Connect with us

ព័ត៌មានជាតិ

ឥណ្ឌូណេស៊ី ទិញអង្ករកម្ពុជាជាង ១២ម៉ឺនតោន និងមានគោលដៅបន្តទិញច្រើនថែមទៀត

បានផុស

នៅ

ឥណ្ឌូណេស៊ី បានឯកភាពទិញអង្ករពីកម្ពុជាក្នុងបរិមាណ ១២ម៉ឺនតោន ក្នុងនោះអង្ករស បរិមាណ ១០ម៉ឺនតោន ដោយប្រើប្រាស់យន្តការ ក្រុមហ៊ុនBulog និងក្រុមហ៊ុន ហ្រ្គីនត្រេដ និងបរិមាណ ២៥ ០០០តោនទៀត ជាប្រភេទ​អង្ករប្រណិត ដោយអនុវត្តរវាងក្រុមហ៊ុន ID Food និងសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា CRF។ ចំពោះតម្លៃ និងលក្ខខណ្ឌ័ផ្សេងទៀតភាគីទាំងពីរ និងបន្ត ពិភាក្សាគ្នាក្នុងពេលឆាប់ៗខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការឯកភាពទទួលទិញអង្កររបស់កម្ពុជានេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំទ្វេភាគីរវាង ក្រសួងពាណិជ្ជកម្មកម្ពុជា ថ្នាក់ដឹកនាំសហព័ន្ធស្រូវអង្ករកម្ពុជា ជាមួយលោក Pahala Nugraha Mansury អនុរដ្ឋមន្ត្រីក្រសួងការបរ​ទេសនៃសាធារណៈរដ្ឋឥណ្ឌូណេស៊ី កាលពីថ្ងៃទី ១៦ សីហា ឆ្នាំ ២០២៣ នៅរាជធានីភ្នំពេញ។

នៅក្នុងជំនួបនេះ ភាគីកម្ពុជា ដឹកនាំដោយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានស្នើឱ្យភាគីឥណ្ឌូណេស៊ី បង្កើតកិច្ចសហប្រតិបត្តិការជំរុញការបញ្ជាទិញ អង្ករពីកម្ពុជាទៅឥណ្ឌូនេស៊ី តាមរយៈយន្តការនៃការធ្វើពាណិជ្ជកម្មអង្ករ ក្រោមរូបភាព រដ្ឋាភិបាល និងរដ្ឋាភិបាល (G2G), ឯកជន និង ឯកជន (B2B)។ លើសពីនេះទៀត លោកលើកទឹកចិត្ត អ្នកវិនិយោគឥណ្ឌូនេស៊ី មកវិនិយោគទុននៅកម្ពុជាក្នុងផលិតកម្មស្រូវ ដោយទាក់ទាញវិនិយោគ និងបង្កើតម៉ាស៊ីន​កិនកែច្នៃអង្ករ ស្របតាមស្តង់ដារសម្រាប់ធ្វើការនាំចេញទៅកាន់ ប្រទេសឥណ្ឌូនេស៊ី និងទីផ្សារអន្តរជាតិ។

ជាការឆ្លើយតប ភាគីឥណ្ឌូណេស៊ី បានយល់ព្រមទិញអង្ករពីកម្ពុជាក្នុងបរិមាណ ១២៥ ០០០តោន ក្នុងនោះអង្ករ សបរិមាណ១០០០០០តោន ដោយប្រើប្រាស់យន្តការ ក្រុមហ៊ុនBulog និងក្រុមហ៊ុន ហ្រ្គីនត្រេដ និងបរិមាណ ២៥ ០០០តោនទៀត ជាប្រភេទអង្ករប្រណិត ដោយអនុវត្តរវាងក្រុមហ៊ុន ID Food និងសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា CRF។

ទន្ទឹមនឹងនេះ ភាគីទាំងពីរបានឯកភាពគ្នាឱ្យមានការរៀបចំឡើងវិញនូវអនុស្សារណនៃការយោគយល់​ស្តីពីការធ្វើ​ពាណិជ្ជកម្មអង្ករ រវាងក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ី ក្នុងបរិមាណអង្កររហូតដល់ ២៥០ ០០០តោន ក្នុងរយៈពេលមួយឆ្នាំ សម្រាប់សុពលភាព៤ឆ្នាំ។

សូមបញ្ជាក់ថា ពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌូណេស៊ី សម្រេចបានជាង ៦៧០លានដុល្លារ រយៈពេល ៧ខែ ឆ្នាំ ២០២៣ កើនឡើងជាង ២២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២ មានចំនួនតែជាង ៥៤៩​លានដុល្លារ។ ក្នុងរយៈពេល ៧ខែនេះ កម្ពុជា នាំចេញទំនិញទៅឥណ្ឌូណេស៊ី បានប្រមាណ ២៤លានដុល្លារ ខណៈការនាំចូលមកវិញមានជាង ៦៤៦លានដុល្លារអាមេរិក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២៤ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ព័ត៌មានជាតិ១៥ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៣ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

Sokha Hotels

ព័ត៌មានពេញនិយម