Connect with us

ព័ត៌មានជាតិ

លទ្ធផលសំខាន់ៗរបស់អ្នកសម្របសម្រួលកសិកម្មឃុំទាំង​ ១០ ក្នុងស្រុកជើងព្រៃ រយៈពេល ៦ខែកន្លងមកនេះ

បានផុស

នៅ

ក្នុងរយៈពេល ៦ខែ ចាប់ពីខែកុម្ភៈ ដល់ខែកក្កដា ឆ្នាំ ២០២៣នេះ អ្នកសម្របសម្រួលកសិកម្មឃុំទាំង​ ១០ ក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម បានអនុវត្តការងាររបស់ខ្លួន ដោយទទួលបានលទ្ធផលសំខាន់ៗមួយចំនួន។ ក្នុងនោះ ប្រជាកសិករ និងអាជ្ញាធរ បានសម្ដែងការសាទរ និងពេញចិត្ត ចំពោះវត្តមានអ្នកសម្របសម្រួលកសិកម្មឃុំ ក្នុងមូលដ្ឋានរបស់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីដើមខែមករា ឆ្នាំ ២០២៣ បានអនុញ្ញាតឲ្យ លោកបណ្ឌិត យ៉ង សាំងកុមារ បានសាកល្បងអនុវត្តគម្រោងអ្នកសម្របសម្រួលកសិកម្មឃុំ។ បន្ទាប់ពីមានការណែនាំ និងគាំទ្រពីលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមក លោកបណ្ឌិត យ៉ង សាំងកុមារ ដែលបច្ចុប្បន្នជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជ្រើសរើស និងអនុវត្តក្នុងឃុំចំនួន ១០ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម។

បន្ទាប់ពីបានជ្រើសរើសមន្ត្រីកិច្ចសន្យា និងដោយមានការសហការពីអាជ្ញាធរស្រុកជើងព្រៃ ក្រុមការ​ងារ បានរៀបចំឲ្យដំណើរការគម្រោងមន្ត្រីកសិកម្មឃុំជាផ្លូវការ កាលពីថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៣។ ក្នុងរយៈពេល ៦ខែ ចាប់ពីខែកុម្ភៈ ដល់ខែកក្កដា ឆ្នាំ ២០២៣ អ្នកសម្របសម្រួលកសិកម្មឃុំ បានអនុវត្តការងាររបស់ខ្លួន ដោយទទួលបានលទ្ធផលសំខាន់ៗ ដូចជា៖

-បានធ្វើការជាមួយកសិករនៅទូទាំង ៧៤ភូមិ និង ១០ឃុំ ក្នុងស្រុកជើងព្រៃ ដែលមានប្រជាជនសរុប ២៧ ៧០១ គ្រួសារ ដែលក្នុងនោះគ្រួសារប្រកបរបរកសិកម្មមានចំនួន ២៣ ៤៦៥គ្រួសារ ស្មើនឹង ៨៤ភាគរយនៃគ្រួសារសរុប។ គ្រួសារកសិករធ្វើស្រែមានចំនួន ១៦ ៦៨២គ្រួសារ ស្មើនឹង ៦០ភាគរយនៃចំនួនគ្រួសារសរុប។ ផ្ទៃដីស្រែវស្សារចំនួន ១៥ ៣៥៧ ហិកតា និងផ្ទៃដីធ្វើស្រែប្រាំងចំនួន ១១ ៩៦០ ហិកតា។

-កសិករចំនួន ៦ ៥៨៩ នាក់ ស្មើនិង ២៨,០៨ភាគរយ នៃចំនួនគ្រួសារកសិករសរុបទទួលបានការប្រឹក្សាយោបល់បច្ចេកទេស និងបណ្តុះបណ្តាលជាលក្ខណៈក្រុម និងជាបុគ្គលពីមន្ត្រីកសិកម្មឃុំ។ កសិករចំនួន ៧៨០គ្រួសារ បានចាប់ផ្តើមកែលម្អផលិតកម្មស្រូវ ការដាំបន្លែ និងចិញ្ចឹមសត្វ តាមរយៈការចុះបណ្តុះបណ្តាល និងផ្តល់យោបល់ដោយមន្ត្រីកសិកម្មឃុំ។

-កសិករចំនួន ៤៥០ គ្រួសារ បានស្ម័គ្រចិត្តចូលរួមអនុវត្តកសិកម្ម តាមកិច្ចសន្យាជាមួយរោងម៉ាស៊ីនកិនស្រូវ ដើម្បីបង្កើតភាពជាគំរូដល់កសិករដទៃនៅរដូវក្រោយ។

-កសិករចំនួន ១២៤ (ស្រី្ត ៩នាក់)មានសក្តានុពល ដើម្បីគាំទ្រឲ្យក្លាយទៅជាកសិករអ្នកផ្សព្វផ្សាយ ដែលជាដៃគូសំខាន់របស់អ្នកសម្របសម្រួលកសិកម្មឃុំ ក្នុងការផ្តល់សេវាកសិកម្មជូនដល់កសិករគ្រប់រូបក្នុងភូមិឃុំ។

-បានស្រង់ និងក្ដាប់ពីបញ្ហានិងតម្រូវការរបស់កសិករ និងចូលរួមសម្របសម្រួលដោះស្រាយបញ្ហា ជាមួយអាជ្ញាធរពាក់ព័ន្ធ ដូចជាការដាក់លូរំដោះទឹកកុំឲ្យជន់លិចស្រែ ការអន្តរាគមន៍លើគ្រោះរាំងស្ងួតជាដើម។

-បានធ្វើការសិក្សា និងផលិតរបាយការណ៍ពីស្ថានភាពកសិកម្មនៅគ្រប់ភូមិឃុំ។ ក្នុងការសិក្សានោះមន្ត្រីកសិកម្មឃុំ ក៏បានសិក្សាប្រមូលទិន្នន័យព័ត៌មានគ្រឹះ (Baseline )កសិករចំនួន ២០១ គ្រួសារ និងកំពុងធ្វើការប្រមូលបន្តបន្ទាប់ទៀត ដើម្បីធ្វើការសិក្សាវិភាគលម្អិតពីស្ថានភាពចំណូល និងចំណាយរបស់គ្រួសារកសិករ សម្រាប់ធ្វើការវិភាគពីវឌ្ឍនភាពនៅឆ្នាំបន្តបន្ទាប់។

-បានចូលរួមប្រជុំប្រចាំខែជាមួយអាជ្ញាធរឃុំចំនួន ២២ដង និងបានទាក់ទងការងារជាប្រចាំជាមួយក្រុមប្រឹក្សាឃុំ និងរដ្ឋបាលស្រុក។

-បានរៀបចំវេទិកាកសិករនៅគ្រប់ឃុំ និងនៅថ្នាក់ស្រុកដែលមានកសិករ និងតំណាងអាជ្ញាធរចូលរួមសរុបចំនួន ១ ០៨៩ នាក់ ដើម្បីវាយតម្លៃលើការធ្វើការរបស់អ្នកសម្របសម្រួលកសិកម្មឃុំ។

ជារួមក្នុងរយៈពេល ៦ខែនេះ មន្ត្រីកសិកម្មឃុំ បានសម្រេចលទ្ធផលការងារគួរឲ្យកោតសរសើរ។ ក្នុងនោះ ប្រជាកសិករ និងអាជ្ញាធរ​មូលដ្ឋាន បានទទួលស្គាល់ថា វត្តមានអ្នកសម្របសម្រួលកសិកម្មឃុំ បានចាប់ផ្តើមជួយដល់ពួកគាត់និងបង្កើននូវទំនុកចិត្ត និងភាពជឿជាក់ក្នុងការសហ​ការជាមួយពួកគាត់ ក្នុងការបង្កើនផលិតកម្មកសិកម្ម។

បន្ថែមពីលើនេះកសិករ និងអាជ្ញាធរមូលដ្ឋានសំណូមពរឲ្យអ្នកសម្របសម្រួលកសិកម្មឃុំ បន្តការងារឲ្យបានយូរអង្វែង​ថែមទៀត នៅក្នុងភូមិឃុំរបស់ពួកគាត់។ ចំណែកឯអ្នកសម្របសម្រួលកសិកម្មឃុំ ក៏សម្តែងនូវការពេញចិត្ត ចំពោះលទ្ធផលការងាររបស់ពួកគេ និងស្រលាញ់ការងាររបស់ពួកគេកាន់តែច្រើនជាងមុន។ ម្យ៉ាងទៀត មន្ត្រីកសិកម្មឃុំកាន់តែមានភាពជឿជាក់លើខ្លួនឯង និងប្ដេជ្ញាចិត្តសម្រេចការងារឲ្យកាន់តែល្អប្រសើរថែមទៀត ដោយឈរលើបទពិសោធន៍កន្លងមក៕  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍៧ នាទីutes មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

អគ្គិភ័យ
សន្តិសុខសង្គម៣៦ នាទីutes មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ១ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

ព័ត៌មានជាតិ១១ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី នឹងអញ្ជើញបំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ភ្លើងឆេះ
សន្តិសុខសង្គម១៥ ម៉ោង មុន

ឆ្លងចរន្តអគ្គិសនីឆេះបន្ទប់KTVមួយផ្អើលខណ្ឌ៧មករា

Sokha Hotels

ព័ត៌មានពេញនិយម