមបំផុតមួយ នៅកម្ពុជាក្នុងឆ្នាំ 2020 ផងដែរ។

ព្រីនស៍ គ្រុប ប្រកាន់ខ្ជាប់នូវគោលគំនិតនៃការរួមបញ្ចូលអន្តរភាវូបនីយកម្មនិងមនោសញ្ចេតនា និងការរួមបញ្ចូលនៃភាពរុងរឿង និងភាពរីករាយជាលក្ខណៈឯកជន ហើយបានសាងសង់លំនៅឋានឯកជនដែលប្រកបដោយភាពស្ងប់ស្ងាត់ និងលំដាប់ខ្ពស់សម្រាប់ឥស្សរជននៅក្នុងតំបន់ដែលមានភាពរីកចម្រើននៃទីក្រុង។ ព្រីនស៍ គ្រុបមិនត្រឹមតែប្រកាន់ខ្ជាប់នូវទស្សនវិជ្ជាជាប់លាប់ និងមិនបោះបង់ចោលស្មារតីសិប្បករប៉ុណ្ណោះទេ ថែមទាំងមានចក្ខុវិស័យទូលំទូលាយនិងធ្វើការវិនិយោគប្រកបដោយសក្ដានុពលផងដែរ។

ការជ្រើសរើស ព្រីនស៍ រៀល អ៊ីស្ទេត មិនត្រឹមតែជ្រើសរើសគុណភាព សិល្បៈហត្ថកម្ម និងរចនាបថទំនើបបំផុតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជ្រើសរើសអនាគតនៃជីវិតដ៏ប្រណិតផងដែរ។
គម្រោង ព្រីនស៍ វ័ន ត្រូពិកា ·កសាងជីវិតរស់នៅកាន់តែប្រសើរ និងផាសុកភាព
គម្រោង ព្រីនស៍ វ័ន ត្រូពិកា មានទីតាំងនៅក្នុងខណ្ឌសែនសុខដែលជាតំបន់ដែលមានភាពរីកចម្រើនយ៉ាងឆាប់រហ័សក្នុងរាជធានីភ្នំពេញ និងជាប់ផ្លូវហាណូយ ដែលជាផ្លូវមេធំមួយក្នុងទីក្រុង ហើយខាងត្បូងនៃគម្រោងជាផ្លូវតភ្ជាប់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងឆ្លងកាត់វិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា និងស្ថិតនៅជិតញូ ភ្នំពេញ អ៊ីនធើណាសិនណល បៀលឌីង មេធើរៀល ស៊ីធី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទីលានវាយកូនហ្គោល Grand Phnom Penh ផ្សារទំនើបអ៊ីអន 2 ផ្សារទំនើបMakro មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ មជ្ឈមណ្ឌលពាណិជ្ជកម្មអ៊ែតវូត ។ល។ លោកអ្នកអាចរីករាយជាមួយភាពស្ងប់ស្ងាត់ផងនិងភាពអ៊ូអរនៃទីក្រុងផង។

គម្រោងនេះគឺជាគម្រោងបុរីវីឡាបែបឧទ្យានលំដាប់ខ្ពស់ដំបូងបង្អស់របស់ព្រីនស៍ គ្រុប។ ដោយប្រកាន់ខ្ជាប់នូវគោលគំនិត “កសាងជីវិតឱ្យកាន់តែប្រសើរ” ក្រុមហ៊ុនបានបង្កើតនូវទេសភាពបែបជនបទដែលរួមបញ្ចូលធម្មជាតិ និងមនុស្សជាតិ ហើយបានសាងសង់សោភ័ណភាពពិសេស ដើម្បីសម្រេចបាននូវការបញ្ជ្រាបនូវទេសភាពធម្មជាតិដ៏ស្រស់ស្អាតចូលក្នុងការរស់នៅ និងធ្វើឲ្យបរិយាកាសរស់នៅពោរពេញដោយភាពសប្បាយរីករាយនិងស្រស់បំព្រង។

គម្រោងនេះរួមមាន ផ្ទះអាជីវកម្ម វីឡាកូនកាតA វីឡាកូនកាតB វីឡាភ្លោះ វីឡាទោល និងវីឡាឃ្វីន ដែលមានកម្ពស់ 3.5 ជាន់ដំបូងគេ វេរ៉ងដាលើអាកាសយ៉ាងធំ និងសួនច្បារក្នុងផ្ទះ ព្រមទាំងមានប្រព័ន្ធ Home Smart ដែលពិតជាកន្លែងរស់នៅបែបថ្មីដែលពោរពេញដោយភាពស្រស់ស្អាត និងផាសុកភាពនៅទីក្រុងភ្នំពេញ។

ទីលានវាយកូនគោល Grand Phnom Penh អាងហែលទឹកមានធាតុរ៉ែ អាងហែលទឹកកុមារ ល្បែងឡើងជញ្ជាំងក្នុងបន្ទប់ សាលវាយសី កន្លែងបារ បន្ទប់យូហ្គា។ល។ បន្ថែមភាពសប្បាយរីករាយគ្មានដែនកំណត់ដល់ពេលទំនេររបស់លោកអ្នក និងការពារសុខភាពរបស់លោកអ្នក។

ព្រីនស៍ វ័ន ត្រូពិកា ជាគម្រោងបុរីវីឡាលក់ដាច់ជាងគេក្នុងខណ្ឌសែនសុខ ហើយលក់ក្នុងចំនួនមានកំណត់។ ពេលទិញផ្ទះលោកអ្នកនឹងទទួលបាន Prince Black Card ដែលអាចរីករាយជាមួយសេវាកម្ម VIP ដែលផ្តល់ដោយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ព្រីនស៍ គ្រុប។
ជីវិតប្រណិតចាប់ផ្ដើមភ្លាមៗ ទិញឥឡូវនេះ និងទទួលបានការបញ្ចុះតម្លៃជាច្រើន។
1- ព្រីនស៍ វ័ន ត្រូពិកា ជាគម្រោងបុរីវីឡាលក់ដាច់បំផុតក្នុងខណ្ឌសែនសុខ តម្លៃចាប់ពី $160,000 ឡើងទៅ
2- សងប្រាក់វិញដោយគ្មានលក្ខខណ្ឌក្នុងរយៈពេល 45 ថ្ងៃ ធានាគុណភាពសំណង់
3- បង់ដំបូង 10% រំលស់ប្រចាំខែ$999 កម្ចីពីក្រុមហ៊ុនអភិវឌ្ឍន៍រហូតដល់ 25 ឆ្នាំ ងាយស្រួលក្នុងការស្នើសុំនិងពិនិត្យ
4- ទទួលបាន Prince Black Card ភ្លាមសម្រាប់រាល់ការទិញផ្ទះ ដែលអាចទទួលបាននូវសេវាកម្ម VIP ដែលផ្តល់ដោយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ព្រីនស៍ គ្រុប។
លេខទំនាក់ទំនង៖(0)763099999
អាសយដ្ឋាន៖ ផ្ទះលេខ 1667 ផ្លូវ 1019 សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ