ព័ត៌មានជាតិ
ស្វែងយល់ពីរចនាសម្ព័ន្ធការងារ នៅក្រសួងរ៉ែនិងថាមពល
ក្រសួងរ៉ែនិងថាមពល បំពេញមុខងារជាសេនាធិការឱ្យរាជរដ្ឋាភិបាលដែលមានបេសកកម្មដឹកនាំ គ្រប់គ្រងនិងអភិវឌ្ឍវិស័យរ៉ែនិងថាមពល រួមទាំងវិស័យប្រេងកាត បរមាណូស៊ីវិលរួមទាំងវិទ្យុសកម្ម និងអគ្គិសនី។

ក្រសួងរ៉ែនិងថាមពល មានរចនាសម្ព័ន្ធដូចខាងក្រោម៖
ក- អង្គភាពថ្នាក់ជាតិ
– ខុទ្ទកាល័យរដ្ឋមន្ត្រី
– អគ្គនាយកដ្ឋានកិច្ចការទូទៅ
– អគ្គនាយកដ្ឋានធនធានរ៉
– អគ្គនាយកដ្ឋានថាមពល
– អគ្គនាយកដ្ឋានប្រេងកាត
– អគ្គាធិការដ្ឋាន
– នាយកដ្ឋានសវនកម្មផ្ទៃក្នុង។
ខ- អង្គភាពថ្នាក់ក្រោមជាតិ
-មានមន្ទីររ៉ែនិងថាមពលរាជធានីខេត្ត។
អគ្គនាយកដ្ឋាននីមួយៗដឹកនាំដោយអគ្គនាយកមួយរូបនិងអមដោយអគ្គនាយករងមួយចំនួន។ អគ្គាធិការដ្ឋានដឹកនាំដោយអគ្គាធិការមួយរូបមានឋានៈស្មើអគ្គនាយក អមដោយអគ្គាធិការរងមួយចំនួនដែលមានឋានៈស្មើអគ្គនាយករង និងអធិការឋានៈស្មើប្រធាននាយកដ្ឋាន។
ដោយឡែកនាយកដ្ឋាននីមួយៗ ដឹកនាំដោយប្រធានមួយរូបនិងអមដោយអនុប្រធានមួយចំនួន។ មន្ទីររ៉ែនិងថាមពលរាជធានីខេត្ត ដឹកនាំដោយប្រធានមួយរូបអមដោយអនុប្រធានមួយចំនួនអនុលោមតាមបទប្បញ្ញត្តិដែលមានជាធរមាន។

លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល
បន្តនេះ សូមស្វែងយល់ពីរចនាសម្ព័ន្ធនិងភារកិច្ចអង្គភាពក្រោមចំណុះក្រសួងរ៉ែនិងថាមពល៖
ខុទ្ទកាល័យរដ្ឋមន្ត្រី
ខុទ្ទកាល័យរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មទាំងឡាយ ដែលកំណត់តាមបទប្បញ្ញត្តិនៃអនុក្រឹត្យលេខ១១ អនក្រ.បក ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ខុទ្ទកាល័យនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងរដ្ឋលេខាធិការជាប្រធានស្ថាប័ន និងអនុក្រឹត្យលេខ២០ អនក្រ.បក ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៦ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងនិងរដ្ឋលេខាធិការដ្ឋាន។
អគ្គនាយកដ្ឋានកិច្ចការទូទៅ
អគ្គនាយកដ្ឋានកិច្ចការទូទៅ បំពេញមុខងារជាសេនាធិការឱ្យក្រសួងរ៉ែនិងថាមពល។ អគ្គនាយកដ្ឋានកិច្ចការទូទៅ ទទួលបន្ទុកសម្របសម្រួលការងាររបស់មន្ទីររ៉ែ និងថាមពលរាជធានី ខេត្តដែលជាតំណាងក្រសួងរ៉ែ និងថាមពលនៅថ្នាក់ក្រោមជាតិ។
អគ្គនាយកដ្ឋានកិច្ចការទូទៅ មាននាយកដ្ឋានក្រោមឱវាទចំនួន ៦ (ប្រាំមួយ) ដូចខាងក្រោម៖
– នាយកដ្ឋានរដ្ឋបាលនិងព័ត៌មានវិទ្យា
– នាយកដ្ឋានបុគ្គលិក
– នាយកដ្ឋានគណនេយ្យនិងហិរញ្ញវត្ថុ
– នាយកដ្ឋានផែនការ
– នាយកដ្ឋាននីតិកម្ម
– នាយកដ្ឋានសហប្រតិបត្តិការ និងកិច្ចការអាស៊ាន។
អគ្គនាយកដ្ឋានធនធានរ៉ែ
អគ្គនាយកដ្ឋានធនធានរ៉ែ បំពេញមុខងារជាសេនាធិការឱ្យក្រសួងរ៉ែនិងថាមពល លើបេសកកម្មគ្រប់គ្រង ការអភិវឌ្ឍនិងការធ្វើអាជីវកម្មធនធានរ៉ែ និងជំរុញការប្រើប្រាស់ធនធានរ៉ែ ព័ត៌មានភូគព្ភសាស្ត្រនិងធនធានរ៉ ដើម្បីចូលរួមចំណែកក្នុងកិច្ចអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
អគ្គនាយកដ្ឋានធនធានរ៉ែ មានអង្គភាពក្រោមឱវាទចំនួន ៦ (ប្រាំមួយ) ដូចខាងក្រោម៖
– នាយកដ្ឋានភូគព្ភសាស្ត្រ-រ៉ែ
– នាយកដ្ឋានផែនការសេដ្ឋកិច្ចធនធានរ៉ែ
– នាយកដ្ឋានឧស្សាហកម្មអាជីវកម្មធនធានរ៉ែ
– នាយកដ្ឋានអាជីវកម្មរ៉ែខ្សាច់សំណង់
– នាយកដ្ឋានអាជីវកម្មរ៉ែថ្មសំណង់
– នាយកដ្ឋានត្រួតពិនិត្យប្រតិបត្តិការធនធានរ៉ែ។

អគ្គនាយកដ្ឋានថាមពល
អគ្គនាយកដ្ឋានថាមពល បំពេញមុខងារជាសេនាធិការឱ្យក្រសួងរ៉ែនិងថាមពល លើបេសកកម្មគ្រប់គ្រង វិស័យថាមពល ផ្នែកបរមាណូស៊ីវិលរួមទាំងវិទ្យុសកម្ម និងអគ្គិសនី។
អគ្គនាយកដ្ឋានថាមពល មាននាយកដ្ឋានក្រោមឱវាទចំនួន ៦ (ប្រាំមួយ) ដូចខាងក្រោម៖
-នាយកដ្ឋានអភិវឌ្ឍថាមពល
-នាយកដ្ឋានវារីអគ្គិសនី
-នាយកដ្ឋានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបរមាណូ
– នាយកដ្ឋានថាមពលកំដៅនិងចំហេះ
– នាយកដ្ឋានថាមពលកកើតឡើងវិញ និងថាមពលផ្សេងទៀត
-នាយកដ្ឋានបច្ចេកទេស និងគោលនយោបាយអាជីវកម្មថាមពល។
អគ្គនាយកដ្ឋានប្រេងកាត
អគ្គនាយកដ្ឋានប្រេងកាត បំពេញមុខងារជាសេនាធិការឱ្យក្រសួងរ៉ែនិងថាមពល ដោយមានភារកិច្ច អនុវត្តគោលនយោបាយបម្រើឱ្យវិស័យប្រេងកាត និងគ្រប់គ្រងការងារប្រេងកាតផ្នែកអាប់ស្ត្រីមនិងផ្នែកដោនស្ទីម ដែលរួមមានបុរេសនា ការស្វែងរុករក ការអភិវឌ្ឍនិងផលិតកម្មប្រេងកាត ការធ្វើប្រព្រឹត្តិកម្មប្រេងកាតនិងគីមី ប្រេងកាត ការដឹកជញ្ជូននិងចែកចាយសន្និធិ ការនាំចេញ-នាំចូល និងការធ្វើពាណិជ្ជកម្មប្រេងកាត និងផលិតផលប្រេងកាត។
អគ្គនាយកដ្ឋានប្រេងកាត មាននាយកដ្ឋានក្រោមឱវាទចំនួន ៥ (ប្រាំ) ដូចតទៅ៖
-នាយកដ្ឋានសិក្សាស្រាវជ្រាវប្រេងកាត
-នាយកដ្ឋានជំរុញនិងអភិវឌ្ឍធនធានប្រេងកាត
-នាយកដ្ឋានគ្រប់គ្រងគម្រោងសម្បទានប្រេងកាត
-នាយកដ្ឋានកិច្ចការប្រេងកាតអន្តរជាតិ
– នាយកដ្ឋានបច្ចេកវិទ្យាប្រេងកាត គាំទ្រកិច្ចប្រតិបត្តិការ និងសន្តិសុខថាមពល។
អគ្គាធិការដ្ឋាន
អគ្គាធិការដ្ឋាន បំពេញមុខងារជាសេនាធិការឱ្យក្រសួងរ៉ែនិងថាមពលលើការងារអគ្គាធិការកិច្ច ដោយ មានភារកិច្ចធ្វើអធិការកិច្ចជាប្រចាំទៅលើការគ្រប់គ្រងអង្គភាពក្រោមឱវាទក្រសួងរ៉ែនិងថាមពលនិងធ្វើរបាយការណ៍ជូនរដ្ឋមន្ត្រី អំពីការប្រព្រឹត្តទៅរបស់អង្គភាពដែលបានធ្វើអធិការកិច្ចហើយ និងអំពីមធ្យោបាយកែលម្អការប្រព្រឹត្តទៅរបស់អង្គភាពទាំងនោះ។
នាយកដ្ឋានសវនកម្មផ្ទៃក្នុង
នាយកដ្ឋានសវនកម្មផ្ទៃក្នុង បំពេញមុខងារជាសេនាធិការឱ្យក្រសួងរ៉ែនិងថាមពលលើការងារសវនកម្ម ផ្ទៃក្នុងដោយមានភារកិច្ចដូចខាងក្រោម៖
-អនុវត្តមុខងារសវនកម្មផ្ទៃក្នុងលើការពង្រឹងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងរបស់ក្រសួង
-វាយតម្លៃអំពីប្រសិទ្ធភាពនៃការអនុវត្តប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងរបស់អង្គភាពក្រោមឱវាទក្រសួងសំដៅពង្រឹងអភិបាលកិច្ចល្អ
– ធ្វើរបាយការណ៍ត្រង់ទៅប្រធានស្ថាប័ន ដោយផ្ញើច្បាប់ចម្លងទៅអាជ្ញាធរសវនកម្មជាតិ និងសម្រប សម្រួលការងារជាមួយសមត្ថកិច្ចត្រួតពិនិត្យនានា។
អង្គភាពថ្នាក់ក្រោមជាតិនៃក្រសួងរ៉ែនិងថាមពល
ក្រសួងរ៉ែនិងថាមពលមានអង្គភាពថ្នាក់ក្រោមជាតិ ដែលជាមន្ទីររ៉ែនិងថាមពលរាជធានី ខេត្ត ដើម្បីបំពេញមុខងារពាក់ព័ន្ធនឹងវិស័យរបស់ក្រសួងរ៉ែនិងថាមពលនៅថ្នាក់ក្រោមជាតិ។
អង្គភាពត្រួតពិនិត្យហិរញ្ញវត្ថុ
អង្គភាពត្រួតពិនិត្យហិរញ្ញវត្ថុបង្កើតឡើង ដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុតាមលក្ខខណ្ឌនៃបទបញ្ជាកំណត់ក្នុងអនុក្រឹត្យលេខ៨១ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យហិរញ្ញវត្ថុលើការចំណាយថវិការដ្ឋនៅតាមក្រសួង ខេត្ត-ក្រុង-ក្រុងស្វយ័ត-រាជធានីភ្នំពេញ និងអង្គការសាធារណៈរដ្ឋបាល៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៨ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២៣ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៨ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ