ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជំរុញឲ្យក្រុមការងារ បន្តប្រឹងប្រែងបម្រើសេវាសាធារណៈជូនពលរដ្ឋឲ្យលឿននិងល្អ
ប្រមុខដឹកនាំក្រសួងសង្គមកិច្ច និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះពង្រឹងមូលដ្ឋានស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាចស្រុកកំចាយមារ ខេត្តព្រៃវែង បានថ្លែងនូវការជំរុញឲ្យក្រុមការងារគ្រប់ថ្នាក់មូលដ្ឋានទាំងអស់ បន្តប្រឹងប្រែងបម្រើសេវាសាធារណៈប្រចាំថ្ងៃជូនពលរដ្ឋកាន់តែលឿនកាន់តែល្អហើយ ប្រកបដោយគុណធម៌និងគុណភាពខ្ពស់។

នេះការលើកឡើងរបស់លោក វង សូត ខណៈពេលដឹកនាំក្រុមការងារចុះពិនិត្យមើលការសាងសង់ទីចាត់ការ និងរបង នៅវិទ្យាល័យជាច និងមណ្ឌលសុខភាពដែលកំពុងលេចរូបរាងជាបណ្តើរៗនោះនាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ស្ថិតនៅឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង ក្រោយបញ្ចប់ពិធីសំណេះសំណាលជាមួយគ្រួសារក្រីក្រទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល និងសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធិផលនានា នៅស្រុកកំចាយមាររួចមក ។



លោករដ្ឋមន្ត្រីវង សូត បានថ្លែងថា ជាការពិតណាស់ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដឹកនាំប្រទេសមានសុខសន្តិភាព និងបានដាក់ចេញនូវវិធានការជាច្រើន ក្នុងន័យពង្រឹង និងធ្វើឲ្យប្រសើរឡើងនូវ ភូមិ ឃុំ មានសុវត្ថិភាព ក៏ដូចជា គោលនយោបាយគាំពារសង្គមផ្សេងៗ ដើម្បីធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្រីក្រនិងជនងាយរងគ្រោះឲ្យកាន់តែប្រសើរឡើង ជាពិសេស ការដាក់ឲ្យអនុវត្តនូវការផ្តល់សាច់ប្រាក់ជូនដល់ប្រជាពលរដ្ឋ ក្រ១ និង ក្រ២ ខណៈមេរោគកូវីដ១៩ បាននឹងកំពុងរាតត្បាតនៅលើពិភពលោកដោយមានអ្នកឆ្លងរាប់រយលាននាក់និងស្លាប់ជាងមួយលាននាក់ទៅហើយនោះ។ ចំណែកសំណង់អាគារនេះ គឺជាមណ្ឌលសុខភាពដែលកសាងឡើង ដើម្បីបម្រើសេវាសុខភាពជូនពលរដ្ឋនិងកាសម្រាកព្យាបាលជំងឺផ្សេងៗ៕
អត្ថបទ៖ វិមាន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ