Connect with us

ព័ត៌មានជាតិ

កម្លាំងចម្រុះបង្ក្រាបបទល្មើសនេសាទនៅស្រុកកំពង់ស្វាយ

បានផុស

នៅ

កម្លាំងប្រចាំបញ្ជារទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបឈរជើងនៅចំណុចឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២៣ បានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទ នៅចំណុចកន្លុកបាយក្អែក ប៉ាលហាល និងពកស្នោរ ក្នុងភូមិសាស្ត្រ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងបតិបត្តិការនេះដែរ លោកវរសេនីយ៍ឯក សោម សុភាវុធ បញ្ជាក់ថា កម្លាំងចុះបង្រ្កាបជាក់ស្តែង និងបានរុះរើបំផ្លាញ​ចោលវត្ថុតាងនៅនឹងកន្លែង រួមមានរបាំងសាច់អួន ក្រឡាញឹកប្រវែង ២,៤០០ ម៉ែត្រ ឡុកចំនួន១២គ្រឿង លប/លូចំនួន១៨មាត់ បង្គោលចំនួន១២០០ដើម ចាក់លែងត្រីស្រស់ចម្រុះចំនួន៣០គីឡូក្រាម។

ក្រៅពីការចុះបង្រ្កាបកម្លាំងចម្រុះបានធ្វើការផ្សព្វផ្សាយដល់ប្រជានេសាទ អំពីច្បាប់ក្នុងរដូវបិទនេសាទ ដែលត្រូវការជាចាំបាច់នូវការចូលរួមពីបងប្អូននៅមូលដ្ឋានជាពិសេសអ្នកនេសាទគ្រប់រូបដែលត្រូវចូលរួមអនុវត្តន៍ និងការពារពូជត្រីទាំងអស់គ្នា៕

អត្ថបទ៖ ឈាង មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៩ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៩ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ១០ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម