ព័ត៌មានជាតិ
រដ្ឋបាលរាជធានី ណែនាំរៀបចំតុបតែងលម្អ អបអរសាទរទិវាអក្ខរកម្មជាតិ ២០២៣
ដើម្បីរៀបចំទិវាអក្ខរកម្មជាតិ ០៨ កញ្ញា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ប្រព្រឹត្តទៅដោយរលូន និងស្របតាមខ្លឹមសារដែលបានកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការណែនាំ រដ្ឋបាលខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ មន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានី ភ្នំពេញ គ្រឹះស្ថានសិក្សា រោងចក្រ សហគ្រាស ក្រុមហ៊ុន និងមូលដ្ឋានទីតាំងអាជីវកម្មទាំងអស់ រៀបចំតុបតែងលម្អទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ ចងបដាពាក្យស្លោក អមដោយការរចនាដោយភ្លើងពណ៌ ឱ្យបានផុលផុស និងស្រស់ស្អាត ដើម្បីអបអរសាទរ ទិវាអក្ខរកម្មជាតិ ០៨ កញ្ញា ២០២៣នេះ។

តាមសេចក្ដីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា យោងតាមផែនការណែនាំលេខ ០៨/២០២៣ គជបអ ចុះថ្ងៃពុធ ១រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្ដរជាតិ ទិវាអក្ខរកម្មជាតិ ០៨ កញ្ញា ឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅក្រោមប្រធានបទ “អក្ខរកម្មជាមូលដ្ឋាន គ្រឹះនៃសហគ្រិនភាព និងសង្គមសេដ្ឋកិច្ច”។ ដូចនេះ ដើម្បីរៀបចំទិវាអក្ខរកម្មជាតិ ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ឱ្យប្រព្រឹត្តទៅដោយរលូន និងស្របតាមខ្លឹមសារដែលបានកំណត់ក្នុងលិខិតបទដ្ឋាន គតិយុត្តពាក់ព័ន្ធជាធរមាន រដ្ឋបាលរាជធានីភ្នំពេញ សូមណែនាំដូចខាងក្រោម៖
១. រដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១០៥ មន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានី ភ្នំពេញ គ្រឹះស្ថានសិក្សា រោងចក្រ សហគ្រាស ក្រុមហ៊ុន និងមូលដ្ឋានទីតាំងអាជីវកម្មទាំងអស់ នៅក្នុងរាជធានីភ្នំពេញ ត្រូវ៖
– រៀបចំតុបតែងលម្អទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ ចងបដាពាក្យស្លោក អមដោយ ការរចនាដោយភ្លើងពណ៌ ឱ្យបានផុលផុស និងស្រស់ស្អាត ដើម្បីអបអរសាទរទិវាអក្ខរកម្មជាតិ ០៨ កញ្ញា
– រដ្ឋបាលខណ្ឌទាំង១៤ និងរដ្ឋបាលសង្កាត់ទាំង១០៥ ត្រូវបំផុស និងណែនាំដល់ប្រជាពលរដ្ឋ ឱ្យចងទង់ជាតិតាមគ្រប់គេហដ្ឋាន ដើម្បីអបអរសាទរ ទិវាអក្ខរកម្មជាតិ ០៨ កញ្ញា។ ទង់ជាតិ ត្រូវចងឱ្យមានរបៀបរៀបរយល្អ និងត្រូវពិនិត្យមើលក្រណាត់ទង់ជាតិ ចៀសវាងប្រើប្រាស់ ក្រណាត់ដាច់រហែក ស្លក់ពណ៌ ឬ ទក់ ដែលធ្វើឱ្យបាត់បង់សោភណភាព។
២. មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ត្រូវ៖
– ផ្សព្វផ្សាយដល់លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ សិស្សានុសិស្ស និងនិស្សិតនៅតាមគ្រឹះស្ថានសិក្សា ឱ្យយល់ដឹងទូលំទូលាយអំពីខ្លឹមសារ នៃសារលិខិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងទិវាអក្ខរកម្មជាតិ ០៨ កញ្ញ
– បំផុសចលនាមាតា បិតា អាណាព្យាបាល ដើម្បីឱ្យកូនចៅបានចូលរៀនសូត្រ សំដៅធ្វើឱ្យមនុស្សគ្រប់រូបចេះអាន ចេះសរសេរ ចេះគិតលេខ និងចេះដោះស្រាយបញ្ហាលំបាកដែលប្រឈមក្នុង ជីវភាពរស់នៅប្រចាំថ្ងៃ
– រៀបចំឱ្យមានសៀវភៅ ឬ បណ្ណផ្នត់ បដាពាក្យស្លោក ផ្ទាំងរូបភាព បោះពុម្ពរូបភាព ឬ ពាក្យស្លោក លើអាវយឺត ដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
៣. មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ ត្រូវ៖
– ណែនាំដល់គ្រប់វត្តអារាម ឱ្យតុបតែងលម្អទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ ចងបដា ពាក្យស្លោក និងបំភ្លឺភ្លើងពណ៍ដើម្បីអបអរសាទរទិវាអក្ខរកម្មជាតិ ០៨ កញ្ញា
– បំផុសចលនាព្រះសង្ឃ បព្វជិតសាសនា អាចារ្យ សីលវន្ត សីលវតី ឱ្យចូលរួមកម្មវិធីអក្ខរកម្ម តាមរយៈការសម្តែងធម៌ទេសនានៅតាមវត្តអារាម ដើម្បីគាំទ្រទិវា អក្ខរកម្មជាតិ ០៨ កញ្ញា និង លើកកម្ពស់សីលធម៌នៃការរស់នៅ។
៤. មន្ទីរព័ត៌មានរាជធានីភ្នំពេញ ត្រូវសហការជាមួយស្ថានីយវិទ្យុ-ទូរទស្សន៍ប៉ុស្តិ៍លេខ៣ រាជធានី ភ្នំពេញ ដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវខ្លឹមសារ និងឯកសារនានាដែលពាក់ព័ន្ធទៅនឹង ទិវាអក្ខរកម្មជាតិ ០៨ កញ្ញា ព្រមទាំងសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ដើម្បីចាក់ផ្សាយស៉្បតវីដេអូរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលមានប្រធានបទ “អក្ខរកម្ម ជាមូលដ្ឋានគ្រឹះ នៃសហគ្រិនភាព និងសង្គមសេដ្ឋកិច្ច”។
៥. រដ្ឋបាលខណ្ឌទាំង១៤ និងមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ត្រូវបំផុស លើកទឹកចិត្ត ជំរុញ និងបង្កលក្ខណៈងាយស្រួលដល់អង្គការជាតិ-អន្តរជាតិ ដៃគូអភិវឌ្ឍ និងសាធារណជន ឱ្យចូលរួមជួយសហការឧបត្ថម្ភ គាំទ្រដល់កម្មវិធីអប់រំក្រៅប្រព័ន្ធ ជាពិសេស អក្ខរកម្មផ្សារភ្ជាប់នឹងការអប់រំវិជ្ជាជីវៈ ឱ្យបានខ្លាំងក្លានៅតាមទីកន្លែង និងតាមលទ្ធភាពរបស់ខ្លួន។
ទទួលបានសេចក្ដីណែនាំនេះ រដ្ឋបាលខណ្ឌទាំង១៤ មន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ គ្រឹះស្ថានសិក្សា រោងចក្រ សហគ្រាស ក្រុមហ៊ុន មូលដ្ឋានទីតាំងអាជីវកម្ម ប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន និង គ្រប់ភាគីពាក់ព័ន្ធ ត្រូវចាត់ចែង ផ្សព្វផ្សាយ និងអនុវត្តឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួល ខុសត្រូវខ្ពស់៕


អត្ថបទ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ