Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តកោះកុង កំពុងពិនិត្យកំណត់ដែនគ្រប់គ្រងជលផលឲ្យច្បាស់លាស់

បានផុស

នៅ

រដ្ឋបាល​ខេត្ត​កោះកុង មន្ត្រី​ជំនាញ និង​អង្គការ​ដៃគូ​អភិវឌ្ឍន៍ បាន​កំពុង​ពិភាក្សា​គ្នា​ដើម្បី​កំណត់​ដែន​គ្រប់គ្រង​ជលផល​ឲ្យ​ច្បាស់លាស់ ធានា​ឲ្យ​ការ​ធ្វើ​នេសាទ​ប្រកបដោយ​និរន្តរភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​កិច្ចប្រជុំ​លើក​ទី ២ របស់​ក្រុមការងារ​បច្ចេកទេស​សម្រាប់​តំបន់​គ្រប់គ្រង​ជលផល​សមុទ្រ ក្នុង​ខេត្ត​កោះកុង លោកស្រី អ៊ី នារីនេត អភិបាលរង​ខេត្ត បាន​លើក​ឡើង​ថា នេះ​ជា​កិច្ចប្រជុំ​ពិភាក្សា​លើក​ទី ២ ហើយ ជាមួយ​ក្រុម​ការងារ​បច្ចេកទេស​សម្រាប់​តំបន់​គ្រប់គ្រង​ជលផល​សមុទ្រ​ក្នុង​ខេត្ត។

លោកស្រី​អភិបាលរង​ខេត្ត អះអាង​នៅ​ថ្ងៃ​ទី ១៨ ខែ​សីហា ឆ្នាំ ២០២៣ ថា នេះ​ជា​យន្តការ​មួយ​ប្រកប​ដោយ​ប្រសិទ្ធភាព ក្នុង​ការ​ជជែក​ពិភាក្សា​រួមគ្នា រវាង​គ្រប់​ភាគី​ពាក់ព័ន្ធ ដើម្បី​ស្វែងយល់​ឲ្យ​កាន់តែ​ស៊ី​ជម្រៅ​បន្ថែម​ទៀត ពាក់ព័ន្ធ​នឹង​តំបន់​គ្រប់គ្រង​ជលផល​សមុទ្រ​ក្នុង​ខេត្ត​កោះកុង។

តំបន់​គ្រប់គ្រង​ជលផល​សមុទ្រ មិនមែន​កំណត់​ឡើង​ដើម្បី​ហាម​ប្រជាពលរដ្ឋ​ធ្វើ​នេសាទ​នោះ​ទេ ប៉ុន្តែ​ជា​តំបន់​ដែល​មាន​ផែនការ​គ្រប់គ្រង​ច្បាស់លាស់ មាន​ការ​យាមល្បាត ហើយ​មាន​ការ​បែង​ចែក​ជា​កន្លែង​នេសាទ​បាន កន្លែង​ការពារ កន្លែង​អភិរក្ស​ត្រូវ​ហាមឃាត់​ដាច់ខាត​..​ជាដើម។

ជាក់ស្ដែង​ដែន​ជម្រក​សុវត្ថិភាព​ត្រី​កា​ម៉ុង នៅ​ពាម​ក្រសោប កំពុង​ត្រូវ​បាន​យកចិត្តទុកដាក់​ទប់ស្កាត់ និង​ការពារ​យ៉ាង​ខ្លាំង ក្រៅពី​តំបន់​គ្រប់គ្រង​ជលផល​សមុទ្រ​ប្រជុំ​កោះ​ស្តេច ស្រុក​គិរីសាគរ និង​ការ​គ្រប់គ្រង​អណ្ដើក​ហ្លួង ឬ អណ្ដើក​សរសៃ និង​ក្រពើ​ក្នុង​ប្រព័ន្ធ​ព្រែក​ស្រែអំបិល ដោយ​ការងារ​ជំនាញ​បច្ចេកទេស និង​ការទទួលខុសត្រូវ​ខ្ពស់។

កន្លងទៅ លោក ហ៊ិន ឡា នាយរង​ខណ្ឌ​ជលផល​ខេត្ត​កោះកុង ធ្លាប់​បាន​ឲ្យ​ដឹង​ថា ប្រជា​នេសាទ​ដែន​សមុទ្រ​ខេត្ត​កោះកុង ភាគច្រើន​បាន​យល់ដឹង​ច្រើន​តាមរយៈ​ការ​មិន​ចូល​នេសាទ​ក្នុង​តំបន់​ការពារ​សុវត្ថិភាព​ត្រី​កា​ម៉ុង ពាម​ក្រសោប អំឡុង​រដូវ​ហាមឃាត់ ខណៈ​ក្រុម​មន្ត្រី​ជំនាញ​បង្កើន​ល្បាត​ការពារ​ជាប្រចាំ។

លោក ហ៊ិន ឡា ក៏​ចាត់ទុកថា សកម្មភាព​ចូល​នេសាទ​ត្រី​កា​ម៉ុង​ក្នុង​ដែន​ជម្រក​សុវត្ថិភាព ពាម​ក្រសោប ត្រូវ​បាន​កាត់បន្ថយ​ច្រើន​គួរ​ឲ្យ​កត់សម្គាល់ បន្ទាប់ពី​មន្ត្រី​ជំនាញ​បាន​ចុះ​ផ្សព្វផ្សាយ​អប់រំ និង​ព្រមាន​ពី​វិធានការ​ច្បាប់ ករណី​ជន​ណា​មិន​ចូលរួម​អនុវត្ត ដើម្បី​ធានា​និរន្តរភាព​ធនធាន​ជលផល​មួយ​នេះ​ទៅ​អនាគត។

ទន្ទឹម​នោះ ទោះបីជា​មាន​ការ​គាំទ្រ​ពី​ប្រជា​នេសាទ​ក្នុង​ដែន​ជម្រក​សុវត្ថិភាព​ត្រី​កា​ម៉ុង ពាម​ក្រសោប យ៉ាងណាក្ដី ក៏​តែង​មាន​ទូក​នេសាទ​ពី​មជ្ឈដ្ឋាន​ខាងក្រៅ​មួយ​ចំនួន​លួច​ចូល​នេសាទ​ខុសច្បាប់​ផង​ដែរ ប៉ុន្តែ​វា​មិន​លក្ខណៈ​អាជីវកម្ម​ធំដុំ​អ្វី​ឡើយ។

គ្រប់​តំបន់​គ្រប់គ្រង​ជលផល​សមុទ្រ បង្កើត​ឡើង​គឺ​ដើម្បី​ធានា​ឲ្យ​ការ​ធ្វើ​នេសាទ​ប្រកបដោយ​និរន្តរភាព ការ​អភិរក្ស​ប្រកបដោយ​ប្រសិទ្ធភាព និង​ការ​លើក​កម្ពស់​វិស័យ​ទេសចរណ៍​ធម្មជាតិ ដែល​ជា​ប្រភព​ចំណូល និង​ការ​លើក​កម្ពស់​ជីវភាព​របស់​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១២ នាទី មុន

ធនាគារជាតិឱ្យស្ថានប័នផ្ដល់ប្រាក់កម្ចី ប្រគល់ ឯក​សារបញ្ចាំ ជូនអតិថជនវិញយ៉ាងយូរ ៧ ថ្ងៃ ក្រោយបង់ផ្ដាច់

ជីវិតកម្សាន្ដ៣២ នាទី មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

ព័ត៌មានអន្ដរជាតិ៥៨ នាទី មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយទសវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

ជីវិតកម្សាន្ដ១ ម៉ោង មុន

សមាគមសិល្បករខ្មែរ ទទួលបានការបណ្តុះបណ្តាលពីឥទ្ធិពលដ៏អាក្រក់ នៃការប្រើប្រាស់គ្រឿងញៀន

កីឡា១ ម៉ោង មុន

ធឿន ធារ៉ា អាច​នឹងប៉ះ ឈឿង ល្វៃ ក្នុង​ព្រឹត្តិការណ៍​យុទ្ធគុន​ចម្រុះ​បុរាណ​ខ្មែរ​

Sokha Hotels

ព័ត៌មានពេញនិយម