ព័ត៌មានជាតិ
ភាគីសហជីព នឹងបើកកិច្ចប្រជុំនៅដើមសប្តាហ៍ក្រោយ ដើម្បីកំណត់តួលេខប្រាក់ឈ្នួលកម្មករឆ្នាំ ២០២៤
ភាគីសហជីពតំណាងឲ្យកម្មករ-និយោជិត នឹងបើកកិច្ចប្រជុំមួយនៅដើមសប្តាហ៍ក្រោយនេះ ដើម្បីពិភាក្សាគ្នាស្វែងរកតួលេខរួមគ្នាមួយ ដាក់ជូនក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលគ្រោងនឹងប្រជុំនៅចុងខែសីហាខាងមុខ។

លោក អាត់ធន់ ប្រធានសហភាពការងារកម្ពុជា បានឲ្យដឹងនៅព្រឹកថ្ងៃទី ១៨ ខែសីហានេះថា ភាគីសហជីពចំនួន ១៧ សហជីព ដែលជាសមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នឹងជួបប្រជុំគ្នានៅថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៣ ដើម្បីពិនិត្យមើលរបាយការណ៍ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងពិភាក្សាគ្នា ដើម្បីស្វែងរកតួលេខប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករ-និយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ ២០២៤ រួមទាំងដាក់ជូនក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលនឹងបើកកិច្ចប្រជុំនៅថ្ងៃទី ២៨ ខែសីហាខាងមុខ។

លោក អាត់ ធន់ បានបន្តថា សហជីពនឹងដាក់តួលេខចំនួនពីរគឺ ២៥០ដុល្លារ និង ៣០០ដុល្លារ នៅក្នុងកិច្ចប្រជុំនោះ ដើម្បីឲ្យសហជីពផ្សេងៗទៀតពិនិត្យ និងធ្វើការពិចារណា ព្រោះថា ប្រសិនបើកម្មករ-និយោជិត ទទួលបានប្រាក់ឈ្នួលពី ២៥០ ទៅ ៣០០ដុល្លារ ទើបអាចរស់នៅបានសមរម្យ ហើយតួលេខនេះ ក៏បានមកពីការសិក្សាស្រាវជ្រាវ ទៅលើការចំណាយប្រចាំខែរបស់កម្មករដែរ។
លោកបានបន្តទៀតថា ដោយសារការចំណាយច្រើនទើបកម្មករបានធ្វើការបន្ថែមម៉ោង ដើម្បីធ្វើយ៉ាងណាឲ្យបានប្រាក់ពី ២៥០ ទៅ ៣០០ដុល្លារ ក្នុងមួយខែ ខណៈបច្ចុប្បន្នពួកគេទទួលបានប្រាក់ខែគោល ២០០ដុល្លារ បើបូកនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត កើនឡើងដល់ ២២០ដុល្លារប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ លោកបានបញ្ជាក់ថា តួលេខពី ២៥០ ទៅ ៣០០ដុល្លានេះ ថៅកែអាចមានលទ្ធភាពដំឡើងបាន ព្រោះថា ថៅកែទទួលបានប្រាក់ចំណេញច្រើនដែរប្រមាណ ២៩,៣៨ភាគរយ ឬស្មើទៅនឹង ៥០០ទៅ ៨០០លានដុល្លារ។
កាលពីទី ១៦ ខែសីហា ឆ្នាំ ២០២៣កន្លងទៅនេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបើកកិច្ចប្រជុំអាណត្តិទី ៣ លើកទី ១ ដើម្បីពិភាក្សាពីប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករ-និយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ ២០២៤។ ប៉ុន្តែភាគីទាំង ៣ រួមានភាគីរដ្ឋាភិបាលភាគី និយោជក និងភាគីសហជីព នៅមិនទាន់មានការដាក់តួលេខណាមួយ នៅឡើយទេ។ កិច្ចក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី ៣ បានសម្រេចនឹងរៀបចំកិច្ចប្រជុំបន្ទាប់ នៅព្រឹកថ្ងៃទី ២៨ ខែសីហា, ថ្ងៃទី ៤, ថ្ងៃទី ១១, ថ្ងៃទី ១៨, ថ្ងៃទី ២៥ ខែកញ្ញា និងថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២៣៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ