Connect with us

ព័ត៌មានជាតិ

មន្រ្តីអភិវឌ្ឍន៍សហគ្រាសថៃ សិក្សាពីឱកាសវិនិយោគ​នៅខេត្តព្រះសីហនុ

បានផុស

នៅ

លោក Audstti Sroithong នាយកផ្នែកអភិវឌ្ឍន៍សហគ្រាសថៃ បានលើកឡើងថា ខេត្តព្រះសីហនុ មានការអភិវឌ្ឍរីកចម្រើន មានរបៀបរៀបរយគួរឱ្យកោតសរសើរ។ លោកលើកឡើងបែបនេះ នៅក្នុងជំនួប​ជាមួយអភិបាលរងខេត្តព្រះសីហនុ កាលពីថ្ងៃទី ១៩ សីហា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោក Audstti Sroithong គោលបំណងនៃ​ការដឹកនាំគណៈប្រតិភូមកកាន់ខេត្តព្រះសីហនុនាពេលនេះ គឺការផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការរវាងសភាពាណិជ្ជកម្មថៃ ជាមួយរដ្ឋបាលខេត្ត និងសភាពាណិជ្ជកម្ម​ខេត្តព្រះសីហនុ ក្នុងការចាប់យកឱកាសវិនិយោគ។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានស្វាគមន៍ គណៈប្រតិភូថៃ ដែលមានបំណងបណ្តាក់​ទុនវិនិ​យោគនៅក្នុងខេត្ត ជាការសបញ្ជាក់ពីទំនុកចិត្តចំពោះស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនៅកម្ពុជា ជាពិសេសមានទំនុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលខេត្តព្រះសីហនុ។

លោកអភិបាលរងបានបញ្ជាក់ថា រដ្ឋបាលខេត្តព្រះសីហនុមានទិសដៅជំរុញការធ្វើពិពិធកម្មវិនិយោគនៅក្នុងខេត្ត។ ការជ្រើសរើសខេត្តព្រះសីហនុ ជាគោលដៅនៃការវិនិយោគពិតជាត្រឹមត្រូវ និងសមស្រប ដោយខេត្តព្រះ​សីហនុ​ជាខេត្តជាប់មាត់សមុទ្រ មានឆ្នេរសមុទ្រ មានកោះដ៏ស្រស់ស្អាត មានធនធានធម្មជាតិក្រោមសមុទ្រ មានហេដ្ឋារចនា​សម្ព័ន្ធសម្បូរបែប រាប់ទាំងកំពង់ផែទឹកជ្រៅ អាកាសយានដ្ឋានអន្តរជាតិ ផ្លូវដែក ផ្លូវល្បឿនលឿន តភ្ជាប់ទៅកាន់​រាជធានីភ្នំពេញ ដែលបាននឹងកំពុងនាំភ្ញៀវមកកាន់ខេត្តព្រះសីហនុកាន់តែច្រើន ជាមួយគ្នានឹងការជួយ​លើកកម្ពស់​សេដ្ឋកិច្ចខេត្ត។

លោកបានបន្ថែមទៀតថា ក្នុងរយៈពេល៣ខែចុងក្រោយនេះ មានការកើនឡើងនូវតម្រូវការ បន្ទប់ស្នាក់នៅយ៉ាងខ្លាំង ពោលគឺសណ្ឋាគារប្រណីតមួយចំនួនមានភ្ញៀវកក់ពេញ ជាពិសេសនាថ្ងៃចុងសប្តាហ៍ ដែលនេះជានិន្នាការងើប​ឡើងវិញនៃលំហូរទេសចរណ៍ជាតិ និងអន្តរជាតិ។

ភាគីទាំងពីរ ក៏បានបង្ហាញអំពីបំណងក្នុងការរៀបចំព្រឹត្តិការណ៍អន្តរជាតិមួយចំនួនដូចជា ពិពរណ៍ពាណិជ្ជកម្មកម្ពុជា-ថៃ និងការរត់ម៉ារ៉ាតុងនៅខេត្តព្រះសីហនុជាដើមផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍៣៤ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ១០ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១០ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម