Connect with us

ព័ត៌មានជាតិ

អាជ្ញាធរធ្វើស្ពានដែលត្រូវទឹកជំនន់ហូរផ្ដាច់ឡើងវិញដើម្បីសម្រួលដល់ប្រជាពលរដ្ឋដឹកកសិផល

បានផុស

នៅ

អាជ្ញាធរស្រុកសេសាន ខេត្តស្ទឹងត្រែងបានសាងសង់ស្ពានបាឡេឡើងវិញក្រោយពីជំនន់ទឹកភ្លៀងហូរកាត់ផ្ដាច់ ធ្វើឱ្យប្រជាពលរដ្ឋជិត ១០០ គ្រួសាររស់នៅចំណុចស្រែតាចាន់ ក្នុងឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង មិនអាចធ្វើចរាចរណ៍ដឹកកសិផលទៅកាន់ទីផ្សារបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសានបានបញ្ចាក់ថា៖ ផ្លូវ ស្ពាន តាមបណ្តោយផ្លូវលេខ៧៨​ចាស់នេះ ជាបណ្តាញតភ្ជាប់គ្នា រវាងចំណុចស្រែតាចាន់មក​ទីប្រជុំជននៅចំណុចភូមិច្រប់ ផ្លូវ៧៨ថ្មី ចេញទៅខេត្តរតនគីរីផង និងមកកាន់ទីរួមខេត្តស្ទឹងត្រែងផង។

លោកអភិបាលស្រុកបន្តថា៖ ពេលបានស្ពានថ្មីនេះប្រជាពលរដ្ឋមានភាពងាយស្រួល​ក្នុងការធ្វើ​ចរាចរណ៍​ទៅមក ព្រោះស្ពានដែកយើងបានសាងសង់លើកឱ្យខ្ពស់ មិនឱ្យទឹកលិចនៅខែ​វស្សាទៀតទេ។

លោក ប៉ែន សុបុល មេឃុំក្បាលរមាសបានបញ្ជាក់ថា៖ នេះជាសមិទ្ធផលថ្មីដែលអាជ្ញាធរ​ខេត្តបាន​ប្រឹងប្រែង ធ្វើការ​សាងសង់ឡើងដើម្បីបម្រើផលប្រយោជន៍ជូនប្រជាជនយើង សម្រាប់ទំនាក់ទំនង​គ្នា ក្នុងការដោះដូរទំនិញ និងផលកសិកម្មបង្កើនផ្នែកសេដ្ឋកិច្ចគ្រួសារ។

​លោកបន្តថា៖ ពីដើមផ្លូវនេះ ជាផ្លូវយុទ្ធសាស្ត្រមួយ ឆ្ពោះទៅកាន់ខេត្តរតនគីរី ហើយក្រោយពីមាន​ផ្លូវ​៧៨ថ្មីមក និងទឹកទំបន់វ៉ារីលិចផង ផ្លូវនេះបានកាត់ផ្តាច់មួយភាគធំ តែទោះជាយ៉ាងណាអាជ្ញាធរ​មិនបោះបង់ចោលទេ នៅតែបន្តថែរក្សានិងជួសជុល ដើម្បីប្រយោជន៍ប្រជាពលរដ្ឋយើង​បានប្រើប្រាស់។     

លោក វេង វុន ប្រជាពលរដ្ឋនៅភូមិស្រែតាចាន់បានគាំទ្រចំពោះការយកចិត្កទុកដាក់ពីថ្នាក់ដឹកនាំ​ស្រុក និងអាជ្ញាធរឃុំ ជាពិសេសមន្ត្រីជំនាញបានរៀបចំសាងសង់ស្ពាននេះឱ្យមានភាពរឹងមាំបម្រើ​ឱ្យការធ្វើចរាចរណ៍ទៅមករបស់ប្រជាពលរដ្ឋយើងនៅតំបន់នេះ។

លោកបន្តថា៖ ស្ពានដែកមានគុណភាពប្រើប្រាស់បានយូរអង្វែងបានឆ្លើយតបទៅ​នឹងការចង់​បាន​របស់ប្រជាពលរដ្ឋ ព្រោះបច្ចុប្បន្នសង្កេតឃើញ រាជរដ្ឋាភិបាលបានផ្លាស់ប្តូរយុទ្ធសាស្ត្រ នៅតាម​ភូមិឃុំ​បានសាងសង់ជាផ្លួវ ស្ពានបេតុងហើយ ទោះបីថាការមកធ្វើមានភាពយឺតយ៉ាវបន្តិចមែន តែវាល្អជាងដែលមិនបានមកធ្វើសោះ។

សូមបញ្ជាក់ថា៖ ស្ពានដែលបាឡេនេះ មានទទឹង៦ម៉ែត្រ បណ្តោយ២៨ម៉ែត្រ ដោយអនុវត្តសកម្មភាពសាងសង់ដោយមន្ទីរសារធារណៈការនិងដឹកជញ្ជូនខេត្ត ក្រោមការដឹកនាំរបស់ឯកឧត្តម​ស្វាយ​សំអ៊ាង​អភិបាលខេត្តបានជំរុញការអភិវឌ្ឍផ្លូវស្ពាន នៅតាមគោលដៅអទិភាព ដើម្បីផ្តល់ផល​ប្រយោជន៍ដល់ប្រជាជនដាច់ស្រយាល៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម