Connect with us

ព័ត៌មានជាតិ

កូនខ្មែរមួយរូប កែច្នៃមើមឈូកជាផលិតផលសម្រេច​៤មុខ គ្រោងលក់ហ្វេ្រនឆាយ

បានផុស

នៅ

លោក ឡុង គន្ធា គឺជាកូនអ្នកខេត្តពោធិ៍សាត់ បានកែច្នៃមើមឈូកចេញជាផលិតផលសម្រេចចំនួន ៤មុខ រួមមាន ម្សៅមើម​ឈូក មើមឈូកក្រឡុក មើមឈូកក្រៀម និងមើមឈូកបំពង និងគ្រោងលក់ហ្វ្រេនឆាយផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះផលិតផលសម្រេចនេះ កើតចេញពីមើមឈូកដែលលោក ឡុង គន្ធា បានដាំដោយខ្លួនឯង លើផ្ទៃដីជាង ២ហិចតា នៅខេត្តព្រៃវែង។ លោកមានបច្ចេកទេស និងចំណេះដឹងដាំដុះនេះ ពីប្រទេសជប៉ុន នៅពេលដែលោកធ្វើការនៅទីនោះ។

ម្ចាស់កសិដ្ឋានមើមឈូក ខេ ធី លោក គន្ធា បានឱ្យកម្ពុជាថ្មីដឹងថា ការកែច្នៃម្សៅមើមឈូកជាមធ្យមក្នុងមួយខែ អាចចែកចាយចន្លោះ​ពី ៥០ គីឡូ ទៅ ៦០ គីឡូ ក្នុងនោះ សម្រាប់តម្លៃបោះដុំពី ៤ម៉ឺន ទៅ ​៤ម៉ឺន៥ពាន់រៀលរៀល ក្នុងមួយគីឡូ។ លោកបញ្ជាក់ថា បរិមាណផ្គត់ផ្គង់នៅមានកម្រិតទាបនៅឡើយ ដោយក្នុងមួយថ្ងៃបានត្រឹម ១ គីឡូ ទៅ ២ គីឡួ ប៉ុណ្ណោះ ខណៈពុំសូវមានអ្នកស្គាល់ ឬដឹងច្រើននៅឡើយ អំពីកសិដ្ឋានរបស់លោក។

លោក គន្ធា បានលើកឡើងថា« ខ្ញុំកំពុងសិក្សាបន្ថែម ទៅលើការការវិចខ្ចប់ ឱ្យស្របតាមផលិតផល ដែលមានលក្ខណៈ​ស្ដង់ដារបច្ចេកទេស (QR Code និង Logo) និងគុណភាពអនាម័យ ដើម្បីចែកចាយនៅក្នុងទីផ្សារ ក៏ជាត្រៀមលក់​ហ្រ្វេនឆាយ (franchise) បន្តសម្រាប់អ្នកចង់បង្កើតចំណូលលើអាជីវកម្មមួយប្រភេទមួយនេះផងដែរ»។

បើតាមលោក ឡុង គន្ធា បានបញ្ជាក់ថា ផលិតផលកែច្នៃចេញពីកសិដ្ឋានលោក មានការគាំទ្រពីអភិបាលខេត្តព្រៃវែង ខណៈដែលលោកបានចូលរួមកិច្ចពិភាក្សាស្តីពីភូមិមួយផលិតផលមួយ កាលពីពេលថ្មីៗនេះ។ ជាមួយគ្នានេះ អ្នកចូលរួម​ក៏បានសម្តែងការគាំទ្រ និងកោតសរសើរចំពោះការច្នៃមើមឈូកបំពង ទៅជាប្រភេទមុខម្ហូប ដែលមានរសជាតិឆ្ងាញ់ប្លែក ផងដែរ។

លោក គន្ធា បានចំណូលពីអាជីវកម្មដាំដុះមើមឈូកជប៉ុន និងកែច្នៃចេញជាផលិតផលផ្សេងៗ តាមរយៈកសិដ្ឋានរបស់​លោក​ប្រមាណ ៣ម៉ឺន ទៅ ៤ម៉ឺនដុល្លារ ក្នុងមួយហិចតា។ អាជីពនេះ បានធ្វើឱ្យគ្រួសារលោកមានកម្រិត​ជីវភាព​ល្អប្រ​សើរ បើធៀបនឹងកាលដែលលោកនៅធ្វើជាពលករចំណាកស្រុក។

ម្ចាស់កសិដ្ឋានរូបនេះ រំពឹងថា រយៈពេលដ៏ខ្លីខាងមុខ លោកនឹងពង្រីកកែច្នៃផលិតផលផ្សេងៗ ចេញពីមើមឈូក​បន្ថែមទៀត។ លោកក៏បានស្នើដល់ប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់ទំាងអស់ ជួយគាំទ្រផលិតផល ដែលបង្កើតបាន​ដោយស្នាដៃកូនខ្មែរ ទាំងនៅក្នុងស្រុក និងនាំចេញទៅវត្ថុធាតុដើមម្សៅមើមឈូកទៅក្រៅប្រទេស៕

អត្ថបទ ៖ ផល ធារិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ នាទីutes មុន

អគ្គមេបញ្ជាការកងទ័ពឱ្យកងកម្លាំងនៅព្រំដែនកម្ពុជា-ឡាវ ទប់ស្កាត់ការជួញដូរគ្រឿងញៀន និងជួញដូរមនុស្ស

សេចក្ដីជូនដំណឹង៤ នាទីutes មុន

អ្នកបង្កើតមាតិកាក្នុងស្រុកចាប់ផ្តើមបង្កើតការបង្ហោះអំពីលំហអាកាសដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ

សេដ្ឋកិច្ច៦ នាទីutes មុន

ក្រុមហ៊ុនចិនចង់នាំចេញកសិផលសក្ដា​នុពលកម្ពុជា

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

ត្រាំ គំរាមដាក់ពន្ធ ៥០%លើចិនបន្ថែមទៀត ខណៈផ្សារភាគហ៊ុនសកលបន្តធ្លាក់ចុះ

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

UN ផ្តល់ជំនួយ៩៣លានដុល្លារដល់​មីយ៉ាន់ម៉ា​ដែល​រង​គ្រោះ​ដោយសាររញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម