ព័ត៌មានជាតិ
អ្នកនាំពាក្យ៖ ការផ្សាយថា រដ្ឋាភិបាលកាត់ខេត្តបួនជាប់បឹងទន្លេសាបឱ្យក្រុមហ៊ុនចិនវិនិយោគក្នុងតម្លៃ ១២ពាន់លានដុល្លារ ជាព័ត៌មានក្លែងក្លាយ
ក្រោយពីមានផ្ទុះព័ត៌មានផ្សព្វផ្សាយថា ខេត្តចំនួនបួនជាប់បឹងទន្លេសាប រួមមាន ខេត្តបាត់ដំបង ពោធិ៍សាត់ សៀមរាប និងខេត្តកំពង់ធំ មានផ្ទៃដីសរុប ៧៥ម៉ឺនហិចតា ត្រូវបានរដ្ឋាភិបាល កាត់ឱ្យក្រុមហ៊ុនចិន ឈ្មោះ Danong Agricultural Development Group វិនិយោគក្នុងតម្លៃ ១២ពាន់លានដុល្លារនោះ អ្នកនាំពាក្យក្រសួងកសិកម្ម បានចេញមកអះអាងថា ជារឿងមិនពិតនោះទេ។

កញ្ញា អឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅរសៀលថ្ងៃទី ១៨ សីហា ថា ទាក់ទិននឹងគម្រោងវិនិយោគរបស់ក្រុមហ៊ុនខាងលើនេះ មិនទាន់មានការអនុញ្ញាតណាមួយពីសំណាក់ក្រសួងកសិកម្ម ជាពិសេសរាជរដ្ឋាភិបាល ពីក្រុមហ៊ុនអំពីការស្នើវិនិយោគវិស័យកសិកម្មនៅកម្ពុជា នៅឡើយទេ។
អ្នកនាំពាក្យក្រសួងកសិកម្ម បានឱ្យដឹងដូច្នេះថា«ជំនួបណាមួយរវាងក្រុមហ៊ុននេះ និងស្ថាបនផ្សេងៗ គឺជារឿងរបស់គាត់ ប៉ុន្តែជាផ្លូវការមិនមានការអនុញ្ញាតឱ្យក្រុមហ៊ុននេះ ធ្វើការវិនិយោគនៅកម្ពុជា នៅឡើយទេ ហើយព័ត៌មានណាមួយដែលផ្ទុយពីការបញ្ជាក់របស់ក្រសួង គឺជាព័ត៌មានក្លែងក្លាយ»។

ជាមួយគ្នានេះ ក្រសួងកសិកម្ម បានអំពាវនាវសូមឱ្យសាធារណជនប្រុងប្រយ័ត្នកុំជឿព័ត៌មាន ឬដំណឹងណាមួយ ដែលមិនបានចេញជាផ្លូវការពីសំណាក់ក្រសួង។
សូមបញ្ជាក់ថា ក្រោយមានការផ្សព្វផ្សាយព័ត៌មាននេះ ដោយហ្វេសប៊ុកឈ្មោះ Sarath Sun ក្នុងខ្លឹមសារដូច្នេះថា«ខេត្តចំនួន4ជាប់បឹងទន្លេសាប រួមមាន បាត់ដំបង ពោធិ៍សាត់ សៀមរាប និងខេត្តកំពង់ធំ ដែលមានផ្ទៃទំហំ 75 ម៉ឺនហិកតា ត្រូវរដ្ឋាភិបាលកាត់ឱ្យក្រុមហ៊ុនចិន ឈ្មោះ Danong Agricultural Development Group វិនិយោគក្នុងតំលៃ 12ពាន់លានដុល្លារ» រដ្ឋមន្រ្តីក្រសួងកសិកម្មលោក ឌិត ទីណា ក៏បានឆ្លើយតបតាមរយៈខមិនភ្លាមៗ ដូច្នេះដែរថា «ជាព័ត៌មានក្លែងក្លាយ»៕
អត្ថបទ៖ ផល ធារិត!



-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង