Connect with us

ព័ត៌មានជាតិ

សម្ដេច ស ខេង គោរពអរគុណ សម្ដេចតេជោ ហ៊ុន សែន ដែលឯកភាព គាំទ្រ ផ្ដល់ធនធាន ក្នុងការកសាងអគារទីស្ដីការក្រសួងមហាផ្ទៃ

បានផុស

នៅ

សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ថ្លែង​គោរព​អរគុណយ៉ាង​ជ្រាលជ្រៅ​ចំពោះ សម្ដេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល នៃ​កម្ពុជា ដែល​ផ្ដល់​ការ​ឯកភាព គាំទ្រ ក៏ដូចជា​ផ្ដល់​ធនធាន ក្នុង​ការ​កសាង​អគារ​ទីស្ដីការ​ក្រសួងមហាផ្ទៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ថ្លែង​គោរព​អរគុណ​ប្រមុខ​រាជរដ្ឋាភិបាល​នេះ ខណៈ​ដែល សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ស្ថាបត្យករ វិស្វករ កម្មករ កម្មការិនី សាងសង់​អគារ​ទីស្ដីការ​ក្រសួងមហាផ្ទៃ កាលពី​ព្រឹក​ថ្ងៃ​ទី ១៨ ខែ​សីហា ឆ្នាំ ២០២៣ នេះ។

សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ក្នុង​នាម​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ក៏ដូចជា​មន្ត្រីរាជការ​គ្រប់​ផ្នែក គ្រប់​ថ្នាក់ ទាំង​មន្ត្រី​រដ្ឋបាល​ស៊ីវិល ក្រុម​កងកម្លាំង​នគរបាល​ជាតិ មន្ត្រី​ពន្ធនាគារ បាន​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ «សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល ដែល​ផ្ដល់​ការ​ឯកភាព គាំទ្រ ក៏ដូចជា​ផ្ដល់​ធនធាន ក្នុង​ការ​កសាង​អគារ​ទីស្ដីការ​ក្រសួងមហាផ្ទៃ»។

សម្ដេច​ក្រឡាហោម ស ខេង មាន​ប្រសាសន៍​ថា រូប​សម្ដេច​ផ្ទាល់ ក៏​ដូច​ថ្នាក់ដឹកនាំ​ក្រសួង និង​មន្ត្រី​ពាក់ព័ន្ធ បាន​ខិតខំ​ចាត់ចែង​អនុវត្ត​ការ​សម្រេច​ចិត្ត​ប្រកបដោយ​ការ​ទទួល​ខុសត្រូវ ដោយ​ជ្រើសរើស ក្រុមហ៊ុន​ដៃគូ ដើម្បី​សាងសង់ ដូច​បាន​បញ្ជាក់​នៅ​ក្នុង​របាយការណ៍​តំណាង​ក្រុមហ៊ុន​ហើយ​ថា ជា​មោទនភាព​មួយ ដ្បិត​កន្លងមក​ខ្មែរ​តែង​គិត​ថា​មានតែ​បរទេស​ទេ​ដែល​អាច​សាងសង់​អគារ​ខ្ពស់​នេះ​បាន។

នា​ឱកាស​នោះ សម្ដេច ស ខេង បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​អស់ពីដួងចិត្ត ចំពោះ​ក្រុមហ៊ុន​ទាំងពីរ ទាំង​ក្រុមហ៊ុន​សាងសង់ និង​ក្រុមហ៊ុន​ត្រួតពិនិត្យ ដែល​ធ្វើការ​ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ តាំងពី​ការ​ចាប់ផ្ដើម រហូត​មក​ទល់​ពេលនេះ គឺ ក្រុមហ៊ុន​បាន​សហការ​គ្នា សាមគ្គីភាព ឯកភាព ធ្វើការ​ជាមួយគ្នា​យ៉ាង​ល្អ។

ជាមួយ​គ្នា​នេះ សម្ដេច​ក្រឡាហោម ក៏បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ដោយ​ស្មោះ​អស់​ពី​ដួង​ចិត្ត​ផង​ដែរ ចំពោះ​អ្នក​ជំនាញ កម្មករ កម្មការិនី ទាំងអស់ ដែល​បាន​ចូលរួម​ក្នុង​ការ​កសាង​សំណង់​នេះ ជាពិសេស​ចូលរួម​អនុវត្ត​វិន័យ​ការងារ ធ្វើ​គ្មាន​ករណី​គ្រោះថ្នាក់​ណាមួយ​កើតឡើង។

សម្ដេច​ក្រឡាហោម បន្ថែម​ថា លទ្ធផល​នេះ ដោយសារ​កត្តា​ពីរ​យ៉ាង គឺ កត្តា​ក្រុមហ៊ុន​ដែល​មាន​មធ្យោបាយ មាន​បទបញ្ញត្តិ បទបញ្ជាផ្ទៃក្នុង​ច្បាស់លាស់ ដើម្បី​ធានា​សុវត្ថិភាព និង​ទី​ពីរ គឺ​ការ​ចូលរួម​របស់​កម្មករ កម្មការិនី។

ជា​ចុង​ក្រោយ សម្ដេច ស ខេង បាន​ថ្លែងអំណរគុណ​ដល់​ក្រសួង​ស្ថាប័ន​មាន​ការ​ពាក់ព័ន្ធ ដែល​បាន​គាំទ្រ​គម្រោង​សាងសង់​អគារ​នេះ តាំងពី​ដើម​រហូត​បញ្ចប់​គម្រោង​ផង​ដែរ៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣២ នាទីutes មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៤៩ នាទីutes មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម១ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

Sokha Hotels

ព័ត៌មានពេញនិយម