Connect with us

ព័ត៌មានជាតិ

មហាវិថីសំរោង ជាមុខមាត់ថ្មី សរសៃឈាមដ៏សំខាន់ នៅភាគខាងជើង រាជធានីភ្នំពេញ

បានផុស

នៅ

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា មហាវិថី សំរោងនេះ នឹងក្លាយជាមុខមាត់ថ្មី ក៏ដូចជាសរសៃឈាមដ៏សំខាន់ នៅភាគខាងជើងរាជធានីភ្នំពេញ ដោយតភ្ជាប់ពីផ្លូវជាតិលេខ៥ ឆ្ពោះទៅកាន់ ផ្លូវក្រវាត់ក្រុងទី៣ កាត់តាមបុរីភូមិសំរោង ដែលបានជួយសម្រួលដល់ចរាចរណ៍មួយផ្នែកធំ នៅតំបន់ស្ពានព្រែកព្នៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការថ្លែងខាងលើធ្វើឡើងក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តំណាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅក្នុងពិធីសម្ពោធ មហាវិថីសំរោង នៅភូមិសំរោង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ នៅព្រឹកថ្ងៃទី២១ ខែសីហានេះ។

លោក ឃួង ស្រេង មានប្រសាសន៍បន្តថា មហាវិថីនេះ មានប្រវែង ៥,២គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៥ មកកាន់ផ្លូវ១៣០ ត្រង់ផ្លូវទំនប់កប់ស្រូវដែលជាផ្លូវក្រវាត់ក្រុងទី៣ នឹងជួយសម្រួលដល់ការធ្វើដំណើរសម្រាប់ប្រជាជននៅតំបន់ព្រែកព្នៅទៅកាន់គ្រប់បណ្តាខេត្តទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា ពិសេសភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ។

លោក ឃួង ស្រេង មានប្រសាសន៍ថា វិស័យឯកជនបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការស្ថាបនាផ្លូវនេះឡើង ដើម្បីប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់បានយូរអង្វែង ហើយផ្លូវនេះក៏ជាសសៃឈាមដ៏សំខាន់ដែលធ្វើឱ្យជីវភាពប្រជាពលរដ្ឋនៅភាគខាងជើងរាជធានីភ្នំពេញមានភាពប្រសើរ។

លោកមានប្រសាសន៍បន្តថា ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាំឱ្យប្រទេសជាតិមានសន្តិភាពពេញផ្ទៃប្រទេស ដែលធ្វើឱ្យអ្នកវិនិយោគទុន និងប្រជាពលរដ្ឋមានភាពរីករាយ និងការជឿទុកចិត្ត។ នេះជាកិច្ចសហប្រតិបត្តិការមួយយ៉ាងល្អរវាងវិស័យឯកជន និងរដ្ឋក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឱ្យកាន់តែរីកចម្រើនឡើង។

គួរបញ្ជាក់ថា មហាវិថី សំរោង បានចាប់ផ្តើមសាងសង់ឡើងកាលពី ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ និងបានបញ្ចប់ការដ្ឋាន នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ ប្រវែងសរុប ៥២០០ម៉ែត្រ ទទឹងផ្លូវ ៣០ម៉ែត្រ ជាប្រភេទផ្លូវបេតុងអាមេ ៣ស្រទាប់ កម្រាស់សរុប ៨,២តឹក ដែលមាន គន្លងឡានម៉ូតូ ៩ម៉ែត្រ សួនកណ្ដាល ២ម៉ែត្រ ផ្លូវថ្មើរជើង ៥ម៉ែត្រ។

ប្រព័ន្ឋលូ២ សម្រាប់រំដោះទឹកភ្លៀង និងទឹកកខ្វក់ ប្រវែង ២០៤១២ ម៉ែត្រ មុខកាត់លូរំដោះទឹកភ្លៀងទំហំ ១ម៉ែត្រ មុខកាត់លូរំដោះទឹកកខ្វក់ទំហំ ១ម៉ែត្រ មានបង្គោលភ្លើងប្រភេទសូឡា អមជុំវិញផ្លូវចំនួន ៣៧៧ដើម និងដាំដើមឈើ អមសងខាងផ្លូវ និងនៅក្នុងសួនកណ្តាលផ្លូវ ចំនួន ១៣៦៤ដើម៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

អាជ្ញាធរ ចុះពិនិត្យការតុបតែងរៀបចំខ្លោងទ្វារសម្រាប់ពិធីសង្ក្រាន្ត ខេត្តកណ្ដាល អបអរសាទរបុណ្យចូលឆ្នាំថ្មី

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

សន្តិសុខសង្គម១១ នាទីutes មុន

បុរសម្នាក់ ប្រើអំហិង្សាលើប្រពន្ធ ត្រូវបានឃាត់ខ្លួនទៅកាន់នគរបាលបរកែវ ដើម្បីផ្តន្ទាទោសតាមច្បាប់

កីឡា១៨ នាទីutes មុន

ឈ្នះ​មេដាយ​មាស​ពាន RTNK កញ្ញា លឿង ម៉ាលីនិច ចង់​ឃើញ​ក្រុម​ហ៊ុនឯកជន​ចូល​រួម​ឧបត្ថម្ភ​កីឡា​វាយសី​កាន់​តែ​ច្រើន

ជីវិតកម្សាន្ដ១៨ នាទីutes មុន

ការប្រគំតន្ត្រីរបស់ G-Dragon ក្លាយទៅជាគំនរសំរាមដ៏អាក្រក់មិនធ្លាប់មាន

Sokha Hotels

ព័ត៌មានពេញនិយម