Connect with us

ព័ត៌មានជាតិ

អូស្រ្តាលី បង្កាត់ពូជមាន់ស្រែជួយកសិករខ្មែរ​ឱ្យលក់បានតម្លៃខ្ពស់

បានផុស

នៅ

អូស្ត្រាលី កំពុងជួយដល់កសិករកម្ពុជា ក្នុងការលើកកម្ពស់ផលិតភាពកសិកម្ម តាមរយៈការអភិវឌ្ឍពូជមាន់ស្គួយ។ ពូជមាន់ស្គួយដែលគេស្គាល់ថាជា«មាន់ស្រែ» ទទួលបានការពេញនិយមដោយសារសាច់របស់វាមានរសជាតិឆ្ងាញ់ និងមានសមត្ថភាពក្នុងការផលិតស៊ុតបានល្អ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ Australian Centre for International Agricultural Research (ACIAR) កំពុងគាំទ្រដល់កម្មវិធីអភិវឌ្ឍន៍បង្កាត់ពូជសត្វបែបសហគមន៍​ដំបូងគេ​បង្អស់សម្រាប់មាន់នៅក្នុងប្រទេសកម្ពុជា លើគម្រោងកែលម្អពូជមាន់។

គម្រោងនេះ ដឹកនាំដោយក្រុមអ្នកបច្ចេកទេសកម្ពុជា និងអន្តរជាតិមួយក្រុម ក្នុងគោលបំណងបង្កើតពូជមាន់ស្គួយ ដែលមានផលិតភាពខ្ពស់ ហើយកូនមាន់របស់វាអាចលក់បានក្នុងតម្លៃខ្ពស់ផងដែរ។ កម្មវិធីនេះកំពុងផ្តល់​ឱ្យកសិករនូវចំណេះដឹង និងជំនាញដែលចាំបាច់ដើម្បីអនុវត្តវិធីសាស្ត្រជ្រើសរើសពូជ ការថែទាំមេបាពូជ (មាន់) ការផ្តល់ចំណីសមស្រប ការចាក់វ៉ាក់សាំង ជីវសុវត្ថិភាព និងការបង្កាត់ពូជសិប្បនិម្មិតលើមេមាន់ជាដើម។

អូស្រ្តាលី សង្ឃឹមថា ពូជមាន់ស្គួយ ដែលកំពុងអភិវឌ្ឍនេះនឹងមានលក់នៅលើទីផ្សារក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។

ទាក់ទិននឹងការចិញ្ចឹមមាន់នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបំផុសប្រជាកសិករនៅតាមមូលដ្ឋាន ដែលមានសក្តានុពលផលិតកម្មកសិកម្ម ឱ្យការចិញ្ចឹមសត្វ និងវារីវប្បកម្ម ស្របតាមបច្ចេកទេសកសិកម្មបែបទំនើប ដើម្បីបង្កើនផលិតកម្មស្បៀងប្រកបដោយគុណភាព និងសុវត្ថិភាព សំដៅរួមចំណែកបង្កើតនូវឱកាសការងារ និងប្រាក់ចំណូល ដល់ប្រជាពលរដ្ឋនៅជនបទ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៣ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម