Connect with us

ព័ត៌មានជាតិ

វិមានឯករាជ្យថ្មី​កណ្តាល​ក្រុងបាត់ដំបង ក្លាយ​ជាឋានសួគ៌​ស្រូប​ទាញកំណើនភ្ញៀវទេសចរ​

បានផុស

នៅ

សមិទ្ធិផលថ្មីចុងក្រោយជាប្រវត្តិសាស្ត្រមួយនៅលើទឹកដីខេត្តបាត់ដំបងគឺ វិមានឯករាជ្យ ត្រូវបានមតិមហាជនព្រមទាំងប្រជាពលរដ្ឋទូទៅក្នុងខេត្តបាត់ដំបងបានលើកឡើងថា ជាឋានសួគ៌​ស្រូប​ទាញកំណើនភ្ញៀវទេសចរ​មក​កម្សាន្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងបែបនេះ ខណ:ប៉ុន្មានថ្ងៃមកនេះមានមនុស្សម្នាបានសម្រុកមកលេងកម្សាន្តនៅ​វិមានឯករាជ្យ​ក្នុង​ខេត្ត​បាត់ដំបងដែល​​បានសាងសង់រួចរាល់ និងបានសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួមហាផ្ទៃ។

អ្នកស្រី សួន ចាន់ថា និងសាច់ញាតិដែល​មកពីស្រុកបាណន់​​​បាន​មក​លេង​កម្សាន្ត​លើកឡើងថា អ្នកស្រីរីករាយ​ដែលបាន​ឃើញទិដ្ឋភាពការ​ប្រែប្រួល​រីកចម្រើន​នៅលើទឹកដីខេត្តបាត់ដំបងជា​ទឹកដី​កំណើតក្នុងដំណាក់ចុងក្រោយ​នេះ។

ស្រ្តី​រូប​នេះ​ប្រៀបធៀបសួន​​វិមានឯករាជ្យថ្មី​ដែល​បានលេចរូបរាង​កណ្តាល​ក្រុង​បាត់ដំបង ដូចទៅ​នឹង​​សួន​មុខវាំង​នៅ​រាជធានី​ភ្នំពេញ​ដែល​ជាទីទាក់ទាញ​ភ្ញៀវទេសចរ​មក​កម្សាន្ត​។

មន្ត្រីនៃមន្ទីរទេសចរណ៍ លោក ហម អរុណ បានឲ្យដឹងដែរថា នេះជាសមិទ្ធិផលថ្មីចុងក្រោយ ក្នុងចំណោមសមិទ្ធផលនានា ដែលត្រូវបានសាងសង់រួចរាល់កន្លងទៅដែលត្រូវបានកើតឡើងពីការខិតខំប្រឹងប្រែងពីរដ្ឋបាលខេត្ត។

លោកបន្តថា សមិទ្ទិផល “វិមានឯករាជ្យ” ជាមេដែកដ៏ធំនៅកណ្តាលក្រុងសម្រាប់ឆក់យកកំណើនភ្ញៀវទេសចរឲ្យកាន់តែមានកំណើនខ្ពស់នៅក្នុងខេត្តបាត់ដំបង។

យ៉ាងណា​មិញ បើ​តាម​មន្ត្រីមាន​សមត្ថកិច្ច ការធ្វេីចរាចរណ៍ទៅមកនៅជុំវិញបរិវេណ​សួន​វិមាន​ឯករាជ្យ​ពីអ្នកបញ្ជាយានយន្ត​នៅមិនទាន់យល់ពីការធ្វេីចរាចរណ៍នៅឡេីយ កត្តានេះតម្រូវ​ឲ្យ​មានវត្តមានរបស់មន្រ្តីនគរបាលចរាចរណ៍នៅ​ប្រចាំការ​ជាប់ជាប្រចាំ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ដាអ្នកផ្សព្វផ្សាយតាមបណ្តាញសង្គម (Influencer) ពេញចិត្តប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារ ជាសមិទ្ធិផលថ្មីបង្កើតឡើងដោយកូនខ្មែរ

ព័ត៌មានជាតិ៣ ម៉ោង មុន

អាជ្ញាធរខេត្តកណ្ដាលប្រាប់ពលរដ្ឋឃុំព្រៃពួច ស្រុកអង្គស្នួល មកផ្ទៀងផ្ទាត់ឯកសារវិនិច្ឆ័យក្បាលដី

ព័ត៌មានជាតិ៣ ម៉ោង មុន

ដល់​រដូវ​សត្វ​ក្រៀល​ បន្លាស់​ទី​មក​ដល់​អន្លង់​ព្រីង ខណៈ​សត្វ​កម្រ​ទម្លាប់​ដេកជាប់​ដី ​ក្លាយ​ជា​ទស្សនីយភាព​ទាក់ទាញ​ទេសចរ​ឆ្ងាយ​ជិត​មក​ទស្សនា​

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរងខេត្តកណ្ដាល ផ្ដាំអាជ្ញាធរជាប់ព្រំដែន រឹតបន្តឹងលើជនបរទេសដែលលួចជ្រៀតចូលខុសច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម