Connect with us

ព័ត៌មានជាតិ

កម្ពុជា ត្រៀមសហការជាមួយស៊ីមបាវ៉េ ដើម្បីជំរុញវិស័យកសិកម្ម​ឲ្យរីកចម្រើនទាំងអស់គ្នា

បានផុស

នៅ

លោក ឌិត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​មាន​ប្រសាសន៍​ថា កម្ពុជា​ត្រៀមខ្លួន​សហការ​ជាមួយ​ភាគី​ស៊ីម​បា​វ៉េ ជំរុញ​វិស័យ​កសិកម្ម​នេះ​ឲ្យ​រីកចម្រើន​ទាំងអស់​គ្នា ដើម្បី​សន្តិសុខ និង​សុវត្ថិភាព​ស្បៀងអាហារ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុងជំនួប​សម្តែង​ការគួរសម​ជាមួយ​លោកស្រី Constance Chemwayi ឯកអគ្គរដ្ឋទូត​តែងតាំង​ថ្មី នៃ​សាធារណរដ្ឋ​ស៊ីម​បា​វ៉េ នៅ​ទីស្ដីការ​ក្រសួង លោក ឌិត ទីណា បាន​សម្ដែង​ការ​ស្វាគមន៍​ចំពោះ​កិច្ច​សហប្រតិបត្តិការ​កន្លង​មករ​វាង​ប្រទេស​កម្ពុជា និង​ប្រទេស​ស៊ីម​បា​វ៉េ ព្រមទាំង​បាន​ចែករំលែក​ពីបទ​ពិសោធ​របស់​កម្ពុជា ដែល​បាន​អភិវឌ្ឍន៍​ខ្លួន​ពី​ប្រទេស​ខ្វះ​ស្បៀង រហូត​ក្លាយខ្លួនជា​ប្រទេស​ដែល​មិន​ត្រឹមតែ​អាច​ធានា​សន្តិសុខ​ស្បៀង​របស់ខ្លួន​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​អាច​នាំចេញ​ផលិតផល​កសិកម្ម​របស់​ខ្លួន​ទៅ​ក្រៅប្រទេស​ទៀតផង ពិសេស​ស្រូវ​អង្ករ តាមរយៈ​ការធ្វើ​ទំនើបកម្ម ការប្រើប្រាស់​ពូជ​ស្រូវ​សុទ្ធ ម៉ាស៊ីន​ទំនើប និង​បច្ចេកទេស​កសិកម្ម​ដែល​កាត់បន្ថយ​ថ្លៃដើម។

លោក​រដ្ឋមន្ត្រី បាន​បន្តទៀតថា ទន្ទឹមនឹងនេះ កម្ពុជា​ក៏​នៅតែ​ស្វែងរក​ធាតុ​ចូល​កសិកម្ម​ឥតឈប់ឈរ ហើយ​ស្វាគមន៍​អ្នកស្រាវជ្រាវ​ទាំងឡាយណា​ដែល​មានបំណង​រួមចំណែក​អភិវឌ្ឍ​វិស័យ​កសិកម្ម ស្របតាម​គោលនយោបាយ​ជាតិ​របស់​រាជរដ្ឋាភិបាល​កម្ពុជា។

បើតាម​លោក​រដ្ឋមន្ត្រី កម្ពុជា កំពុង​បោះជំហាន​ទៅរក​ការផលិត​ផលិតផល​កសិកម្ម ដោយ​ផ្តោតលើ​គុណភាព និង​ស្តង់ដារ ដែលមាន​តម្លៃបន្ថែម​ខ្ពស់។

តាមរយៈ​លក្ខខណ្ឌ និង​ស្ថានភាព​ផលិតកម្ម​ប្រហាក់ប្រហែលគ្នា​ក្នុង​វិស័យ​កសិកម្ម​របស់​កម្ពុជា និង​ស៊ីម​បា​វ៉េ លោក​រដ្ឋមន្ត្រី បញ្ជាក់​ពី​ការត្រៀមខ្លួន​សហការ​ជាមួយ​ភាគី​ស៊ីម​បា​វ៉េ ដើម្បី​ជំរុញ​វិស័យ​កសិកម្ម​នេះ​ឲ្យ​រីកចម្រើន​ទាំងអស់គ្នា ដើម្បី​សន្តិសុខ និង​សុវត្ថិភាព​ស្បៀងអាហារ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ៣ នាទីutes មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

សន្តិសុខសង្គម៣ នាទីutes មុន

មន្ត្រីជំនាញ ឃាត់រថយន្ត ១ គ្រឿង ដឹកស៊ុតមាន់ ៩ ម៉ឺន ៦ ពាន់គ្រាប់ ខុសច្បាប់មកពីវៀតណាម

ព័ត៌មានជាតិ៧ នាទីutes មុន

ព្រលានយន្តហោះសៀមរាប ត្រៀមធ្វើសមយុទ្ធទ្រង់ទ្រាយធំ ដើម្បីឆ្លើយតបទាន់ពេល ប្រសិនមានគ្រោះថ្នាក់ឡើង

ចំណីផ្លូវ
សន្តិសុខសង្គម១១ នាទីutes មុន

នគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យទី៣ ចុះណែនាំ និង​ហាមដាច់ខាតការលក់ដូររំលោភចំណីផ្លូវ

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

ម៉ាឡេស៊ី​​ចេញ​មុខ​បរិហារ​ ត្រាំ ​លើ​ដំណោះស្រាយ​​តំបន់​ហ្គាហ្សា ​ថា​​​ជា​ការ​បោសសម្អាត​ពូជសាសន៍

Sokha Hotels

ព័ត៌មានពេញនិយម