Connect with us

ព័ត៌មានជាតិ

ក្រសួងសុខាភិបាល សម្រេចបិទ មន្ទីរពេទ្យ ប៊ីធនកម្ពុជា ក្រោយព្យាបាលស្ត្រីចិនម្នាក់ស្លាប់

បានផុស

នៅ

ក្រសួងសុខាភិបាល បានសម្រេចបិទ មន្ទីរពេទ្យ ប៊ីធនកម្ពុជា មានទីតាំងស្ថិតនៅផ្ទះលេខ៥០៦ មហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងសុខាភិបាល បញ្ជាក់ថា ការសម្រេចបិទ​​ដោយមូលហេតុ មន្ទីរពេទ្យនេះមិនបានគោរពលក្ខខណ្ឌបច្ចេកទេសមិនគោរពកិច្ចសន្យាធានាអះអាងពេលស្នើសុំបើកមន្ទីរពេទ្យ និងមិនអនុវត្តច្បាប់ស្តីពី ការគ្រប់គ្រងលើការប្រកបវិជ្ជាជីវៈឯកជនក្នុងវិស័យវេជ្ជសាស្ត្រ អមវេជ្ជសាស្ត្រ និងជំនួយវេជ្ជសាស្ត្រ និងអនុក្រឹត្យលេខ៩៤អនក្រ.បក ស្តីពី បែបបទ និងល័ក្ខខ័ណ្ឌនការអនុញ្ញាតឱ្យជនបរទេសជាអ្នកវេជ្ជសាស្ត្រ អមវេជ្ជសាស្ត្រ និងជំនួយវេជ្ជសាស្ត្រប្រកបវិជ្ជាជីវៈឯកជនក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងប្រកាសលេខ០៣៤ អបស.មីព របស់ក្រសួងសុខាភិបាល ដោយមន្ទីរពេទ្យនេះបានអនុញ្ញាតខុសច្បាប់ឱ្យគ្រូពេទ្យជាជនបរទេស គ្មានអាជ្ញាប័ណ្ណគណៈគ្រូពេទ្យកម្ពុជា ជាអ្នកព្យាបាលអ្នកជំងឺម្នាក់ជាជនបរទេសបណ្តាលឱ្យស្លាប់ នៅក្នុងមន្ទីរពេទ្យ ប៊ីធនកម្ពុជា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣។

គួររំលឹកថា កាល​ពី​វេលា​ម៉ោង ២រសៀល​ ថ្ងៃ​ទី១៨ ​ខែសីហា​ ឆ្នាំ២០២៣ ស្ត្រី​ម្នាក់​ជា​ជន​ជាតិ​ចិន​ បន្ទាប់ពី​មិន​ស្រួលខ្លួន​ហូបបាយ​មិន បាន​​ធ្វើ​ដំណើ​រ​ទៅ​មន្ទីរពេទ្យ ប៊ីធន កម្ពុជា ដើ​ម្បី​ពិនិត្យ​សុខភាព​ ខណៈ​លោកគ្រូ​ពេទ្យ​ក៏បាន​ដាក់​សា​រ៉ុ​ម​បាន​ចំនួន​ ២​កំ​ផ្លោក ស្រាប់តែ​ស្ត្រីរូបនោះស្លាប់​ភ្លាមៗ​នៅ​ក្នុង​មន្ទីរពេទ្យ​នោះ​តែម្ដង​។ ភ្លាមៗ​នោះ​ក៏មានការ​រាយការណ៍​ទៅដល់ សមត្ថកិច្ច​មូលដ្ឋាន ​ចុះ​ដល់​កន្លែងកើតហេតុ​ដើម្បី​ឱ្យ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ពិនិត្យ​កោសល្យវិច័យ៕

ព័ត៌មានពិស្ដារ៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៣ ម៉ោង មុន

ម្ចាស់​ប្រេន​សម្រស់ធារ៉ា ត្រូវ​សមត្ថកិច្ច​ឃុំខ្លួន ពាក់ព័ន្ធ​ការ​កែច្នៃ​គ្រឿង​សំអាង​គ្មាន​ច្បាប់​អនុញ្ញាត

ព័ត៌មានជាតិ១៧ ម៉ោង មុន

សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុប​ឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ពូទីន៖ តាម​សំណើ​លោក ត្រាំ រុស្ស៊ី​នឹង​ទុក​ជីវិត​ទាហាន​អ៊ុយក្រែន​នៅ Kursk បើ​​ពួកគេចុះ​ចាញ់

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ដ្រូនអ៊ុយក្រែន វាយប្រហារខ្នាតធំលើក្រុងមូស្គូ ជាលើកទី២ ក្នុងពេលត្រឹម៣ថ្ងៃ

ព័ត៌មានជាតិ២ ម៉ោង មុន

អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល

Sokha Hotels

ព័ត៌មានពេញនិយម