ព័ត៌មានជាតិ
ទូតអាមេរិក និងអង្គទូតជាច្រើនទៀតបានចូលរួមក្នុងកិច្ចប្រជុំដំបូងរដ្ឋសភា នីតិកាលទី៧
នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣នេះ រដ្ឋសភា នីតិកាលទី៧ បានបើកសម័យប្រជុំដំបូងរបស់ខ្លួន ក្រោមព្រះរាជអធិបតីភាពរបស់ព្រះករុណា ព្រះមហាក្សត្រនៃកម្ពុជា។ សម័យប្រជុំដំបូងនេះ ក៏មានវត្តមានឯកអគ្គរដ្ឋទូតអាមេរិក និងបណ្ដាអង្គទូតជាច្រើនទៀតប្រចាំនៅកម្ពុជា ចូលរួមជាភ្ញៀវកិត្តិយស។

ក្នុងពិធីដ៏មហោឡារឹក និងជាប្រវត្តិសាស្រ្ដ នៅព្រឹកមិញនេះ សង្កេតឃើញថា អង្គទូតនៃប្រទេសមហាអំណាចធំៗ ដែលបានចូលរួមជាភ្ញៀវកិត្តិយសក្នុងសម័យប្រជុំដំបូងរដ្ឋសភានេះ រួមមាន ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក Patrick Murphy លោក Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេស លោក Stefan Messerer ឯកអគ្គរដ្ឋ ទូតអាល្លឺម៉ង់ លោក Anatoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី និងឯកអគ្គរដ្ឋទូតចិន លោក វ៉ាង វិនធាង។

ជាមួយគ្នានេះ អង្គទូតបរទេសប្រចាំនៅកម្ពុជាជាច្រើនទៀត ក៏បានចូលរួមនៅក្នុងសម័យប្រជុំដំបូងរដ្ឋសភាផងដែរ ដូចជា លោក UENO Atsushi ឯកអគ្គរាជទូតជប៉ុន លោកស្រី Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌា លោកស្រី Ulku Kocaefe ឯកអគ្គរដ្ឋទូតតួកគី លោក Park Jung Wook ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង ព្រមទាំងបណ្ដាឯកអគ្គរដ្ឋទូត/រាជទូតនៃប្រទេសអាស៊ាន និងប្រទេសជាមិត្តមួយចំនួនទៀត។

សម្រាប់សម័យប្រជុំលើកដំបូងនៃរដ្ឋសភានៅព្រឹកនេះ ក្រោយព្រះមហាក្សត្រនៃកម្ពុជា ថ្លែងព្រះរាជសុន្ទរកថាបើកនីតិកាលថ្មីរបស់រដ្ឋសភារួចមក សម្ដេច ហេង សំរិន ក្នុងនាមជាព្រឹទ្ធសមាជិករដ្ឋសភា បន្តដឹកនាំសម័យប្រជុំលើកទី១ នីតិកាលទី៧ ដើម្បីសម្រេចអំពីសុពលភាពនៃអាណត្តិរបស់សមាជិកនីមួយៗ និងអនុម័តបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា នីតិកាលទី៧។
ដោយឡែក នៅព្រឹកថ្ងៃទី ២២ ខែសីហា រដ្ឋសភា នឹងបន្តសម័យប្រជុំរបស់ខ្លួន ដើម្បីបោះឆ្នោតជ្រើសរើសក្បាលម៉ាសុីនរដ្ឋសភា និងបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តដល់សមាសភាពរាជរដ្ឋាភិបាលថ្មី៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ