Connect with us

ព័ត៌មានជាតិ

អុំទូក​ឆ្នាំនេះ ខេត្ត​បាត់ដំបង​​យ៉ាងហោចណាស់​ ទទួល​បាន​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​ជាង​១​ម៉ឺន​នាក់​​

បានផុស

នៅ

​បើទោះបី​ឆ្នាំនេះ ​ក្នុង​ខេត្ត​បាត់ដំបង​ មិនបាន​រៀបចំ​ពិធី​អុំទូក​ធំ​ ដោយសារ​តែ​រាជរដ្ឋាភិបាល​ផ្អាក​ប្រារព្ធ​ពិធី​នេះ​ជា​បណ្ដោះអាសន្ន​ក៏ដោយ ​ក៏​មាន​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​ច្រើន​គួរសម​ផង​ដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ផ្អាក​ប្រារព្ធ​ពិធី​អុំទូក​ជា​ទ្រង់ទ្រាយ​ធំ​នា​ពេល​នេះ​ ស្របតាម​ស្ថានភាព​ប្រទេស​កម្ពុជា ​ត្រូវ​បាន​ជួប​វិបត្តិ​២​ផ្ទួនៗគ្នា ​គឺ​ករណី​កូ​វីដ​-១៩ ​និង​ជំនន់​ទឹកភ្លៀង ​ជា​ហេតុនាំឲ្យ​ប្រជាពលរដ្ឋ​ជួប​វិបត្តិ​សេដ្ឋកិច្ច​គ្រួសារ។​ ក្នុងនោះ ​ត្រូវបាន​រាជរដ្ឋាភិបាល ​កំពុងតែ​ដោះស្រាយ​ជា​បន្តបន្ទាប់​ ទើប​សម្រេច​ផ្អាក​ពិធី​បុណ្យ​ជាតិ​ខាងលើនេះ​ជា​បណ្ដោះអាសន្ន​។

​ការ​ផ្អាក​ប្រារព្ធ​បុណ្យ​ជាតិ​ខាងលើនេះ​ មតិ​មហាជន ​ក៏ដូចជា​ភ្ញៀវ​មក​កម្សាន្ត​ បាន​រៀបរាប់​ឲ្យ​កម្ពុ​ជាថ្មី​ដឹង​ថា ពួកគាត់ ​គាំទ្រ​នឹង​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល​។ ​ពួកគាត់​ថា ​ការ​ផ្អាក​នេះ​ជា​ការ​យក​ចិត្ត​ទុកដាក់​លើ​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​ពី​សំណាក់​រាជរដ្ឋាភិបាល​ ដែល​កំពុង​ត្រូវ​បាន​ប្រឈម​នឹង​បញ្ហា​២​ខាងលើ​។​

​បើទោះជា​យ៉ាងណា​ លោក​ អ៊ុច​ អ៊ុំ​ភី​នីសា​រ៉ា​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បាត់ដំបង​ បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១​ ខែ​វិច្ឆិកា ​ឆ្នាំ​២០២​ នេះ​ដែរ​ថា​ ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ អក​អំបុក​ សំពះ​ព្រះ​ខែ​រយៈពេល​២​ថ្ងៃ​ ចាប់ពី​ថ្ងៃទី​៣០ ​ដល់​៣១ ​ខែ​តុលា ​ឆ្នាំ​២០២០ ​ភ្ញៀវ​ទេសចរ ​មក​ទស្សនា​កម្សាន្ត​ក្នុង​ទឹក​ដី​ខេត្ត​បាត់ដំបង​មាន​សរុប​ចំនួន ​១៣ ៤០០​ នាក់។ ​ក្នុង​នោះ​ ភ្ញៀវ​ជាតិ​ចំនួន ​១៣ ៣៨២​ នាក់​ និង​ភ្ញៀវ​អន្តរជាតិ​​១៨​នាក់​ ផង​ដែរ​។​

​លោក​បន្ត​ថា​ បើតាម​ការ​កត់សម្គាល់​ ចំនួន​ភ្ញៀវ​ទេសចរ​ដែល​បាន​ចូល​មក​កម្សាន្ត​ក្នុង​ថ្ងៃបុណ្យ​ខាង​លើ​នេះ​ មានការ​ថយចុះ ​បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​ នៃ​ថ្ងៃ​បុណ្យជាតិ​ផ្សេងៗ​។​ ជាក់ស្តែង​ដូច​ជា​ថ្ងៃ​ឈប់សម្រាក​ជំនួស​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ​ កាលពី​ខែ​សីហា​ ឆ្នាំ​២០២០ ​កន្លងមកនេះ ​ចំនួន​ភ្ញៀវ​ទេសចរ​មាន​​រហូតដល់​ជាង ​៤០ ០០០​ នាក់​។

​ការ​ថយ​ចុះ​ នៃ​ចំនួន​ភ្ញៀវ​ទេសចរ​ក្នុង​ខេត្ត​បាត់ដំបង​ នា​រដូវ​កាល​បុណ្យ​ជាតិ​ឆ្នាំ​នេះ​ ​លោក​ អ៊ុច​ អ៊ុំ​ភី​នីសា​រ៉ា​ បាន​លើក​ហេតុផល​ថា កត្តា​ដែល​ធ្វើ​ឲ្យ​ចំនួន​ភ្ញៀវ​ទេសចរ​​ថយ​ចុះ​នេះ ​បណ្តាលមកពី​​ប្រជា​ពលរដ្ឋ​កម្ពុជា​យើង​ទើបតែ​រងគ្រោះ​ដោយសារ​ទឹកជំនន់​ ហើយ​តំបន់​ទេសចរណ៍​មួយ​ចំនួន​ ត្រូវ​ទឹក​ជន់​លិច​មិនទាន់​ស្រក​នៅឡើយ​។

ស្រប​ជា​មួយ​នឹង​តំបន់​កម្សាន្ត​មួយ​ចំនួន​ទៀត ​បាន​រង​កា​រ​ប៉ះពាល់​ខូច​ខាត​ ក្រោយពី​ទឹក​ស្រក​ ក៏​កំពុង​រៀបចំ​កែលំអ​ឡើងវិញ​ផង​ដែរ​។​ ​មួយផ្នែក​ទៀត​ ភ្ញៀវ​នៅតែ​មាន​ការ​ព្រួយ​បារម្ភ​ជាមួយនឹង​ជំងឺ​កូ​វីដ​-១៩​ ដែល​មិនទាន់​រលត់​បាត់​ទាំងស្រុង​នៅឡើយ​នោះ​៕​

អត្ថបទ ៖ សៅ សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម