Connect with us

ព័ត៌មានជាតិ

កម្ពុជា នាំចេញទៅទីផ្សារប្រទេសអាសិប​សម្រេចបានជាង ៤.៥លានដុល្លារ កើនឡើង ២១%

បានផុស

នៅ

ក្នុងរយៈពេល ៧ខែ ក្នុងឆ្នាំ២០២៣នេះ ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារប្រទេសជាសមាជិកអាសិប សម្រេចបាន ៤.៥៩០លានដុល្លារអាមេរិក កើនឡើង ២១% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ នេះបើតាមរដ្ឋមន្រ្តីក្រសួង​ពាណិជ្ជកម្ម បញ្ជាក់នៅក្នុងពិធីសម្ពោធ នៃការបោះពុម្ពផ្សាយសៀវភៅស្តីពី «អាសិប៖ ផ្នែកទី១ ភូមិសាស្ត្រនយោបាយ ភូមិសាស្ត្រសេដ្ឋកិច្ច និងការវិភាគផ្នែកច្បាប់» កាលពីររសៀលថ្ងៃទី ១៩ សីហា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្ពុជា​ ​ទទួលបាន​ប្រយោជន៍​ដ៏ច្រើន​ពី​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (​អាសិប-RCEP) ដែល​បាន​ចូល​ជាធរ​មាននៅ​ថ្ងៃ​​ទី​ ១ ខែមករា ឆ្នាំ​ ២០២២​។

កិច្ចព្រមព្រៀងនេះ បានក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងការជួយដល់ដំណើរការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាប័ន្ន។ អាសិប ក៏ដើរតួនាទីជាកាតាលីករមួយផងដែរ ក្នុងការចូលរួមចំណែកជំរុញ​កំណើនសេដ្ឋកិច្ច លើកកម្ពស់សុខមាលភាព និងជីវភាពរបស់ប្រជាជននៅក្នុងតំបន់ ព្រមទាំងជួយស្តារសង្គម​-សេដ្ឋកិច្ចតំបន់ឡើងវិញ បន្ទាប់ពីវិបត្តិនៃជំងឺកូវីដ-១៩ បានបញ្ចប់។

តាមរយៈកិច្ចព្រមព្រៀងអាសិបនេះ គិតជាកំណើនប្រចាំឆ្នាំ រំពឹងថា ការនាំចេញរបស់ម្ពុជានឹងកើនឡើងចំនួន ៧,៣% វិនិយោគចំនួន ២៣,៤%, និងផលិតផលក្នុងស្រុកសរុប (ផសស) កើនចំនួនប្រមាណ ២% លើ ផសស ដែលមាន​បច្ចុប្បន្ន។

បន្ថែមលើនេះ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានលើកឡើងថា អាសិប ត្រូវបានគេរំពឹងថា នឹងដើរតួយ៉ាងសំខាន់ក្នុងការធ្វើសមាហរណកម្មអាស៊ានទៅក្នុងសេដ្ឋកិច្ចពិភពលោក, ជំរុញកំណើន​សេដ្ឋកិច្ចប្រកប​ដោយចីរភាព បរិយាប័ន្ន និងភាពធន់, ទប់ទល់នឹងទំនោរនៃការប្រឆាំងសកលភាវូបនីយកម្ម និងការការពារនិយម ហើយក៏ជាប្លុកពាណិជ្ជកម្មដ៏ធំបំផុតក្នុងពិភពលោកនាពេលបច្ចុប្បន្ន ដែលមានដប់ប្រាំប្រទេស​ជាមួយនឹងផលិតផល​ក្នុងស្រុកសរុបចំនួន ២៦,២ ទ្រីលានដុល្លារអាមេរិក។ លោកបន្តថា អាសិប តំណាងឱ្យ ៣០% នៃផលិតផលក្នុងស្រុក​សរុបរបស់ពិភពលោក, ២៨% នៃពាណិជ្ជកម្មពិភពលោក និង ៣២,៥% នៃការវិនិយោគសកល។

ដោយឡែក ការបោះពុម្ពផ្សាយសៀវភៅដែលមានចំណងជើងថា «អាសិប៖ ផ្នែកទី១ ភូមិសាស្ត្រនយោបាយ ភូមិសាស្ត្រ​សេដ្ឋកិច្ច និងការវិភាគផ្នែកច្បាប់» នឹងបម្រើដល់វិស័យឯកជនក្នុងការទាញយក​អត្ថប្រយោជន៍ពីកិច្ចព្រម​ព្រៀងដ៏ធំនេះ ហើយក៏អាចឱ្យវិស័យឯកជនទទួលបានប្រភពនៃកំណើនថ្មី ដើម្បីបង្កើតភាពរុងរឿងកាន់តែច្រើនសម្រាប់​ប្រទេស។ នេះជាការគូសបញ្ជាក់របស់រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ក្រសួងការងារ
ព័ត៌មានជាតិ៣ នាទីutes មុន

ថ្នាក់ដឹកនាំក្រសួងការងារ សម្តែងការកោតសរ​សើរ​​ស្មារតីតស៊ូរបស់នាយទាហានកងពល​តូចអន្តរាគមន៍លេខ៧​ ដែលបានការពារបូរណភាពទឹកដីកម្ពុជា

សេដ្ឋកិច្ច៦ នាទីutes មុន

ស្ពានខ្ពស់ជាងគេតម្លៃ $២៥ លាន ចាក់បេតុងតភ្ជាប់នៅថ្ងៃនេះ អ្នកដំណើរអាចឈប់ថតរូបនៅចំកណ្ដាលស្ពាន

ជីវិតកម្សាន្ដ៨ នាទីutes មុន

​​ផ្ទុះរឿង​អាស្រូវ​ផ្លូវច្បាប់ផ្ទួនៗ បវរកញ្ញាវៀតណាម Thuy Tien ប្រឈមដកហូត​​មកុដ​ដ៏​អាម៉ាស់

ជា ដេវីណា
ជីវិតកម្សាន្ដ៩ នាទីutes មុន

អតីតលំដាប់រងទី១ MQC 2023 ជា ដេវីណា ប្រកាសវិលមកដណ្ដើមមកុដ MUC 2025

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

វៀតណាមគ្រោងទិញទំនិញអាមេរិកបន្ថែម និងសុំពន្យារពេលពន្ធ ៤៥ ថ្ងៃ ​

លោក ជួន ណារិន្ទ
សន្តិសុខសង្គម៦ ម៉ោង មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានជាតិ៣ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

លោក ត្រាំ ឲ្យ EU ចាយ​លុយ​៣៥០​ពាន់​លាន​ដុល្លារ​ទិញ​ថាមពល​ពី​អាមេរិក ដើម្បី​បន្ធូរបន្ថយ​ពន្ធ

សេចក្ដីជូនដំណឹង២២ ម៉ោង មុន

សេចក្តីជូនដំណឹង ស្តីពី ការងារសាងសង់ផ្លូវភូមិប្រភេទបេតុងអាម៉េ

Sokha Hotels

ព័ត៌មានពេញនិយម