ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ាណែត នឹងមានជំនួបការងារជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី នៅហ្សាកាតា
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជា នឹងមានជំនួបពិភាក្សាការងារទ្វេភាគីជាមួយលោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី ដែលជាប្រធានអាស៊ានឆ្នាំ២០២៣ នៅពាក់កណ្ដាលខែកញ្ញានេះ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន លើទឹកដីរដ្ឋធានីហ្សាកាតា។

បើទោះបីជាព័ត៌មានលម្អិតនៃជំនួបនេះមិនទាន់ជាផ្លូវការក៏ដោយ តែមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសនៃប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌូនេស៊ី បានជួបពិភាក្សាគ្នារួចហើយ ដើម្បីត្រៀមរៀបចំជំនួបការងាររវាងឯកឧត្តម ហ៊ុន ម៉ាណែត និងលោកប្រធានាធិបតីឥណ្ឌូនេស៊ី ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន នៅរដ្ឋធានីហ្សាកាតា។
នៅក្នុងជំនួបរវាងលោកស្រី សឿង រដ្ឋចាវី រដ្ឋលេខាធិការក្រសួងការបរទេសកម្ពជា និងលោក Pahala Nigraha Mansuri អនុរដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី១៥ ខែសីហា កន្លងទៅនេះ ភាគីទាំងពីរបានពិភាក្សាអំពីការត្រៀមរៀបចំជំនួបការងាររវាងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកប្រធានាធិបតី ចូកូ វីដូដូ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣។ ភាគីទាំងពីរ ក៏គ្រោងរៀបចំនូវកិច្ចប្រជុំលើកទី៥ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា-ឥណ្ឌូនេស៊ី ផងដែរ។

លោកអនុរដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ី បានបង្ហាញការអបអរសាទរយ៉ាងកក់ក្ដៅចំពោះជោគជ័យរបស់កម្ពុជាសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ និងបានបញ្ជាក់អំពីការគាំទ្រយ៉ាងពេញលេញរបស់រដ្ឋាភិបាលឥណ្ឌូនេស៊ីក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា អាណត្តិថ្មីនេះ។ មន្ត្រីជាន់ខ្ពស់ការបរទេសកម្ពុជា-ឥណ្ឌូនេស៊ី ក៏បានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន សន្តិសុខ-នយោបាយ ពាណិជ្ជកម្ម ទេសចរណ៍ អប់រំ សុខាភិបាល និងកសិកម្ម។
គួរជម្រាបថា កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលប្រទេសឥណ្ឌូនេស៊ី ទទួលធ្វើជាប្រធាន និងជាម្ចាស់ផ្ទះ នឹងរៀបចំឡើងចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខ។ ក្រៅពីការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅឥណ្ឌូនេស៊ី ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលនឹងក្លាយជានាយករដ្ឋមន្ត្រីពេញសិទ្ធិ ក្នុងពេលដ៏ខ្លីខាងមុខនេះ ក៏គ្រោងទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូយ៉ក និងការធ្វើដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចិន ថែមទៀតផង៕
ដោយ៖ ធឿន វ៉ាន់សុង

-
សន្តិសុខសង្គម២៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២២ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?