Connect with us

ព័ត៌មានជាតិ

ក្រសួងប្រៃសណីយ៍ ប្រកាសឱ្យបង្ការការវាយប្រហារ​បោកបញ្ឆោតតាមរយៈប្រព័ន្ធតេឡេក្រាម​ពី Hecker

បានផុស

នៅ

សព្វថ្ងៃនេះ​ ការវាយប្រហារតាមប្រព័ន្ធតេឡេក្រាម (Telegram) បាននិងកំពុងកើតឡើងគួរឱ្យកត់សម្គាល់ ដោយចោរព័ត៌មានវិទ្យា (Hacker) ផ្ញើសារបោកបញ្ឆោតទៅអ្នកប្រើប្រាស់ដែលអាចមានទម្រង់ផ្សេងៗគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ចេញសេចក្ដីប្រកាសនៅថ្ងៃទី ២១​​ ខែសីហា ឱ្យដឹងអំពីសារបោក​បញ្ឆោតទៅអ្នកប្រើប្រាស់ពីបណ្ដាលចោរព័ត៌មានវិទ្យា មានទម្រង់ដូច ឬប្រហាក់ប្រហែលខ្លឹមសារ​ដូច្នេះ«អ្នកប្រើប្រាស់​ជាទីគោរព៖ Telegram គឺជាកម្មវិធីផ្ញើសារតាមកុំព្យូទ័រដោយផ្តោតលើសុវត្ថិភាព និងល្បឿន។ គណនីរបស់អ្នក​មិនត្រូវបានផ្ទៀងផ្ទាត់អស់រយៈពេលជាយូរ ដើម្បីសុវត្ថិភាខាងលើនេះ គឺជាការពិពណ៌នាផ្លូវការ តាមតំណ៖ https://​telegram… ប្រព័ន្ធនឹងលុបចោលគណនីដោយបង្ខំបន្ទាប់ពី 24 ម៉ោង»។

បើតាមក្រសួងប្រៃសណីយ៍ នៅក្នុងករណីដែលអ្នកប្រើប្រាស់ចុចលើតំណភ្ជាប់ និងធ្វើការបំពេញលេខទូរសព្ទ និងលេខកូដ តាមរយៈតំណភ្ជាប់បោកបញ្ឆោតនោះ ចោរព័ត៌មានវិទ្យានឹងអាចចូលទៅគ្រប់​គ្រងគណនីតេឡេក្រាម​របស់អ្នកប្រើប្រាស់បាន។

ដើម្បីបង្ការការលួចគណនីតេឡេក្រាម អ្នកប្រើប្រាស់មិនត្រូវចុចទៅលើតំណភ្ជាប់ ឬបំពេញព័ត៌មាន ឬធ្វើតាមការណែនាំ​ណាមួយតាមរយៈសារបោកបញ្ឆោត ដែលទទួលបាននោះទេ។ ប្រសិនបើអ្នកប្រើប្រាស់បានចុច ឬបំពេញព័ត៌​មានតាមរយៈសារបោកបញ្ឆោត ត្រូវមានចំណាត់ការជាបន្ទាន់ ដោយស្វែងយល់ពីរបៀបបិទ (Terminate) តាមរយៈវីដេអូអប់រំ របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

សូមបញ្ជាក់ថា សម្រាប់ព័ត៌មានបច្ចេកទេសពាក់ព័ន្ធនឹងបញ្ហានេះ អ្នកប្រើប្រាស់អាចស្វែងយល់បន្ថែមក្នុងគេហទំព័ររបស់ «ការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT)» នាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍៕

អត្ថបទ៖ ផល ធារិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៩ ម៉ោង មុន

ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង

សន្តិសុខសង្គម២២ ម៉ោង មុន

ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន

សន្តិសុខសង្គម២០ ម៉ោង មុន

ចត​រថយន្តក្បែរផ្លូវរថភ្លើង​ទៅហូបបាយមួយភ្លែត​ ត្រូវរថភ្លើងបុករុញចូលផ្ទះ

នយោបាយ៤ ម៉ោង មុន

Breaking News! អ្នកនាំពាក្យ៖ លោក សម សេរី នឹងត្រូវលើកលែងទោសឆាប់ៗនេះ ក្រោមនយោបាយបង្រួបបង្រួមជាតិរបស់សម្តេចតេជោ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ហ្សេលេនស្គី ខកចិត្ត​ខ្លាំងនឹងទូត​អាមេរិក​ ដែល​មិន​ហ៊ាន​ថ្កោលទោស​រុស្ស៊ី​ចំៗ​ឈ្មោះ

Sokha Hotels

ព័ត៌មានពេញនិយម