ព័ត៌មានជាតិ
មុខងារបច្ចេកវិទ្យា ៥ យ៉ាង ផ្លាស់ប្តូរនៅក្នុងឧស្សាហកម្មផលិតចំណីអាហារ
នាពេលបច្ចុប្បន្ននេះ បច្ចេកវិទ្យាឌីជីថលកំពុងធ្វើឱ្យកាន់តែមានភាពជឿនលឿននិងមានការផ្លាស់ប្តូរយ៉ាងខ្លាំងនៅក្នុងឧស្សាហកម្មចំណីអាហារ និងភេសជ្ជៈ។

បច្ចេកវិទ្យាដែលកំពុងត្រូវប្រើប្រាស់នៅក្នុងឧស្សាហកម្មអាហារមាន ៥ ប្រភេទ។ នេះបើតាមមជ្ឍមណ្ឌលបច្ចេកវិទ្យា «កម្ពុជា ៤.០»។ មុខងារប្រើប្រាស់ក្នុងឧស្សហកម្មអាហាររួមមាន រ៉ូបូត ដ្រូន ឧបករណ៍ចាប់សញ្ញាវ័យឆ្លាត បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងបច្ចេកវិទ្យា Blockchain ជាដើម។
តួនាទីនិងមុខងារបច្ចេកវិទ្យាទាំង ៥ ដែលប្រើប្រាស់នៅក្នុងឧស្សាហកម្មអាហារមានដំណើរការយ៉ាងណាខ្លះ?
១. រ៉ូបូត

បច្ចេកវិទ្យារ៉ូបូត ត្រូវបានគេប្រើប្រាស់ក្នុងគោលបំណងធ្វើឱ្យការផលិតអាហារ មានភាពរហ័ស និងមានសុវត្ថិភាពជាងមុន។ វាអាចបង្កើនល្បឿននៃការតម្រៀប និងការវេចខ្ចប់នៅក្នុងដំណើរការផលិតកម្ម ដែលអាចឱ្យរោងចក្រ សហគ្រាសអាចបំពេញតាមតម្រូវការបានលឿនជាងមុន។ ជាក់ស្ដែងគេប្រើប្រាស់រ៉ូបូត “Robot Butchers” ដើម្បីកាត់ផ្នែកដែលពិបាករបស់សាច់សត្វ ដោយបានបង្កើតបរិយាកាសសុវត្ថិភាពជាងមុន កាត់បន្ថយហានិភ័យនៃការរងរបួស និងភាពពិបាកសម្រាប់កម្មករនៅក្នុងរោងចក្រ។
លើសពីនេះ គេក៏ប្រើប្រាស់រ៉ូបូតក្នុងការប្រមូលផល ដោយសារតែរ៉ូបូតអាចគ្របដណ្ដប់លើផ្ទៃដីប្រមូលផលធំ ដែលពីមុនត្រូវការកម្លាំងពលកម្មច្រើន។
២. ដ្រូន

វិស័យកសិកម្ម ជាវិស័យមួយដែលពឹងផ្អែកយ៉ាងខ្លាំងលើលក្ខខណ្ឌអាកាសធាតុ គុណភាពដី និងដំណាំ។ ការប្រើប្រាស់ដូ្រន អាចហោះហើរលើផ្ទៃដីជាច្រើនហិតា ដើម្បីវាយតម្លៃពីស្ថានភាពដី និងដំណាំ ជួយសន្សំសំចៃពេលវេលា និងបង្កើនផលិតភាពការងាររបស់កម្មករ។ ការវាយតម្លៃនេះ រួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនគុណភាពដំណាំ ដែលនាំឱ្យរោងចក្រ ឬសហគ្រាសអាចយកទៅប្រើប្រាស់ជាវត្ថុធាតុដើម សម្រាប់ផលិតចេញជាផលិតផលដែលមានគុណភាពល្អ។
៣. ឧបករណ៍ចាប់សញ្ញាវ័យឆ្លាត
ឧបករណ៍ចាប់សញ្ញាវ័យឆ្លាត ត្រូវបានគេប្រើប្រាស់និងដាក់ពង្រាយនៅស្ទើរគ្រប់ទីកន្លែងទាំងនៅកន្លែងដាំដុះ, កន្លែងផលិត និងនៅតាមរថយន្តជាដើម។ នៅកន្លែងដាំដុះ កសិករនិងម្ចាស់កសិដ្ឋានប្រើប្រាស់ឧបករណ៍ចាប់សញ្ញាឆ្លាតវៃ ដើម្បីប្រមូលទិន្នន័យទាក់ទងនឹងកម្រិតសីតុណ្ហភាព, កម្រិតសំណើម និងព័ត៌មានជាក់លាក់ពីការលូតលាស់របស់រុក្ខជាតិ ដែលជួយឱ្យកសិករ និងម្ចាស់កសិដ្ឋានអាចមើលថែដំណាំឱ្យមានគុណភាពល្អ។
ទន្ទឹមនេះ ឧបករណ៍ចាប់សញ្ញាឆ្លាតវៃក៏ត្រូវបានប្រើប្រាស់ ដើម្បីផ្ដល់ទិន្នន័យក្នុងពេលវេលាជាក់ស្ដែងពីដំណើរការផលិត, គ្រប់គ្រងសារពើភណ្ឌ, ពិនិត្យមើលពីគុណភាពអាហារ និងភេសជ្ជៈជាដើម។ លើសពីនេះទៀត បច្ចេកវិទ្យានេះអាចដាក់នៅតាមរថយន្ត ដើម្បីធានាថាការដឹកជញ្ជូនដំណើរការដោយរលូន និងអាចតាមដានសីតុណ្ហភាពក្នុងរថយន្ត ដើម្បីរក្សាគុណភាពអាហារ និង ភេសជ្ជៈក្នុងអំឡុងពេលដឹកជញ្ជូន។
៤. បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត មានតួនាទីជួយឱ្យម្ចាស់អាជីវកម្ម និងសហគ្រិននៅក្នុងវិស័យផ្សេងៗ ជាពិសេសឧស្សាហកម្ម អាហារ និងភេសជ្ជៈ ដែលបច្ចេកវិទ្យានេះជួយឱ្យពួកគេប្រើប្រាស់ទិន្នន័យមានប្រសិទ្ធភាព ដើម្បីដឹងពីតម្រូវការ និងអាកប្បកិរិយារបស់អ្នកប្រើប្រាស់ ដែលអាចជួយដល់ដំណើរការផលិតផងដែរ។ បញ្ញាសិប្បនិម្មិតអាចព្យាករណ៍ពីនិន្នាការនៃការលក់ ដែលផ្ដល់ភាព ងាយស្រួលក្នុងការបញ្ជាទិញ និងស្តុក ទុកវត្ថុធាតុដើម ដើម្បីបញ្ចៀសការលំបាកក្នុងការរក្សាទុក។
៥. បច្ចេកវិទ្យា Blockchain

បច្ចេកវិទ្យា Blockchain បង្កើតជាប្រព័ន្ធមួយដែលប្រមូលព័ត៌មានអំពីប្រភពដើមនៃផលិតផល ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ស្កេនលេខសម្គាល់ផលិតផល ជាមួយនឹងស្មាតហ្វូនរបស់ពួកគេ ដើម្បីមើលពីដំណើរការចាប់ពីដើមដល់ចប់។ ជាពិសេសព័ត៌មានទាក់ទងទៅនឹងការផលិត វត្ថុធាតុដើមដែលប្រើប្រាស់ក្នុងការផលិត និងវិធីសាស្ត្រផលិត ជាដើម ដើម្បីប្រាកដថាដំណើរការផលិតពុំមានផលប៉ះពាល់ដល់សុខភាពនិងបរិស្ថាន៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ