ព័ត៌មានជាតិ
មុខរបរកែច្នៃផលិតដើមរពាក់របស់អ្នកភូមិឈូក ចាប់ផ្ដើមទទួលការគាំទ្រ លើទីផ្សារឡើងវិញ
កំពង់ធំ ៖ សម្ភារៈកែច្នៃជាច្រើនប្រភេទ ដែលកើតចេញពីផលិតដោយដៃអំពីរពាក់ ត្រូវបានប្រជាពលរដ្ឋរស់នៅ តាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតនៅឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ដាក់នៅលក់នៅតាមមុខផ្ទះ ទទួល បានការចាប់អារម្មណ៍ពីអ្នកដំណើរ និងលើទីផ្សារអនឡាញ។

ក្នុងចំណោមផ្ទះ និងគ្រួសារអ្នកភូមិឈូក ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ដែលកំពុងដាក់តាំងលក់ ផលិតផលធ្វើពីដើមរពាក់, លោកស្រី នឿន ចាន្ថា អាយុជាង៣០ ឆ្នាំ ដែលកំពុងដាក់លក់សម្ភារសិប្បកម្មដោយ ដៃ ដែលផលិតអំពីរពាក់នៅមុខផ្ទះ ប្រាប់ឲ្យដឹងថា ពីមុនមកមុខរបរផលិតពីដើមរពាក់របស់អ្នកភូមិនេះហាក់ ដូចជាមិនសូវមានការគាំទ្រឡើយ រហូតស្ទើរតែបោះបង់អស់ទៅហើយ។

ការបាត់បង់មុខរបរនេះ បានធ្វើឲ្យ អ្នកភូមិខ្លះ គ្មានប្រាស់ចំណូល និងគ្មានការងារធ្វើផងដែរ។ លោកស្រីបន្តថា ការបាត់បង់ទីផ្សារនិងការគាំទ្រនេះ បានធ្វើឲ្យលោកស្រី បាត់បង់ប្រាក់ការធ្វើ ប៉ុន្តែនៅតែចង់បន្តរក្សាមុខរបនេះឡើងវិញ គឺការតាំងចិត្ត ការតស៊ូ រហូតជំរុញឲ្យគាត់ចាប់ផ្ដើមសាជាថ្មីតាមរយៈការរកទីផ្សារតាមអនឡាញវិញ។ អ្វីដែលនឹកស្មានមិនដល់នោះ គឺនៅអំឡុង ៤ខែ ទៅ ៥ខែ ក្នុងឆ្នាំ២០២៣នេះ, មុខរបរដែលផលិតពីដើមរពាក់ហាក់ទទួលបានការគាំទ្រ និងចាប់អារម្មណ៍ពីសំណាក់មហាជនអ្នកលេងហ្វេសប៊ុកជាច្រើន តាមរយៈការផុសនិងការឡាយលក់ផលិតផល ហើយត្រូវបងប្អូនកុម្ម៉ង់ទិញយកទៅប្រើប្រាស់ជាបន្តបន្ទាប់ ជាហេតុធ្វើឲ្យលោកស្រីចាប់ផ្តើម ប្រមូលទិញពី ប្រជាពលរដ្ឋនៅក្នុងភូមិ យកមកដាក់តាំងលក់ និងផុសតាមរយៈហ្វេកបុកផេកផងដែរ។

ដោយមើលឃើញពីការ ចាប់អារម្មណ៍តាមបណ្ដាញសង្គមពីមួយថ្ងៃទៅមួយថ្ងៃ គឺបានជំរុញឲ្យគ្រួសារគាត់ និងអ្នកភូមិផ្សេងទៀត នាំគ្នាប្រមូលផ្ដុំគំនិតកែច្នៃ ផលិតដើមរពាក់ឲ្យក្លាយជាឧបករណ៍ប្រើប្រាស់ផ្សេងៗ តាមតម្រូវការអ្នកគាំទ្រ និងបានធ្វើឲ្យពួកគាត់មានការងារធ្វើរាល់ថ្ងៃ និងអាចរកចំណូលបានតិចៗឡើងវិញ។

បច្ចុប្បន្នអ្នកភូមិ ក៏ដូចគ្រួសារលោកស្រីផ្ទាល់ ចាប់ផ្ដើមមានការងារធ្វើ គឺពួកគាត់ត្រូវនាំគ្នាចេញទៅកាប់វល្លិរពាក់នៅឯព្រៃ ដើម្បីយកមកត្បាញផលិតនៅតាមផ្ទះឲ្យចេញជាម៉ូតផ្សេងៗ ហើយលោក ស្រីផ្ទាល់ជាអ្នកប្រមូលទិញ ក្នុងតម្លៃសមរម្យ។ បើទោះបីជាចំណេញបានតិចតួចក្ដី ប៉ុន្តែអ្នកភូមិ និងគ្រួសារប្អូន រីករាយណាស់ដែលមានការធ្វើរាល់ថ្ងៃ ហើយទទួលបានចំណូល។

លោកស្រីបន្តថា រូបគាត់និងអ្នកភូមិ ក៏នៅជួបការលំបាកខ្លះៗដែរ ដូចជាការលក់ផលិតផលបានតម្លៃថោក ត្រូវចំណាយលើសេវាផ្ញើឥវ៉ាន់ទៅកាន់ខេត្តផ្សេងៗឆ្ងាយៗច្រើន ម្យ៉ាងសម្ភារៈខ្លះនៅមិនទាន់អាចកែច្នៃតាមម៉ូត ដែលភ្ញៀវកុម្ម៉ង់បាននៅឡើយ។

ទន្ទឹមនឹងការគាំទ្រផលិតផលធ្វើពីដើមរពាក់លើទីផ្សារអនឡាញនេះដែរ លោកស្រី ចង់មានដៃគូក្នុងការ បង្កើតសហគមសិប្បកម្មផលិតពីដើមរពាក់ក្នុង ភូមិឈូក ឃុំប្រឡាយ ដើម្បីឲ្យអ្នកភូមិមានការងារធ្វើ និងផ្សព្វផ្សាយផលិតផលខ្មែរធ្វើពីដើមរពាក់ស្នាដៃអ្នកភូមិ។

ចុងក្រោយ ប្អូនស្រីក៏អរគុណដល់អ្នកគាំទ្រ ដែលបានកុម្ម៉ង់ទិញផលិតផលពីដើមរពាក់យកទៅប្រើប្រាស់ ហើយប្អូនក៏មានបោះដុំនិងលក់រាយ ហើយក៏បានស្នើសុំឲ្យមានការគាំទ្រស្មាដៃអ្នកភូមិឈូក ឃុំប្រឡាយបន្ត ទៅមុខទៀត៕









-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ