ព័ត៌មានជាតិ
ក្រសួងប្រកាសដាក់ឲ្យអនុវត្តចលនាប្រឡងប្រណាំង “បដិសណ្ឋារកិច្ចល្អ” ក្នុងវិស័យទេសចរណ៍ ឆ្នាំ ២០២៣-២០២៤
ក្រសួងទេសចរណ៍ បានប្រកាសដាក់ឲ្យអនុវត្តចលនាប្រឡងប្រណាំង“បដិសណ្ឋារកិច្ចល្អ” ក្នុងវិស័យទេសចរណ៍ ឆ្នាំ ២០២៣-២០២៤ សំដៅជំរុញ និងលើកទឹកចិត្តដល់ប្រតិបត្តិករទេសចរណ៍ ឲ្យខិតខំប្រឹងប្រែងអភិវឌ្ឍន៍សម្បទាទេសចរណ៍របស់ខ្លួនប្រកបដោយស្តង់ដារត្រឹមត្រូវ។

ទន្ទឹមនឹងនេះ ដើម្បីចូលរួមអភិរក្សវប្បធម៌ ប្រពៃណីរបស់ជនជាតិខ្មែរ លើកកម្ពស់ធនធានមនុស្សដែលមានជំនាញ គុណភាព ប្រសិទ្ធភាពខ្ពស់ សំដៅទាក់ទាញទេសចរ ក៏ដូចជាពន្យារការស្នាក់នៅរបស់ទេសចរ និងចូលរួមបង្កើនដល់ការលើកកម្ពស់ កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញ និងផ្ដល់ភាពកក់ក្ដៅដល់ភ្ញៀវទេសចរ និងប្រកបដោយផាសុកភាពសម្រាប់ការស្នាក់នៅរបស់ភ្ញៀវទេសចរ សក្ដិសមនឹងការប្រសិទ្ធិនាម ៖ «កម្ពុជា» ព្រះរាជាណាចក្រអច្ឆរិយៈ ផ្ដល់ភាពកក់ក្ដៅ។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍កាលពីថ្ងៃទី ១៩ សីហានេះ បានឲ្យដឹងថា ដំណើរការ នៃការប្រឡងប្រណាំង “បដិសណ្ឋារកិច្ចល្អ” ក្នុងវិស័យទេសចរណ៍ ធ្វើឡើងជារៀងរាល់ឆ្នាំ ដោយចែកចេញជា ០៣ (បី) ដំណាក់កាល ក្នុងនោះ ៖ ដំណាក់កាលទី១ ចាប់ពីថ្ងៃជូនដំណឹងដល់ខែកញ្ញា ឆ្នាំ ២០២៣ មូលដ្ឋានអាជីវកម្មទេសចរណ៍ត្រូវដាក់ពាក្យសុំចូលរួមប្រឡងប្រណាំងតាមរយៈគេហទំព័រ www.cambodiabesthospitality.org (អាចចូលបានតាមការស្កេន QR-Code) ដោយភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធចាំបាច់នានា។ មូលដ្ឋានអាជីវកម្មទេសចរណ៍ក៏អាចធ្វើការចុះឈ្មោះចូលរួមប្រឡងប្រណាំងដោយគ្រាន់តែបំពេញពាក្យសុំចូលរួមប្រឡងប្រណាំង និងផ្ញើមក អ៊ីម៉ែល [email protected]។ ដំណាក់កាលទី២ ចាប់ពីខែវិច្ឆិកា ឆ្នាំ ២០២៣ ដល់ខែមករា ឆ្នាំ ២០២៤ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងប្រជាពលរដ្ឋអាចចូលរួមការវាយតម្លៃ (Vote) ដោយផ្ទាល់ ឬ តាមប្រព័ន្ធវាយតម្លៃអនឡាញ (www.cambodiabesthospitality.org) ឬ អាចចូលវាយតម្លៃដោយគ្រាន់តែស្កេន QR-Code របស់សេវាណាមួយ និងធ្វើការវាយតម្លៃ និងដំណាក់កាលទី៣ នៅខែមីនា ឆ្នាំ ២០២៤ ក្រសួងទេសចរណ៍ នឹងរៀបចំរបាយការណ៍ចុងក្រោយ និងឈានទៅប្រកាសលទ្ធផលជ័យលាភី “បដិសណ្ឋារកិច្ចល្អក្នុងវិស័យទេសចរណ៍”៕
អត្ថបទ ៖ សំអឿន



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ